លោកុប្បត្តិ 37:3 - ព្រះគម្ពីរខ្មែរសាកល3 រីឯអ៊ីស្រាអែលស្រឡាញ់យ៉ូសែបជាងកូនប្រុសទាំងអស់របស់គាត់ ពីព្រោះយ៉ូសែបជាកូនក្នុងវ័យជរារបស់គាត់ ហើយគាត់បានធ្វើអាវវែងចម្រុះពណ៌ឲ្យយ៉ូសែប។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 លោកអ៊ីស្រាអែលស្រឡាញ់យ៉ូសែបខ្លាំងជាងកូនឯទៀតៗ ព្រោះជាកូនដែលកើតមកនៅពេលលោកមានវ័យចាស់ ហើយលោកបានធ្វើអាវមួយមានពណ៌ច្រើនឲ្យគាត់ពាក់។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 លោកអ៊ីស្រាអែលស្រឡាញ់យ៉ូសែបខ្លាំងជាងកូនឯទៀតៗ ព្រោះកូននេះបានកើតនៅពេលលោកមានវ័យចំណាស់ទៅហើយ។ លោកបានកាត់អាវបំពង់ដ៏ល្អប្រណីតមួយ ឲ្យយ៉ូសែបពាក់។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 ឯអ៊ីស្រាអែល គាត់ស្រឡាញ់យ៉ូសែបលើសជាងកូនទាំងអស់ ពីព្រោះជាកូនដែលកើតមកក្នុងកាលដែលគាត់ចាស់ហើយ គាត់ធ្វើអាវ១ដ៏មានពណ៌ច្រើនឲ្យពាក់ Ver Capítuloអាល់គីតាប3 អ៊ីស្រអែលស្រឡាញ់យូសុះខ្លាំងជាងកូនឯទៀតៗ ព្រោះកូននេះបានកើតនៅពេលគាត់មានវ័យចំណាស់ទៅហើយ។ គាត់បានកាត់អាវបំពង់ដ៏ល្អប្រណីតមួយ ឲ្យយូសុះពាក់។ Ver Capítulo |