Biblia Todo Logo
La Biblia Online

- Anuncios -




លោកុ‌ប្បត្តិ 3:20 - ព្រះគម្ពីរខ្មែរសាកល

20 មនុស្ស​នោះ​ដាក់ឈ្មោះ​ប្រពន្ធ​របស់ខ្លួន​ថា អេវ៉ា ពីព្រោះ​នាង​ជា​ម្ដាយ​នៃ​មនុស្ស​ទាំងអស់​ដែល​មានជីវិត​។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 អ័ដាម​បាន​ដាក់​ឈ្មោះ​ឲ្យ​ប្រពន្ធ​គាត់​ថា "អេវ៉ា" ព្រោះ​នាង​ជា​ម្តាយ​នៃ​ជីវិត​មនុស្ស​ទាំង​អស់។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 បុរស​ដាក់​ឈ្មោះ​ឲ្យ​ប្រពន្ធ​ថា “អេវ៉ា” ដ្បិត​នាង​ជា​មាតា​របស់​មនុស្ស​ទាំង​អស់​ដែល​មាន​ជីវិត។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 អ័ដាម​បាន​ឲ្យ​ឈ្មោះ​ប្រពន្ធ​គាត់​ថា «អេវ៉ា» ពី​ព្រោះ​នាង​ជា​ម្តាយ​នៃ​មនុស្ស​ទាំង​អស់

Ver Capítulo Copiar

អាល់គីតាប

20 បុរស​ដាក់​ឈ្មោះ​ឲ្យ​ប្រពន្ធ​ថា “ហាវ៉ា” ដ្បិត​នាង​ជា​ម្តាយ​របស់​មនុស្ស​ទាំង​អស់​ដែល​មាន​ជីវិត។

Ver Capítulo Copiar




លោកុ‌ប្បត្តិ 3:20
14 Referencias Cruzadas  

ទូតសួគ៌​របស់​ព្រះយេហូវ៉ា​និយាយ​នឹង​នាង​ទៀត​ថា​៖ “មើល៍! នាង​មានផ្ទៃពោះ ហើយ​នាង​នឹង​សម្រាល​បាន​កូនប្រុស​ម្នាក់​។ នាង​ត្រូវ​ដាក់ឈ្មោះ​កូននោះ​ថា អ៊ីសម៉ាអែល ដ្បិត​ព្រះយេហូវ៉ា​បាន​ឮ​អំពី​ទុក្ខវេទនា​របស់នាង​ហើយ​។


មនុស្ស​បាន​ដាក់ឈ្មោះ​ឲ្យ​សត្វស្រុក​គ្រប់ប្រភេទ បក្សាបក្សីនៅលើអាកាស និង​សត្វព្រៃ​គ្រប់ប្រភេទ​នៃទីវាល​។ ប៉ុន្តែ​សម្រាប់​អ័ដាម គាត់​រក​អ្នកជំនួយ​ដែល​សម​នឹង​គាត់​មិនបានឡើយ​។


មនុស្ស​នោះ​ក៏​និយាយថា​៖ “លើក​នេះ ទើបជា​ឆ្អឹង​ពី​ឆ្អឹង​ខ្ញុំ ជា​សាច់​ពី​សាច់​ខ្ញុំ​! ម្នាក់នេះ​ត្រូវ​ហៅថា ‘ស្ត្រី’ ពីព្រោះ​នាង​ត្រូវបាន​យកចេញ​ពី​បុរស”។


ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​បាន​ធ្វើ​សម្លៀកបំពាក់​ស្បែក​សម្រាប់​អ័ដាម និង​ប្រពន្ធ​របស់គាត់ ហើយ​ស្លៀកពាក់ឲ្យ​ពួកគេ​។


លុះ​កាល​ព្រលឹង​របស់នាង​រៀបនឹង​ចាកចេញទៅ ដ្បិត​នាង​ជិត​ស្លាប់​ហើយ នាង​ក៏​ដាក់ឈ្មោះ​កូននោះ​ថា​បេន-អូនី ប៉ុន្តែ​ឪពុក​របស់កូននោះ​ដាក់ឈ្មោះ​វា​ថា​បេនយ៉ាមីន​វិញ​។


ហើយ​ដាក់ឈ្មោះ​កូននោះ​ថា​ណូអេ ដោយ​និយាយថា​៖ “កូននេះ​នឹង​ផ្ដល់ភាពធូរស្បើយ​ដល់​យើង​ពី​ការងារដ៏ធ្ងន់​របស់យើង និង​ពី​ការនឿយហត់​នៃ​ដៃ​របស់យើង ដែល​មកពី​ដី​ដែល​ព្រះយេហូវ៉ា​បាន​ដាក់បណ្ដាសា”។


នាង​នឹង​សម្រាល​បាន​កូនប្រុស​ម្នាក់ ហើយ​អ្នក​ត្រូវ​ដាក់ឈ្មោះ​កូននោះ​ថា យេស៊ូវ ដ្បិត​កូននោះ​នឹង​សង្គ្រោះ​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ពី​បាប​របស់​ពួកគេ”។


“មើល៍! ស្ត្រីព្រហ្មចារី​ម្នាក់​នឹង​មានផ្ទៃពោះ ហើយ​សម្រាល​បាន​កូនប្រុស​ម្នាក់ គេ​នឹង​ហៅ​នាម​របស់​កូននោះ​ថា អេម៉ាញូអែល”។ (​អេម៉ាញូអែល មានអត្ថន័យប្រែថា ព្រះ​គង់នៅ​ជាមួយ​យើង​)​។


ព្រះអង្គ​បាន​បង្កើត​ប្រជាជាតិ​នីមួយៗ​ពី​មនុស្ស​ម្នាក់ ឲ្យ​រស់នៅ​លើ​ផ្ទៃ​ផែនដី​ទាំងមូល ហើយ​តាំងឲ្យមាន​សម័យកាល​ដែល​បាន​កំណត់ទុកមុន​សម្រាប់​ពួកគេ និង​ព្រំដែន​នៃ​លំនៅ​របស់​ពួកគេ


ប៉ុន្តែ​ខ្ញុំ​ខ្លាច ក្រែងលោ​គំនិត​របស់អ្នករាល់គ្នា​ត្រូវបាន​បង្ខូច​ឲ្យ​ចេញពី​ភាពស្មោះត្រង់ និង​ភាពបរិសុទ្ធ​ក្នុង​ព្រះ​គ្រីស្ទ ដូចដែល​សត្វពស់​បាន​បោកបញ្ឆោត​អេវ៉ា​ដោយ​ល្បិចកល​របស់​វា​។


ដ្បិត​អ័ដាម​ត្រូវបាន​បង្កើត​ជាមុន រួចមក​អេវ៉ា


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos