Biblia Todo Logo
La Biblia Online

- Anuncios -




លោកុ‌ប្បត្តិ 30:30 - ព្រះគម្ពីរខ្មែរសាកល

30 តាមពិត​មុន​ខ្ញុំ​មក លោកអ៊ំ​មាន​តែបន្តិច​ទេ ប៉ុន្តែ​វា​បាន​កើនឡើង​យ៉ាងច្រើនសន្ធឹក ហើយ​ព្រះយេហូវ៉ា​បាន​ប្រទានពរ​លោកអ៊ំ​តាមរយៈ​ការមកដល់​របស់ខ្ញុំ​។ ចុះ​ឥឡូវនេះ តើ​ពេលណា​ទើប​ខ្ញុំ​អាច​ធ្វើ​សម្រាប់​ក្រុមគ្រួសារ​របស់ខ្ញុំ​បាន​?”។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 ដ្បិត​មុន​ដែល​ខ្ញុំ​មក លោក​ឪពុក​មាន​បន្តិច​បន្តួច​ទេ តែ​ឥឡូវ​នេះ វា​បាន​ចម្រើន​ឡើង​យ៉ាង​សន្ធឹក ហើយ​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​លោក​ឪពុក​ដោយ‌សារ​ខ្ញុំ។ ឥឡូវ​នេះ តើ​ពេល​ណា​ទៀត​ទើប​ឲ្យ​ខ្ញុំ​ផ្គត់‌ផ្គង់​ដល់​គ្រួសារ​របស់​ខ្ញុំ​ផង?»

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 គឺ​មុន​ពេល​ខ្ញុំ​មក​ដល់ លោក​ឪពុក​មាន​ហ្វូង​សត្វ​តែ​បន្តិច‌បន្តួច​ទេ តែ​ឥឡូវ​នេះ វា​កើន​ចំនួន​ច្រើន ព្រោះ​តាំង​ពី​ខ្ញុំ​មក​នៅ​ជា​មួយ​លោក​ឪពុក ព្រះ‌អម្ចាស់​ប្រទាន​ពរ​លោក​ឪពុក។ ឥឡូវ​នេះ ដល់​ពេល​ខ្ញុំ​ធ្វើ​ការ​សម្រាប់​ក្រុម​គ្រួសារ​ខ្ញុំ​ផ្ទាល់​ម្ដង»។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 ដ្បិត​មុន​ដែល​ខ្ញុំ​មក នោះ​លោក​ឪពុក​មាន​តិច​ណាស់ ឥឡូវ​នេះ​វិញ​បាន​ចំរើន​ឡើង​យ៉ាង​សន្ធឹក ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ពរ​ដល់​លោក​ឪពុក​ដោយ‌សារ​ខ្ញុំ ឥឡូវ​នេះ តើ​ចាំ​ដល់​កាល​ណា​ទៀត​ទើប​ឲ្យ​ខ្ញុំ​ផ្គត់‌ផ្គង់​ដល់​គ្រួ​របស់​ខ្ញុំ​ផង

Ver Capítulo Copiar

អាល់គីតាប

30 គឺ​មុន​ពេល​ខ្ញុំ​មក​ដល់ លោក​ឪពុក​មាន​ហ្វូង​សត្វ​តែ​បន្តិច​បន្តួច​ទេ តែ​ឥឡូវ​នេះ វា​កើន​ចំនួន​ច្រើន ព្រោះ​តាំង​ពី​ខ្ញុំ​មក​នៅ​ជា​មួយ​លោក​ឪពុក អុលឡោះ‌តាអាឡា​ប្រទាន​ពរ​លោក​ឪពុក។ ឥឡូវ​នេះ ដល់​ពេល​ខ្ញុំ​ធ្វើ​ការ​សម្រាប់​ក្រុម​គ្រួសារ​ខ្ញុំ​ផ្ទាល់​ម្តង»។

Ver Capítulo Copiar




លោកុ‌ប្បត្តិ 30:30
7 Referencias Cruzadas  

យ៉ាកុប​និយាយ​នឹង​ឡាបាន់​ថា​៖ “លោកអ៊ំ​ដឹង​ថា​ខ្ញុំ​បាន​បម្រើ​លោកអ៊ំ​យ៉ាងណា ហើយក៏​ដឹង​ថា​ហ្វូងសត្វ​របស់លោកអ៊ំ​ទៅជា​យ៉ាងណា ពេល​នៅជាមួយ​ខ្ញុំ​។


ឡាបាន់​សួរថា​៖ “តើ​យើង​គួរ​ឲ្យ​អ្វី​ដល់​ឯង​?”។ យ៉ាកុប​ឆ្លើយថា​៖ “លោកអ៊ំ​មិន​បាច់​ឲ្យ​អ្វី​ដល់​ខ្ញុំ​ឡើយ​។ បើសិន​លោកអ៊ំ​ធ្វើ​ការ​នេះ​ដល់​ខ្ញុំ ខ្ញុំ​នឹង​ត្រឡប់ទៅ​ឃ្វាល និង​ថែរក្សា​ហ្វូងសត្វ​របស់លោកអ៊ំ​ទៀត


គឺយ៉ាងនេះឯង​ដែល​យ៉ាកុប​បានជាស្ដុកស្ដម្ភ​យ៉ាងក្រៃលែង គឺ​គាត់​មាន​ហ្វូងសត្វ​ច្រើន ក៏​មាន​បាវបម្រើស្រី បាវបម្រើប្រុស ព្រមទាំង​អូដ្ឋ និង​លា​ផង​៕


ពេល​សម្រាប់​ស្វែងរក និង​ពេល​សម្រាប់​បាត់បង់​; ពេល​សម្រាប់​រក្សាទុក និង​ពេល​សម្រាប់​បោះចោល​;


មើល៍! នេះ​ជា​លើក​ទីបី​ហើយ ដែល​ខ្ញុំ​បាន​រៀបចំខ្លួន​ដើម្បី​មករក​អ្នករាល់គ្នា ហើយ​ខ្ញុំ​នឹង​មិន​ធ្វើជាបន្ទុក​ដល់អ្នករាល់គ្នា​ទេ ពីព្រោះ​ខ្ញុំ​មិន​ប្រាថ្នាចង់បាន​អ្វី​ពី​អ្នករាល់គ្នា​ឡើយ គឺ​ប្រាថ្នាចង់បាន​អ្នករាល់គ្នា​វិញ​។ ដ្បិត​មិនមែន​កូន‍ៗ​ទេ ដែល​ត្រូវតែ​ប្រមូលទុក​សម្រាប់​ឪពុកម្ដាយ គឺ​ឪពុកម្ដាយ​វិញ ដែល​ត្រូវតែ​ប្រមូលទុក​សម្រាប់​កូន​ៗ​។


ប្រសិនបើ​អ្នកណា​មិន​គិតគូរ​ដល់​សាច់ញាតិ​របស់ខ្លួន ជាពិសេស​ក្រុមគ្រួសារ​របស់ខ្លួន អ្នកនោះ​បាន​បដិសេធ​ជំនឿ ហើយ​អាក្រក់ជាង​អ្នក​មិនជឿ​ទៅទៀត​។


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos