Biblia Todo Logo
La Biblia Online

- Anuncios -




លោកុ‌ប្បត្តិ 3:22 - ព្រះគម្ពីរខ្មែរសាកល

22 ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​មានបន្ទូលថា​៖ “មើល៍! មនុស្ស​បាន​ត្រឡប់​ដូចជា​ម្នាក់​ក្នុងចំណោម​ពួកយើង​ហើយ គឺ​ដឹង​ល្អអាក្រក់​។ ឥឡូវនេះ ក្រែងលោ​គេ​លូក​ដៃ​ទៅ​បេះ​ពី​ដើមឈើ​នៃ​ជីវិត​មក​ហូប​ដែរ ហើយ​មានជីវិតរស់​ជារៀងរហូត”។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ពេល​នោះ ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «មើល៍ មនុស្ស​បាន​ត្រឡប់​ជា​ម្នាក់​ដូច​យើង​ដែរ ទាំង​ដឹង​ខុស​ត្រូវ​ផង ហើយ​ឥឡូវ​នេះ គេ​អាច​លូក​ដៃ​ទៅ​បេះ​ផ្លែ​ពី​ដើម​ឈើ​ជីវិត​បរិ‌ភោគ​បាន​ទៀត​ផង ហើយ​រស់​ជា​រៀង​រហូត»។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ឥឡូវ​នេះ មនុស្ស​ក៏​ស្គាល់​ល្អ ស្គាល់​អាក្រក់ បាន​ទៅ​ជា​ម្នាក់​ដូច​យើង​ដែរ ដូច្នេះ គួរ​តែ​យើង​រារាំង​គេ កុំ​ឲ្យ​លូក​ដៃ​បេះ​ផ្លែ​ពី​ដើម​ឈើ ដែល​ផ្ដល់​ជីវិត​ថែម​ទៀត​ឡើយ ក្រែង​គេ​បរិភោគ​ទៅ​មាន​ជីវិត​អស់‌កល្ប​ជានិច្ច»។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 រួច​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​មាន​បន្ទូល​ថា មើល​មនុស្ស​បាន​ត្រឡប់​ដូច​ជា​យើង​១​ដែរ ទាំង​ដឹង​ខុស​ត្រូវ​ផង ឥឡូវ​ខ្លាច​ក្រែង​វា​លូក​ដៃ​ទៅ​បេះ​ផ្លែ​ជីវិត​ស៊ី​ទៀត ហើយ​រស់​ជា​រៀង‌រាប​ដរាប​ទៅ

Ver Capítulo Copiar

អាល់គីតាប

22 អុលឡោះ‌តាអាឡាជា​ម្ចាស់​មាន​បន្ទូល​ថា៖ «ឥឡូវ​នេះ មនុស្ស​ក៏​ស្គាល់​ល្អ ស្គាល់​អាក្រក់​ដូច​យើង​ដែរ ដូច្នេះ​គួរ​តែ​យើង​រា​រាំង​គេ កុំ​ឲ្យ​លូក​ដៃ​បេះ​ផ្លែ​ពី​ដើម​ឈើ ដែល​ផ្តល់​ជីវិត​ថែម​ទៀត​ឡើយ ក្រែង​គេ​បរិភោគ​ទៅ​មាន​ជីវិត​អស់‌កល្ប​ជា​និច្ច»។

Ver Capítulo Copiar




លោកុ‌ប្បត្តិ 3:22
15 Referencias Cruzadas  

ព្រះ​មានបន្ទូលថា​៖ “ចូរ​ពួកយើង​បង្កើត​មនុស្ស​តាម​រូបរាង​របស់ពួកយើង ឲ្យ​មាន​លក្ខណៈដូច​ពួកយើង​។ ចូរឲ្យ​គេ​គ្រប់គ្រង​លើ​ត្រីនៅក្នុងសមុទ្រ បក្សាបក្សីនៅលើអាកាស សត្វស្រុក ព្រមទាំង​ផែនដី​ទាំងមូល និង​សត្វលូនវារ​គ្រប់ប្រភេទ​ដែល​លូនវារ​នៅលើ​ផែនដី”។


ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​ទ្រង់​ធ្វើឲ្យ​ដើមឈើ​គ្រប់ប្រភេទ​ដែល​មាន​រូបរាង​ទាក់ទាញ និង​ល្អ​សម្រាប់​ជា​អាហារ ដុះ​ចេញពី​ដី​មក​។ មាន​ដើមឈើ​នៃ​ជីវិត និង​ដើមឈើ​ដឹង​ល្អអាក្រក់ នៅកណ្ដាល​សួន​នោះ​ដែរ​។


ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​បាន​ធ្វើ​សម្លៀកបំពាក់​ស្បែក​សម្រាប់​អ័ដាម និង​ប្រពន្ធ​របស់គាត់ ហើយ​ស្លៀកពាក់ឲ្យ​ពួកគេ​។


ដូច្នេះ ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​ក៏​បណ្ដេញ​ពួកគេ​ចេញ​ពី​សួន​អេដែន ឲ្យ​ទៅ​ភ្ជួររាស់​ដី​ដែល​ពួកគេ​ត្រូវបាន​យកចេញមក​នោះ​។


ដ្បិត​ព្រះ​ទ្រង់​ជ្រាប​ថា ថ្ងៃណា​ដែល​ពួកអ្នក​ហូប​ពី​វា ភ្នែក​របស់ពួកអ្នក​នឹង​ត្រូវបាន​បើក ហើយ​ពួកអ្នក​នឹង​បាន​ដូចជា​ព្រះ គឺ​ដឹង​ល្អអាក្រក់​ផង”។


មនុស្ស​តូចទាប​នឹង​ហូប​ឆ្អែត មនុស្សដែល​ស្វែងរក​ព្រះយេហូវ៉ា​នឹង​សរសើរតម្កើង​ព្រះអង្គ​។ សូមឲ្យ​ចិត្ត​របស់អ្នករាល់គ្នា​មានជីវិតរស់​ជារៀងរហូត​!


នាង​ជា​ដើមឈើ​នៃ​ជីវិត​ដល់​អ្នកដែល​កាន់ខ្ជាប់​នឹង​នាង ហើយ​អ្នកដែល​ចាប់​នាង​ជាប់ នឹង​ត្រូវបាន​ហៅថាមានព្រះពរ​។


អ្នក​ដែល​មាន​ត្រចៀក ចូរ​ស្ដាប់​អ្វីដែល​ព្រះវិញ្ញាណ​មានបន្ទូល​នឹង​ក្រុមជំនុំ​ទាំងឡាយ​ចុះ​! ‍ចំពោះ​អ្នក​ដែល​មានជ័យជម្នះ យើង​នឹង​ឲ្យ​អ្នកនោះ​ហូប​ពី​ដើមឈើ​នៃ​ជីវិត ដែល​មាន​នៅ​ស្ថានបរមសុខ​របស់​ព្រះ’។


“មានពរ​ហើយ អ្នក​ដែល​លាងសម្អាត​អាវវែង​របស់​ខ្លួន ​ដើម្បីឲ្យ​ខ្លួនឯង​មាន​សិទ្ធិ​ដល់​ដើមឈើ​នៃ​ជីវិត ហើយ​អាច​ចូលទៅ​ក្នុង​ទីក្រុង​តាម​ទ្វារ​!


កាត់​កណ្ដាល​ផ្លូវ​របស់​ទីក្រុងនោះ​។ នៅសងខាង​ទន្លេ មាន​ដើមឈើ​នៃ​ជីវិត​ដែល​បង្កើត​ផ្លែ​ដប់ពីរ​ប្រភេទ គឺ​ផ្ដល់​ផ្លែ​ជារៀងរាល់ខែ ហើយ​ស្លឹក​របស់​ដើមឈើ​នោះ ក៏​សម្រាប់​ការប្រោសឲ្យជា​ដល់​ប្រជាជាតិ​នានា​។


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos