Biblia Todo Logo
La Biblia Online

- Anuncios -




លោកុ‌ប្បត្តិ 30:41 - ព្រះគម្ពីរខ្មែរសាកល

41 កាលណា​ហ្វូងសត្វ​ខ្លាំង​ពាក់គ្នា យ៉ាកុប​ក៏​ដាក់​មែកឈើ​ទាំងនោះ​ក្នុង​ស្នូកសត្វ​នៅមុខ​ភ្នែក​របស់​ហ្វូងសត្វ ដើម្បីឲ្យ​វា​ពាក់គ្នា​នៅក្បែរ​មែកឈើ​ទាំងនោះ​។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

41 ពេល​ណា​មាន​សត្វ​ខ្លាំង​ៗ​ចង់​ជាន់​គ្នា លោក​យ៉ាកុប​តែង‌ដាក់​មែក​ឈើ​នោះ​នៅ​ក្នុង​ប្រឡាយ ចំ​ពី​មុខ​វា ដើម្បី​ឲ្យ​វា​ជាន់​គ្នា​នៅ​មុខ​មែក​ឈើ​នោះ

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

41 ពេល​ណា​មាន​សត្វ​មាំៗ​មក​ជាន់​គ្នា​នៅ​ទី​នោះ លោក​យ៉ាកុប​ដាក់​មែក​ឈើ​នៅ​ក្នុង​ចង្អូរ​ឲ្យ​វា​ឃើញ ដើម្បី​ឲ្យ​វា​ជាន់​គ្នា​នៅ​មុខ​មែក​ឈើ​នោះ

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

41 កាល​បើ​សត្វ​ណា​ដែល​ខ្លាំង​ចង់​ជាន់​គ្នា នោះ​យ៉ាកុប​តែង‌តែ​ទៅ​ដាក់​មែក​ឈើ​នោះ​នៅ​ក្នុង​ប្រឡាយ​ចំ​ពី​មុខ​វា ដើម្បី​ឲ្យ​បាន​ជាន់​គ្នា​នៅ​ត្រង់​មុខ​មែក​ឈើ​នោះ​ចុះ

Ver Capítulo Copiar

អាល់គីតាប

41 ពេល​ណា​មាន​សត្វ​មាំៗ មក​ជាន់​គ្នា​នៅ​ទី​នោះ យ៉ាកកូប​ដាក់​មែក​ឈើ​នៅ​ក្នុង​ចង្អូរ​ឲ្យ​វា​ឃើញ ដើម្បី​ឲ្យ​វា​ជាន់​គ្នា​នៅ​មុខ​មែក​ឈើ​នោះ។

Ver Capítulo Copiar




លោកុ‌ប្បត្តិ 30:41
3 Referencias Cruzadas  

រួច​ដាក់​មែក​ដែល​បក​សំបក​ហើយ​នោះ​ទល់មុខនឹង​ហ្វូងសត្វ ក្នុង​ស្នូកសត្វ​ដែលជា​ទ​-​ទឹក​ដែល​ហ្វូងសត្វ​មក​ផឹក ពីព្រោះ​វា​ពាក់គ្នា​នៅពេល​មក​ផឹក​ទឹក​។


យ៉ាកុប​ញែក​កូនចៀម​ទុក ហើយ​ដាក់​ហ្វូងសត្វ​នៅទល់មុខ​នឹង​សត្វ​សម្បុរឆ្នូត និង​សត្វ​សម្បុរខ្មៅ​ទាំងអស់​ក្នុង​ហ្វូងសត្វ​របស់​ឡាបាន់​។ គាត់​ដាក់​ហ្វូងចៀម​របស់​ខ្លួន​ដោយឡែក គឺ​មិន​បាន​ដាក់​វា​ជាមួយ​ហ្វូងសត្វ​របស់​ឡាបាន់​ឡើយ​។


រីឯ​ចំពោះ​ហ្វូងសត្វ​ខ្សោយ គាត់​មិន​ដាក់​ទេ​។ ដូច្នេះ សត្វ​ខ្សោយ​ៗ​បាន​ទៅជា​របស់​ឡាបាន់ ហើយ​សត្វ​ខ្លាំង​ៗ​បាន​ទៅជា​របស់​យ៉ាកុប​។


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos