Biblia Todo Logo
La Biblia Online

- Anuncios -




លោកុ‌ប្បត្តិ 22:6 - ព្រះគម្ពីរខ្មែរសាកល

6 អ័ប្រាហាំ​ក៏​យក​អុស​សម្រាប់​តង្វាយដុត ដាក់​លើ​អ៊ីសាក​កូនប្រុស​របស់គាត់ រីឯ​គាត់​វិញ គាត់​យក​ភ្លើង និង​កាំបិត​កាន់​នៅ​ដៃ ហើយ​ពួកគេ​ទាំង​ពីរ​ទៅ​ជាមួយគ្នា​។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 លោក​អ័ប្រា‌ហាំ​ចាប់​យក​ឧស​សម្រាប់​តង្វាយ​ដុត ដាក់​ឲ្យ​អ៊ីសាក​ជា​កូន​លី ហើយ​លោក​យក​ភ្លើង និង​កាំបិត​កាន់​នៅ​ដៃ រួច​អ្នក​ទាំង​ពីរ​បណ្តើរ​គ្នា​ទៅ។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 លោក​អប្រាហាំ​យក​អុស​សម្រាប់​ធ្វើ​យញ្ញ‌បូជា​មក​ឲ្យ​អ៊ីសាក​ជា​កូន​លី រីឯ​លោក​វិញ លោក​កាន់​ភ្លើង និង​កាំបិត ហើយ​ទាំង​ឪពុក​ទាំង​កូន​ដើរ​ទៅ​ជា​មួយ​គ្នា។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 នោះ​គាត់​ចាប់​យក​ឱស​ដែល​សំរាប់​ដង្វាយ​ដុត​ដាក់​ឲ្យ​អ៊ីសាក​ជា​កូន​លី ហើយ​គាត់​យក​ភ្លើង នឹង​កាំបិត​កាន់​នៅ​ដៃ បណ្តើរ​គ្នា​ទៅ

Ver Capítulo Copiar

អាល់គីតាប

6 អ៊ីព្រហ៊ីម​យក​អុស​សម្រាប់​ធ្វើ​គូរបាន មក​ឲ្យ​អ៊ីសា‌ហាក់​ជា​កូន​លី រីឯ​គាត់​វិញ គាត់​កាន់​ភ្លើង និង​កាំបិត ហើយ​ទាំង​ឪពុក ទាំង​កូន ដើរ​ទៅ​ជា​មួយ​គ្នា។

Ver Capítulo Copiar




លោកុ‌ប្បត្តិ 22:6
7 Referencias Cruzadas  

ពេលនោះ អ័ប្រាហាំ​និយាយ​នឹង​ពួក​យុវជន​របស់គាត់​ថា​៖ “ចូរ​ពួកអ្នក​នៅ​ទីនេះ​ជាមួយ​លា​ចុះ រីឯ​ខ្ញុំ និង​ក្មេងប្រុស​នេះ​នឹង​ទៅ​ទីនោះ​ដើម្បី​ថ្វាយបង្គំ រួច​ត្រឡប់មក​ឯ​ពួកអ្នក​វិញ”។


យើង​ទាំងអស់គ្នា​បាន​វង្វេង​ដូច​ចៀម ម្នាក់ៗ​បាន​បែរចេញ​ទៅតាម​ផ្លូវ​រៀងៗខ្លួន ប៉ុន្តែ​ព្រះយេហូវ៉ា​បាន​ទម្លាក់​សេចក្ដីទុច្ចរិត​របស់យើង​ទាំងអស់គ្នា​ទៅលើ​លោក​។


នេះគឺ​ដើម្បីឲ្យ​សេចក្ដី​ដែល​បាន​ថ្លែង​មក​តាមរយៈ​ព្យាការី​អេសាយ​ត្រូវបាន​បំពេញឲ្យសម្រេច ដែល​ថា​: “លោក​បាន​ទទួលយក​ភាពខ្សោយ​របស់យើង ហើយ​ផ្ទុក​រោគា​របស់យើង​ដែរ”។


ព្រះអង្គ​យាង​ចេញទៅ​ទាំង​លី​ឈើឆ្កាង​ដោយ​អង្គទ្រង់ ឆ្ពោះទៅ​កន្លែង​មួយ​ដែល​គេ​ហៅថា “ទី​លលាដ៍ក្បាល” ដែល​ភាសាហេព្រើរ​ហៅថា “គាល់កូថា”។


ព្រះអង្គ​បាន​ផ្ទុក​បាប​របស់យើង​ក្នុង​ព្រះកាយ​របស់​ព្រះអង្គ​នៅលើ​ឈើ​ដោយអង្គទ្រង់ផ្ទាល់ ដើម្បីឲ្យ​យើង​បាន​ស្លាប់​ចំពោះ​បាប ហើយ​មានជីវិតរស់​ចំពោះ​សេចក្ដីសុចរិត​។ ដោយសារតែ​ស្នាមរំពាត់​របស់​ព្រះអង្គ អ្នករាល់គ្នា​ត្រូវបាន​ប្រោសឲ្យជា​។


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos