លោកុប្បត្តិ 42:21 - ព្រះគម្ពីរខ្មែរសាកល21 ពួកគេនិយាយគ្នាទៅវិញទៅមកថា៖ “ពួកយើងប្រាកដជាមានទោសដោយសារតែប្អូនប្រុសរបស់ពួកយើង ដែលពួកយើងបានឃើញទុក្ខវេទនាក្នុងចិត្តរបស់វា ពេលវាអង្វរពួកយើង ប៉ុន្តែពួកយើងមិនបានស្ដាប់ឡើយ ហេតុនេះហើយបានជាទុក្ខវេទនានេះធ្លាក់មកលើពួកយើង”។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦21 គេនិយាយគ្នាថា៖ «ប្រាកដជាយើងមានទោសដោយព្រោះប្អូនរបស់យើងហើយ យើងបានឃើញទុក្ខវេទនារបស់វា នៅពេលដែលវាអង្វរយើង តែយើងមិនបានស្តាប់វាសោះ។ ហេតុនេះហើយបានជាទុក្ខព្រួយនេះបានធ្លាក់មកលើយើងវិញ»។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥21 គេក៏យល់ស្របធ្វើតាម ទាំងនិយាយគ្នាទៅវិញទៅមកថា៖ «ឃើញទេ យើងបានប្រព្រឹត្តខុសចំពោះប្អូនរបស់យើងហើយ យើងបានឃើញទុក្ខលំបាករបស់វា នៅពេលដែលវាទទូចអង្វរយើង តែយើងពុំបានស្ដាប់វាទេ។ ហេតុនេះហើយបានជាយើងកើតទុក្ខលំបាកដូច្នោះដែរ»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤21 រួចគេនិយាយគ្នាគេថា ប្រាកដជាយើងមានទោសដោយព្រោះប្អូនយើងហើយ ពីព្រោះយើងបានឃើញសេចក្ដីទុក្ខព្រួយក្នុងចិត្តវា ក្នុងកាលដែលវាអង្វរដល់យើងនោះ តែយើងមិនបានស្តាប់តាមវាសោះ គឺដោយហេតុនោះឯង បានជាសេចក្ដីទុក្ខព្រួយនេះបានធ្លាក់មកលើយើងរាល់គ្នាវិញ Ver Capítuloអាល់គីតាប21 គេក៏យល់ស្របធ្វើតាម ទាំងនិយាយគ្នាទៅវិញទៅមកថា៖ «ឃើញទេ យើងបានប្រព្រឹត្តខុសចំពោះប្អូនរបស់យើងហើយ យើងបានឃើញទុក្ខលំបាករបស់វា នៅពេលដែលវាទទូចអង្វរយើង តែយើងពុំបានស្តាប់វាទេ។ ហេតុនេះហើយបានជាយើងកើតទុក្ខលំបាកដូច្នោះដែរ»។ Ver Capítulo |
យូដាតបថា៖ “តើយើងខ្ញុំអាចឆ្លើយអ្វីនឹងលោកម្ចាស់នៃខ្ញុំបាន? តើយើងខ្ញុំអាចនិយាយអ្វីបាន? តើយើងខ្ញុំអាចបញ្ជាក់ថាយើងខ្ញុំឥតទោសដូចម្ដេចបាន? ព្រះបានទតឃើញសេចក្ដីទុច្ចរិតរបស់បាវបម្រើលោកម្ចាស់ហើយ។ មើល៍! យើងខ្ញុំនឹងធ្វើជាទាសកររបស់លោកម្ចាស់ គឺទាំងយើងខ្ញុំ ទាំងអ្នកដែលគេបានរកឃើញពែងនោះនៅក្នុងដៃគាត់”។