Biblia Todo Logo
La Biblia Online

- Anuncios -




លោកុ‌ប្បត្តិ 39:8 - ព្រះគម្ពីរខ្មែរសាកល

8 ប៉ុន្តែ​គាត់​បដិសេធ ហើយ​និយាយ​នឹង​ប្រពន្ធ​របស់​ម្ចាស់​គាត់​ថា​៖ “មើល៍! លោកម្ចាស់​របស់ខ្ញុំ​មិន​ខ្វល់ខ្វាយ​អំពី​អ្វីមួយ​ក្នុង​ផ្ទះ​ទេ ហើយ​លោក​បាន​ប្រគល់​អ្វីៗ​ទាំងអស់​ដែល​លោក​មាន មក​ក្នុង​ដៃ​របស់ខ្ញុំ​។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ប៉ុន្ដែ លោក​បាន​បដិសេធ ហើយ​ពោល​ទៅ​ប្រពន្ធ​ចៅ‌ហ្វាយ​ខ្លួន​ថា៖ «មើល៍! ចៅ‌ហ្វាយ​ខ្ញុំ​ឥត​ដឹង​ថា​មាន​អ្វី​ៗ​នៅ​នឹង​ខ្ញុំ នៅ​ក្នុង​ផ្ទះ​នេះ​ផង លោក​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​របស់​លោក​មក​ក្នុង​ដៃ​របស់​ខ្ញុំ។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 លោក​យ៉ូសែប​បាន​បដិសេធ លោក​ពោល​ទៅ​ភរិយា​ម្ចាស់​របស់​លោក​ថា៖ «លោក​ម្ចាស់​របស់​ខ្ញុំ​បាន​ប្រគល់​ឲ្យ​ខ្ញុំ​គ្រប់‌គ្រង​លើ​អ្វីៗ​ទាំង​អស់​ដែល​លោក​មាន គឺ​លោក​មិន​ខ្វល់​ខ្វាយ​នឹង​កិច្ចការ​ក្នុង​ផ្ទះ​សំបែង​របស់​លោក​ឡើយ។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 តែ​គាត់​មិន​ព្រម​សោះ ក៏​និយាយ​ទៅ​ប្រពន្ធ​ចៅហ្វាយ​ខ្លួន​ថា មើល ចៅហ្វាយ​ខ្ញុំ លោក​ឥត​ដឹង​ជា​មាន​អ្វីៗ​នៅ​នឹង​ខ្ញុំ​ក្នុង​ផ្ទះ​ផង លោក​បាន​ប្រគល់​គ្រប់​របស់​ទាំង​អស់​មក​ក្នុង​កណ្តាប់​ដៃ​ខ្ញុំ

Ver Capítulo Copiar

អាល់គីតាប

8 យូសុះ​បាន​បដិសេធ គាត់​ពោល​ទៅ​ភរិយា​ចៅ‌ហ្វាយ​របស់​គាត់​ថា៖ «ចៅ‌ហ្វាយ​របស់​ខ្ញុំ បាន​ប្រគល់​ឲ្យ​ខ្ញុំ​គ្រប់​គ្រង​លើ​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន គឺ​គាត់​មិន​ខ្វល់​ខ្វាយ​នឹង​កិច្ចការ​ក្នុង​ផ្ទះ​សំបែង​របស់​គាត់​ឡើយ។

Ver Capítulo Copiar




លោកុ‌ប្បត្តិ 39:8
15 Referencias Cruzadas  

មេគុក​មិន​បាន​ត្រួតពិនិត្យ​អ្វីៗ​ដែល​នៅក្នុង​ដៃ​របស់យ៉ូសែប​ឡើយ ពីព្រោះ​ព្រះយេហូវ៉ា​គង់នៅ​ជាមួយ​គាត់ ហើយ​អ្វីក៏ដោយដែល​គាត់​ធ្វើ ព្រះយេហូវ៉ា​ក៏​ប្រទានឲ្យ​បាន​ជោគជ័យ​៕


ដូច្នេះ យ៉ូសែប​រកបាន​សេចក្ដីសន្ដោស​នៅចំពោះ​ភ្នែក​របស់លោក ហើយ​បាន​បម្រើ​លោក​។ លោក​ក៏​តែងតាំង​យ៉ូសែប​ឲ្យត្រួត​លើ​ផ្ទះ​របស់លោក ហើយ​ប្រគល់​អ្វីៗ​ទាំងអស់​ដែល​លោក​មាន ទៅក្នុង​ដៃ​របស់គាត់​។


កូន​របស់ខ្ញុំ​អើយ ប្រសិនបើ​មនុស្សបាប​ល្បួង​អ្នក កុំ​ព្រម​ឲ្យសោះ​។


មនុស្ស​ដែល​មាន​មិត្តភក្ដិ​ច្រើន​ក៏​អាច​វិនាស​ដែរ ប៉ុន្តែ​មាន​មិត្តសម្លាញ់​ម្នាក់​ដែល​ស្និទ្ធស្នាល​ជាង​បងប្អូន​ទៅទៀត​៕


ដ្បិត​ប្រាជ្ញា​នឹង​ចូល​ក្នុង​ចិត្ត​អ្នក ហើយ​ចំណេះដឹង​នឹង​ធ្វើឲ្យ​ព្រលឹង​អ្នក​បាន​រីករាយ​;


មាត់​របស់​ស្ត្រី​ផិតក្បត់​ជា​រណ្ដៅ​ដ៏ជ្រៅ អ្នកដែល​ត្រូវ​ព្រះយេហូវ៉ា​ទ្រង់​ព្រះពិរោធ នឹង​ធ្លាក់​ទៅក្នុង​រណ្ដៅនោះ​។


អ្នកដែល​ចូលទៅឯ​ប្រពន្ធ​របស់​អ្នកជិតខាង​ក៏ដូច្នោះដែរ​; អស់អ្នក​ដែល​ប៉ះពាល់​នាង នឹង​មិន​រួចទោស​ឡើយ​។


នេះគឺ​ដើម្បី​ការពារ​អ្នក​ពី​ស្ត្រី​ផិតក្បត់ ពី​ស្រីក្រៅ​ដែល​លួងលោម​ដោយ​ពាក្យសម្ដី​របស់នាង​។


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos