លោកុប្បត្តិ 30:27 - ព្រះគម្ពីរខ្មែរសាកល27 ឡាបាន់តបនឹងគាត់ថា៖ “បើសិនយើងរកបានសេចក្ដីសន្ដោសនៅចំពោះភ្នែករបស់ឯង សូមនៅសិនទៅ ដ្បិតយើងបានដឹងតាមការទស្សទាយថា ព្រះយេហូវ៉ាបានប្រទានពរយើងដោយសារតែឯង”។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦27 ប៉ុន្ដែ លោកឡាបាន់ឆ្លើយថា៖ «ប្រសិនបើកូនយោគយល់ដល់ឪពុក សូមកុំអាលទៅសិន ព្រោះឪពុកយល់ឃើញថា ព្រះយេហូវ៉ាបានប្រទានពរមកពុកព្រោះតែកូន។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥27 លោកឡាបាន់តបទៅវិញថា៖ «សូមកូនយោគយល់ដល់ពុកផង។ ពុកដឹងយ៉ាងច្បាស់ថា ព្រោះតែកូន ព្រះអម្ចាស់បានប្រទានពរពុក។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤27 នោះឡាបាន់ឆ្លើយថា បើសិនជាឯងចូលចិត្តនឹងអញ នោះកុំអាលទៅសិន ពីព្រោះអញយល់ឃើញថា ព្រះយេហូវ៉ាបានប្រទានពរមកអញដោយព្រោះឯង Ver Capítuloអាល់គីតាប27 ឡាបាន់តបទៅវិញថា៖ «សូមកូនយោគយល់ដល់ពុកផង។ ពុកដឹងយ៉ាងច្បាស់ថា ព្រោះតែកូន អុលឡោះតាអាឡាបានប្រទានពរពុក។ Ver Capítulo |