លោកុប្បត្តិ 40:8 - ព្រះគម្ពីរខ្មែរសាកល8 ពួកគេឆ្លើយថា៖ “យើងបានយល់សប្តិឃើញយល់សប្តិ ប៉ុន្តែគ្មានអ្នកណាអាចកាត់ស្រាយវាបានឡើយ”។ យ៉ូសែបនិយាយនឹងពួកគេថា៖ “តើការកាត់ស្រាយមិនមែនមកពីព្រះទេឬ? សូមប្រាប់ខ្ញុំមក”។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 គេឆ្លើយថា៖ «យើងបានយល់សប្តិ តែគ្មានអ្នកណាអាចកាត់ស្រាយសប្ដិនេះបានទេ»។ លោកយ៉ូសែបពោលទៅគេថា៖ «តើការកាត់ស្រាយមិនមែនជាកិច្ចការរបស់ព្រះទេឬ? សូមលោកប្រាប់សប្តិនោះមកខ្ញុំមើល»។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 គេតបមកវិញថា៖ «យើងបានយល់សប្តិ តែគ្មាននរណាអាចជួយកាត់សប្តិនេះបានទេ»។ លោកយ៉ូសែបមានប្រសាសន៍ថា៖ «មានតែព្រះជាម្ចាស់ប៉ុណ្ណោះ ទើបអាចកាត់សប្តិបាន! សូមរៀបរាប់ប្រាប់ខ្ញុំមក»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 គេឆ្លើយថា យើងបានយល់សប្តិ តែគ្មានអ្នកណាអាចនឹងកាត់ស្រាយឲ្យបានសោះ នោះយ៉ូសែបគាត់និយាយទៅគេថា សេចក្ដីសំរាយស្រេចនៅព្រះទេតើ សូមលោកប្រាប់សប្តិនោះមកខ្ញុំមើល។ Ver Capítuloអាល់គីតាប8 គេតបមកវិញថា៖ «យើងបានយល់សប្តិ តែគ្មាននរណាអាចជួយកាត់សប្តិនេះបានទេ»។ យូសុះនិយាយថា៖ «មានតែអុលឡោះប៉ុណ្ណោះ ទើបអាចកាត់សប្តិបាន! សូមរៀបរាប់ប្រាប់ខ្ញុំមក»។ Ver Capítulo |
យ៉ាងណាមិញ យើងបានឮអំពីអ្នកថា អ្នកអាចផ្ដល់ការកាត់ស្រាយ ហើយដោះស្រាយបញ្ហាដ៏លំបាកបាន។ ឥឡូវនេះ ប្រសិនបើអ្នកអាចអានសំណេរនេះ ហើយឲ្យយើងដឹងការបកស្រាយបាន នោះអ្នកនឹងត្រូវបានស្លៀកពាក់ឲ្យដោយនូវសម្លៀកបំពាក់ពណ៌ស្វាយ ហើយមានខ្សែកមាសនៅនឹងកអ្នក ព្រមទាំងបានឡើងជាអ្នកគ្រប់គ្រងទីបីក្នុងអាណាចក្រនេះផង”។