លោកុប្បត្តិ 26:1 - ព្រះគម្ពីរខ្មែរសាកល1 នៅសម័យនោះ មានទុរ្ភិក្សនៅក្នុងទឹកដីនោះ ក្រៅពីទុរ្ភិក្សលើកមុនដែលមាននៅជំនាន់របស់អ័ប្រាហាំ។ ដូច្នេះ អ៊ីសាកក៏ទៅឯអ័ប៊ីម្ម៉ាឡិចស្ដេចនៃភីលីស្ទីននៅកេរ៉ារ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 សម័យនោះ មានកើតអំណត់នៅក្នុងស្រុក ផ្សេងពីអំណត់លើកមុន ដែលកើតមាននៅជំនាន់លោកអ័ប្រាហាំ។ លោកអ៊ីសាកធ្វើដំណើរទៅក្រុងកេរ៉ា ទៅជ្រកកោននឹងព្រះបាទអ័ប៊ីម៉្មាឡិច ជាស្តេចសាសន៍ភីលីស្ទីន។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 នៅគ្រានោះ មានកើតទុរ្ភិក្សក្នុងស្រុក ជាទុរ្ភិក្សមួយផ្សេងពីទុរ្ភិក្ស ដែលកើតមាននៅជំនាន់លោកអប្រាហាំ។ លោកអ៊ីសាកក៏ទៅនៅក្រុងកេរ៉ា ជ្រកកោននឹងព្រះបាទអប៊ីម៉ាឡិច ជាស្ដេចនៃជនជាតិភីលីស្ទីន។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 សម័យនោះ មានកើតអំណត់នៅក្នុងស្រុកផ្សេងពីអំណត់ជាន់មុន ដែលកើតមាននៅជំនាន់អ័ប្រាហាំ ហើយអ៊ីសាក គាត់ទៅឯអ័ប៊ីម៉្មាឡិច ជាស្តេចសាសន៍ភីលីស្ទីននៅកេរ៉ា Ver Capítuloអាល់គីតាប1 នៅគ្រានោះ មានកើតទុរ្ភិក្សក្នុងស្រុក ជាទុរ្ភិក្សមួយផ្សេងពីទុរ្ភិក្ស ដែលកើតមាននៅជំនាន់អ៊ីព្រហ៊ីម។ អ៊ីសាហាក់ក៏ទៅនៅក្រុងកេរ៉ា ជ្រកកោននឹងអប៊ីម៉ាឡិច ជាស្តេចនៃជនជាតិភីលីស្ទីន។ Ver Capítulo |