Biblia Todo Logo
La Biblia Online

- Anuncios -




លោកុ‌ប្បត្តិ 24:1 - ព្រះគម្ពីរខ្មែរសាកល

1 អ័ប្រាហាំ​មានវ័យចំណាស់ ហើយ​អាយុ​ក៏​ច្រើន​ដែរ​។ ព្រះយេហូវ៉ា​បាន​ប្រទានពរ​អ័ប្រាហាំ​ក្នុង​គ្រប់កិច្ចការ​។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 លោក​អ័ប្រា‌ហាំ​មាន​វ័យ​កាន់​តែ​ចាស់ មាន​អាយុ​វែង ហើយ​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​លោក​អ័ប្រា‌ហាំ​ក្នុង​គ្រប់​ការ​ទាំង​អស់។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 លោក​អប្រាហាំ​មាន​វ័យ​កាន់​តែ​ចាស់​ណាស់​ទៅ​ហើយ ព្រះ‌អម្ចាស់​ក៏​បាន​ប្រទាន​ពរ​លោក​សព្វ​គ្រប់​ទាំង​អស់។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ឯ​អ័ប្រា‌ហាំ​គាត់​ចាស់​ណាស់​ហើយ មាន​អាយុ​វែង ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ពរ​ដល់​គាត់​ក្នុង​គ្រប់​ការ​ទាំង​អស់

Ver Capítulo Copiar

អាល់គីតាប

1 អ៊ីព្រហ៊ីម​មាន​វ័យ​កាន់​តែ​ចាស់​ណាស់​ទៅ​ហើយ អុលឡោះ‌តាអាឡា​ក៏​បាន​ប្រទាន​ពរ​គាត់​សព្វ​គ្រប់​ទាំង​អស់។

Ver Capítulo Copiar




លោកុ‌ប្បត្តិ 24:1
17 Referencias Cruzadas  

យើង​នឹង​ធ្វើឲ្យ​អ្នក​ទៅជា​ប្រជាជាតិ​ដ៏ធំ​មួយ ហើយ​ឲ្យពរ​អ្នក ព្រមទាំង​ធ្វើឲ្យ​ឈ្មោះ​របស់អ្នក​បាន​ធំឧត្ដម ដូច្នេះ​អ្នក​នឹង​ទៅជា​ពរ​ដល់អ្នកដទៃ​!


អាប់រ៉ាម​មាន​ហ្វូងសត្វ ប្រាក់ និង​មាស​ច្រើន​ណាស់​។


អ័ប្រាហាំ និង​សារ៉ា​ចាស់​ហើយ អាយុ​ក៏​ច្រើន​ដែរ ហើយ​សារ៉ា​លែង​មាន​រដូវ​របស់​មនុស្សស្រី​ហើយ​។


កាល​អ៊ីសាក​កូនប្រុស​របស់គាត់​កើតមក​ដល់​គាត់ អ័ប្រាហាំ​មាន​អាយុ​មួយរយ​ឆ្នាំ​ហើយ​។


ព្រះយេហូវ៉ា​បាន​ប្រទានពរ​ចៅហ្វាយ​របស់ខ្ញុំ​យ៉ាងច្រើន ហើយ​លោក​បានជាស្ដុកស្ដម្ភ​។ ព្រះអង្គ​បាន​ប្រទាន​ហ្វូងចៀម និង​ហ្វូងគោ ប្រាក់ និង​មាស បាវបម្រើប្រុស និង​បាវបម្រើស្រី អូដ្ឋ និង​លា​ឲ្យ​លោក​។


អ៊ីសាក​មាន​អាយុ​សែសិប​ឆ្នាំ ពេល​គាត់​យក​រេបិកា​ធ្វើជា​ប្រពន្ធ ដែលរេបិកាជា​កូនស្រី​របស់​បេធូអែល​ជា​ជនជាតិអើរ៉ាម​ពី​ប៉ាដាន់-អើរ៉ាម ជា​ប្អូនស្រី​របស់​ឡាបាន់​ជនជាតិអើរ៉ាម​។


អ៊ីសាក​សាបព្រោះ​នៅ​ទឹកដី​នោះ ហើយ​ក្នុង​ឆ្នាំ​ដដែលនោះ គាត់​ច្រូត​បានផល​មួយជាមួយរយ ពីព្រោះ​ព្រះយេហូវ៉ា​បាន​ប្រទានពរ​គាត់


ក៏​មកពី​ព្រះ​របស់​ឪពុក​ឯង ដ្បិត​ព្រះអង្គ​បាន​ជួយ​ឯង​។ ព្រះដ៏មានព្រះចេស្ដា​នឹង​ប្រទានពរ​ឯង ជា​ព្រះពរ​នៃ​ស្ថានសួគ៌​នៅ​ខាងលើ ជា​ព្រះពរ​នៃ​ទីជម្រៅ​នៅ​ខាងក្រោម ជា​ព្រះពរ​នៃ​ដោះ និង​ផ្ទៃ​។


ព្រះពរ​របស់​ព្រះយេហូវ៉ា​ធ្វើឲ្យ​មានស្ដុកស្ដម្ភ ហើយ​ព្រះអង្គ​មិន​បន្ថែម​ការនឿយហត់​ក្នុង​ព្រះពរនោះ​ឡើយ​។


ចូរ​រំពឹងមើលទៅ​អ័ប្រាហាំ​ដូនតា​របស់អ្នករាល់គ្នា និង​សារ៉ា​ដែល​បង្កើត​អ្នករាល់គ្នា​មក​។ យើង​បាន​ហៅ​អ័ប្រាហាំ​កាល​គាត់​មាន​តែម្នាក់ឯង ក៏​ឲ្យពរ​គាត់ ហើយ​បង្កើនចំនួន​គាត់​ឡើង​។


ផ្ទុយទៅវិញ ចូរ​ស្វែងរក​អាណាចក្រ​របស់​ព្រះ​និង​សេចក្ដីសុចរិត​របស់​ព្រះអង្គ​ជាមុនសិន ហើយ​របស់​ទាំងអស់​នេះ​នឹង​ត្រូវបាន​បន្ថែម​ដល់​អ្នករាល់គ្នា​។


ប៉ុន្តែ​ពួកគាត់​គ្មាន​កូន​ទេ ពីព្រោះ​អេលីសាបិត​ជា​ស្ត្រី​អារ ហើយ​អ្នក​ទាំងពីរ​ក៏​មាន​វ័យចំណាស់​ផង​។


ដោយហេតុនេះ អ្នក​ដែល​មាន​ជំនឿ​ក៏​ទទួលព្រះពរ​ជាមួយ​អ័ប្រាហាំ​ដែលជា​មនុស្សនៃជំនឿ​។


ព្រះដែលជាព្រះបិតា​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​——​ព្រះអង្គ​សមនឹងទទួលការលើកតម្កើង​! ព្រះអង្គ​បាន​ប្រទានពរ​យើង​ក្នុង​ព្រះ​គ្រីស្ទ ដោយ​ព្រះពរ​ខាងវិញ្ញាណ​គ្រប់បែបយ៉ាង​នៅ​ស្ថានសួគ៌


ដ្បិត ការបង្វឹក​ខ្លួនប្រាណ​មានប្រយោជន៍​ខ្លះ​ដែរ ប៉ុន្តែ​ការគោរពព្រះ​មានប្រយោជន៍​ក្នុង​គ្រប់ជំពូក ទាំង​មាន​សេចក្ដីសន្យា​សម្រាប់​ជីវិត​បច្ចុប្បន្ននេះ និង​ជីវិត​ដែល​រៀបនឹងមក​។


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos