Biblia Todo Logo
La Biblia Online

- Anuncios -




លោកុ‌ប្បត្តិ 41:37 - ព្រះគម្ពីរខ្មែរសាកល

37 ពាក្យ​នេះ​ល្អ​ក្នុង​ព្រះនេត្រ​របស់​ផារ៉ោន និង​ក្នុង​ភ្នែក​របស់​រាជបម្រើ​ទាំងអស់​របស់ទ្រង់​។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

37 ផារ៉ោន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​គម្រោង​ការ​នេះ​ណាស់ ហើយ​មន្ត្រី​ទាំង​អស់​ក៏​ពេញ​ចិត្ត​ដែរ។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

37 ព្រះចៅ​ផារ៉ោន​សព្វ​ព្រះ‌ហឫទ័យ​នឹង​ពាក្យ​របស់​លោក​យ៉ូសែប ហើយ​មន្ត្រី​ទាំង​អស់​ក៏​ពេញ​ចិត្ត​ដែរ។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

37 សេចក្ដី​នោះ​ក៏​គាប់​ព្រះ‌ទ័យ​ដល់​ផារ៉ោន នឹង​ពួក​មហា‌តលិក​ទ្រង់​ទាំង​អស់​គ្នា

Ver Capítulo Copiar

អាល់គីតាប

37 ស្តេច​ហ្វៀរ៉អ៊ូន​ពេញ​ចិត្ត​នឹង​ពាក្យ​របស់​យូសុះ ហើយ​មន្ត្រី​ទាំង​អស់​ក៏​ពេញ​ចិត្ត​ដែរ។

Ver Capítulo Copiar




លោកុ‌ប្បត្តិ 41:37
10 Referencias Cruzadas  

ស្បៀងអាហារ​នោះ នឹង​ត្រូវ​បម្រុងទុក​ដើម្បី​ទឹកដី​នេះ សម្រាប់​ប្រាំពីរ​ឆ្នាំ​នៃ​ទុរ្ភិក្ស​ដែល​នឹង​មក​ដល់​ដែនដី​អេហ្ស៊ីប ដើម្បីកុំឲ្យ​ទឹកដី​នេះ​វិនាស​ដោយសារតែ​ទុរ្ភិក្ស​ឡើយ”។


ផារ៉ោន​ក៏​មានរាជឱង្ការ​នឹង​ពួក​រាជបម្រើ​របស់ទ្រង់​ថា​៖ “តើ​យើង​អាច​រក​មនុស្ស​ណា​ដូច​ម្នាក់នេះ​ដែល​មាន​ព្រះវិញ្ញាណ​របស់​ព្រះ​នៅក្នុង​ខ្លួន​បាន​ឬ​?”។


កាល​ដំណឹង​នេះ​បាន​ឮ​ដល់​ដំណាក់​របស់​ផារ៉ោន​ថា​៖ “បងប្អូន​របស់​យ៉ូសែប​មក​ដល់” នោះ​វា​ជាការល្អ​ក្នុង​ព្រះនេត្រ​របស់​ផារ៉ោន និង​ក្នុង​ភ្នែក​របស់​ពួក​រាជបម្រើ​ទ្រង់​។


ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​បាន​សាកល្បង​គាត់ រហូតដល់​ពេល​ដែល​ពាក្យ​របស់គាត់​បាន​សម្រេច​។


អណ្ដាត​របស់​មនុស្ស​សុចរិត ប្រៀបដូចជា​ប្រាក់​ដែល​សម្រិតសម្រាំង រីឯ​ចិត្ត​របស់​មនុស្ស​អាក្រក់​មានតម្លៃតិច​ណាស់​។


ពាក្យ​ដែល​និយាយ​ត្រូវពេល ប្រៀបដូចជា​ផ្លែប៉ោម​មាស​ដែល​ភ្ជាប់នឹង​ក្បាច់​ប្រាក់​។


ហើយ​បាន​សង្គ្រោះ​លោក​ពី​អស់ទាំង​ទុក្ខវេទនា​របស់​លោក ព្រមទាំង​ប្រទាន​ឲ្យ​លោក​មាន​ការរាប់អាន និង​ប្រាជ្ញា​នៅចំពោះ​ផារ៉ោន​ស្ដេច​អេហ្ស៊ីប​។ ផារ៉ោន​ក៏​តែងតាំង​យ៉ូសែប​ឲ្យធ្វើជា​អ្នកដឹកនាំ​លើ​អេហ្ស៊ីប និង​លើ​ព្រះរាជវាំង​ទាំងមូល​។


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos