Biblia Todo Logo
La Biblia Online

- Anuncios -




លោកុ‌ប្បត្តិ 41:50 - ព្រះគម្ពីរខ្មែរសាកល

50 មុន​ឆ្នាំ​នៃ​ទុរ្ភិក្ស​មកដល់ មាន​កូនប្រុស​ពីរ​នាក់​កើតមក​ដល់​យ៉ូសែប ដែល​អាសណាត់​កូនស្រី​របស់​ប៉ូទី-ផេរ៉ា​បូជាចារ្យ​នៃ​ក្រុង​អូន បាន​បង្កើត​ឲ្យ​គាត់​។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

50 នៅ​មុន​ឆ្នាំ​កើត​មាន​អំណត់ លោក​យ៉ូសែប​មាន​កូន​ប្រុស​ពីរ ដែល​នាង​អាស‌ណាត់​ជា​កូន​របស់​លោក​ប៉ូទី-ផេរ៉ា ជា​សង្ឃ​នៅ​ក្រុង​អូន​បាន​បង្កើត​ឲ្យ​លោក។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

50 នៅ​ឆ្នាំ​មុន​កើត​ទុរ្ភិក្ស លោក​ស្រី​អាស‌ណាត់​ជា​កូន​របស់​លោក​ប៉ូទី‌ផេរ៉ា បូជា‌ចារ្យ​នៅ​ក្រុង​អូន បាន​បង្កើត​កូន​ប្រុស​ពីរ​ជូន​លោក​យ៉ូសែប។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

50 គ្រា​មុន​ដែល​កើត​មាន​ឆ្នាំ​អំណត់ នោះ​យ៉ូសែប​មាន​កូន​ប្រុស​២ ដែល​នាង​អាស‌ន៉ាត់​ជា​កូន​ប៉ូទី-ផេរ៉ា​ជា​សង្ឃ​នៅ​ក្រុង​អូន​បាន​បង្កើត​ឲ្យ

Ver Capítulo Copiar

អាល់គីតាប

50 នៅ​ឆ្នាំ​មុន​កើត​ទុរ្ភិក្ស អាស‌ណាត់​ជា​កូន​របស់​ប៉ូទី‌ផេរ៉ា អ៊ីមុាំ​នៅ​ក្រុង​អូន បាន​បង្កើត​កូន​ប្រុស​ពីរ​ឲ្យ​យូសុះ។

Ver Capítulo Copiar




លោកុ‌ប្បត្តិ 41:50
6 Referencias Cruzadas  

ផារ៉ោន​ដាក់ឈ្មោះ​យ៉ូសែប​ថា សាប់ណាត់-ផានា ហើយ​ប្រទាន​អាសណាត់​កូនស្រី​របស់​ប៉ូទី-ផេរ៉ា​បូជាចារ្យ​នៃ​ក្រុង​អូន​ឲ្យ​គាត់ ធ្វើជា​ប្រពន្ធ​។ យ៉ូសែប​ក៏​ចេញទៅ​ត្រួតត្រាលើ​ដែនដី​អេហ្ស៊ីប​។


យ៉ូសែប​បាន​បង្គរ​ស្រូវ​យ៉ាងច្រើន​ក្រៃលែង​ដូច​គ្រាប់ខ្សាច់​នៅ​ឆ្នេរសមុទ្រ រហូតដល់​គាត់​លែង​រាប់ ដ្បិត​មាន​ច្រើនឥតគណនា​។


យ៉ូសែប​ដាក់ឈ្មោះ​កូនច្បង​ថា ម៉ាណាសេ ដ្បិត​គាត់និយាយថា​៖ “ព្រះ​បាន​ធ្វើឲ្យ​ខ្ញុំ​ភ្លេច​ទុក្ខវេទនា​ទាំងអស់​របស់ខ្ញុំ និង​អ្នកផ្ទះ​ទាំងអស់​របស់​ឪពុក​ខ្ញុំ”។


រីឯ​ម៉ាណាសេ និង​អេប្រាអិម​កើតមក​ដល់​យ៉ូសែប​នៅ​ដែនដី​អេហ្ស៊ីប គឺ​អាសណាត់​កូនស្រី​របស់​ប៉ូទី-ផេរ៉ា​បូជាចារ្យ​នៃ​ក្រុង​អូន​បាន​បង្កើត​ឲ្យ​គាត់​។


ឥឡូវនេះ កូនប្រុស​ទាំង​ពីរ​របស់ឯង​ដែល​កើតមក​ដល់​ឯង​នៅ​ដែនដី​អេហ្ស៊ីប មុន​យើង​មក​ជួប​ឯង​នៅ​អេហ្ស៊ីប​នោះ ពួកគេ​ជារបស់​យើង​វិញ​។ អេប្រាអិម និង​ម៉ាណាសេ​ជា​របស់​យើង ដូច​រូបេន និង​ស៊ីម្មាន​ដែរ​។


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos