Biblia Todo Logo
La Biblia Online

- Anuncios -




លោកុ‌ប្បត្តិ 31:54 - ព្រះគម្ពីរខ្មែរសាកល

54 បន្ទាប់មក យ៉ាកុប​ថ្វាយ​យញ្ញបូជា​នៅ​តំបន់ភ្នំ​នោះ ហើយ​ហៅ​បងប្អូន​របស់គាត់​មក​ហូប​អាហារ​។ ពួកគេ​ក៏​ហូប​អាហារ ហើយ​ស្នាក់​នៅ​តំបន់ភ្នំ​នោះ​មួយយប់​។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

54 រួច​លោក​យ៉ាកុប​ក៏​ថ្វាយ​យញ្ញ​បូជា​នៅ​លើ​ភ្នំ​នោះ ហើយ​ហៅ​បង‌ប្អូន​របស់​លោក​មក​បរិ‌ភោគ។ គេក៏​នាំ​គ្នា​បរិ‌ភោគ រួច​ស្នាក់​នៅ​លើ​ភ្នំ​ក្នុង​យប់​នោះ។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

54 លោក​យ៉ាកុប​បាន​ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះ‌ជាម្ចាស់​នៅ​លើ​ភ្នំ​នោះ ហើយ​អញ្ជើញ​បងប្អូន​របស់​លោក​បរិភោគ​ជា​មួយ​គ្នា។ គេ​នាំ​គ្នា​បរិភោគ ហើយ​ពេល​យប់ គេ​ក៏​ស្នាក់​នៅ​លើ​ភ្នំ​នោះ​ទៅ។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

54 យ៉ាកុប​ក៏​រៀបចំ​បូជា‌យញ្ញ ថ្វាយ​នៅ​លើ​ភ្នំ​នោះ ហើយ​ហៅ​ពួក​បង​ប្អូន​មក​ជួប‌ជុំ​បរិភោគ គេ​ក៏​នាំ​គ្នា​បរិភោគ​ទៅ រួច​ដេក​នៅ​លើ​ភ្នំ​ក្នុង​យប់​នោះ

Ver Capítulo Copiar

អាល់គីតាប

54 យ៉ាកកូប​បាន​ធ្វើ​គូរបាន​ជូន​អុលឡោះ​នៅ​លើ​ភ្នំ​នោះ ហើយ​អញ្ជើញ​បង‌ប្អូន​របស់​គាត់​មក​បរិភោគ​ជា​មួយ​គ្នា។ គេ​នាំ​គ្នា​បរិភោគ ហើយ​ពេល​យប់ គេ​ក៏​ស្នាក់​នៅ​លើ​ភ្នំ​នោះ​ទៅ។

Ver Capítulo Copiar




លោកុ‌ប្បត្តិ 31:54
7 Referencias Cruzadas  

កូន​នោះ​បាន​ធំឡើង ហើយ​ត្រូវ​ផ្ដាច់ដោះ​។ នៅ​ថ្ងៃ​ដែល​អ៊ីសាក​ត្រូវ​ផ្ដាច់ដោះ អ័ប្រាហាំ​ក៏​រៀបចំ​ពិធីជប់លៀង​ដ៏ធំ​។


រួច​អ៊ីសាក​រៀបចំ​ពិធីជប់លៀង​សម្រាប់​ពួកទ្រង់ នោះ​ពួកទ្រង់​ក៏​ហូប និង​ផឹក​។


បន្ទាប់មក ពួកគេ​អង្គុយ​ហូប​អាហារ​។ នៅពេល​ពួកគេ​ងើបភ្នែកឡើង​មើល​ទៅ នោះ​មើល៍! មាន​ក្បួនឈ្មួញ​ជនជាតិអ៊ីសម៉ាអែល​ដែល​មក​ពី​កាឡាត​។ អូដ្ឋ​របស់ពួកគេ​ផ្ទុក​គ្រឿងទេស ថ្នាំកំញាន និង​ជ័រល្វីងទេស​ដើម្បី​នាំចុះ​ទៅ​អេហ្ស៊ីប​។


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos