Biblia Todo Logo
La Biblia Online

- Anuncios -




លោកុ‌ប្បត្តិ 21:7 - ព្រះគម្ពីរខ្មែរសាកល

7 នាង​ពោល​ទៀត​ថា​៖ “តើ​នរណា​បាន​និយាយ​នឹង​អ័ប្រាហាំ​ថា​សារ៉ា​នឹង​បំបៅ​កូន​? ប៉ុន្តែ​ខ្ញុំ​បាន​បង្កើត​កូនប្រុស​ម្នាក់​ក្នុង​វ័យជរា​របស់គាត់”។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 លោក​ស្រី​ពោល​ទៀត​ថា៖ «តើ​អ្នក​ណា​បាន​នឹក​ភ្នក​និយាយ​ទៅ​លោក​អ័ប្រា‌ហាំ​ថា "លោក​ស្រី​សារ៉ា​នឹង​បំបៅ​កូន?" តែ​ខ្ញុំ​បាន​បង្កើត​កូន​ប្រុស​មួយ​ឲ្យ​លោក ក្នុង​កាល​ដែល​លោក​មាន​វ័យ​ចាស់​ហើយ»។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 គាត់​ពោល​ទៀត​ថា៖ «តើ​នរណា​អាច​នឹក​ភ្នក​និយាយ​ទៅ​លោក​អប្រាហាំ​ថា “ថ្ងៃ​មួយ អ្នក​សារ៉ា​ត្រូវ​បំបៅ​កូន”? ក៏​ប៉ុន្តែ ឥឡូវ​នេះ ខ្ញុំ​បាន​បង្កើត​កូន​ប្រុស​មួយ​ជូន​លោក ក្នុង​គ្រា​ដែល​លោក​មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ»។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 នាង​ពោល​ទៀត​ថា តើ​អ្នក​ណា​នឹង​ហ៊ាន​ប្រាប់​អ័ប្រា‌ហាំ​ថា សារ៉ា​នឹង​បំបៅ​កូន ប៉ុន្តែ អញ​បាន​បង្កើត​កូន​ឲ្យ​គាត់​ក្នុង​កាល​ដែល​គាត់​ចាស់​ហើយ​វិញ។

Ver Capítulo Copiar

អាល់គីតាប

7 គាត់​ពោល​ទៀត​ថា៖ «តើ​នរណា​អាច​នឹក​ភ្នក​និយាយ​ទៅ​អ៊ីព្រហ៊ីម​ថា “ថ្ងៃ​មួយ សារ៉ា​ត្រូវ​បំបៅ​កូន”? ក៏​ប៉ុន្តែ ឥឡូវ​នេះ ខ្ញុំ​បាន​បង្កើត​កូន​ប្រុស​មួយ​ជូន​គាត់ ក្នុង​គ្រា​ដែល​គាត់​មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ»។

Ver Capítulo Copiar




លោកុ‌ប្បត្តិ 21:7
15 Referencias Cruzadas  

អ័ប្រាហាំ​ក៏​ក្រាប​មុខ​ដល់ដី​ទាំង​សើច​។ គាត់​និយាយ​ក្នុងចិត្ត​ថា​៖ “តើ​នឹង​មានកូន​កើត​ដល់​មនុស្ស​អាយុ​មួយរយ​ឆ្នាំ​ឬ​? រីឯ​សារ៉ា​វិញ ជា​ស្ត្រី​មានអាយុ​កៅសិប​ឆ្នាំ​ហើយ តើ​អាច​បង្កើត​កូន​បាន​ឬ​?”។


ព្រះយេហូវ៉ា​មានបន្ទូល​នឹង​អ័ប្រាហាំ​ថា​៖ “ហេតុអ្វីបានជា​សារ៉ា​សើច​ដូច្នេះ ហើយ​ពោលថា​: ‘ខ្ញុំ​ចាស់​ហើយ តើ​ខ្ញុំ​ពិតជា​នឹង​បង្កើត​កូន​មែន​ឬ​?’


កូន​នោះ​បាន​ធំឡើង ហើយ​ត្រូវ​ផ្ដាច់ដោះ​។ នៅ​ថ្ងៃ​ដែល​អ៊ីសាក​ត្រូវ​ផ្ដាច់ដោះ អ័ប្រាហាំ​ក៏​រៀបចំ​ពិធីជប់លៀង​ដ៏ធំ​។


ដ្បិត​ព្រះអង្គ​ទ្រង់​ធំឧត្ដម ក៏​ធ្វើ​កិច្ចការដ៏អស្ចារ្យ​ដែរ​; ព្រះអង្គ​តែមួយប៉ុណ្ណោះ​ជា​ព្រះ​!


ព្រះអម្ចាស់​នៃទូលបង្គំ​អើយ នៅក្នុងចំណោម​ព្រះ​នានា គ្មាន​ព្រះ​ណា​ដូច​ព្រះអង្គ​ឡើយ ហើយក៏​គ្មាន​កិច្ចការ​ណា​ដូច​កិច្ចការ​របស់ព្រះអង្គ​ដែរ​!


ពេលនោះ អ្នក​នឹង​និយាយ​ក្នុងចិត្ត​ថា​: ‘តើ​នរណា​បាន​បង្កើត​កូនទាំងនេះ​ឲ្យ​ខ្ញុំ​? ដ្បិត​ខ្ញុំ​បាន​ព្រាត់កូន ហើយ​អារ ក៏​ត្រូវបាន​ជម្លៀស ព្រមទាំង​ត្រូវបាន​ដេញចេញ​ផង ដូច្នេះ​តើ​នរណា​បាន​ចិញ្ចឹម​កូនទាំងនេះ​? មើល៍! ខ្ញុំ​ត្រូវបាន​ចោល​នៅតែម្នាក់ឯង ចុះ​កូនទាំងនេះ​មកពី​ណា​?’”។


តើ​នរណា​ធ្លាប់​ឮ​ការបែបនេះ​? តើ​នរណា​ធ្លាប់​ឃើញ​ការដូច្នេះ​? តើ​នគរ​មួយ​អាច​កើតមាន​ក្នុង​មួយ​ថ្ងៃ​ឬ​? តើ​ប្រជាជាតិ​មួយ​អាច​កើតមក​ក្នុងមួយរំពេច​ឬ​? យ៉ាងណាមិញ កាលណា​ស៊ីយ៉ូន​បាន​ឈឺពោះឆ្លងទន្លេ នាង​បាន​សម្រាល​កូន​ៗ​របស់នាង​ភ្លាម​។


ដើម្បីឲ្យ​ព្រះប្រាជ្ញាញាណ​គ្រប់វិស័យ​របស់​ព្រះ​ត្រូវបាន​បើកឲ្យស្គាល់​ដល់​មេគ្រប់គ្រង និង​អំណាច​នៅ​លើមេឃ តាមរយៈ​ក្រុមជំនុំ នៅឥឡូវនេះ​។


នៅ​ថ្ងៃ​នោះ​ដែល​ព្រះអង្គ​យាង​មក​ដើម្បី​ត្រូវបាន​លើកតម្កើងសិរីរុងរឿង​ពី​វិសុទ្ធជន​របស់​ព្រះអង្គ និង​ដើម្បី​ត្រូវបាន​ស្ងើច​ពី​អស់អ្នក​ដែល​ជឿ​——​ដ្បិត​ទីបន្ទាល់​របស់យើង​ដល់​អ្នករាល់គ្នា​ត្រូវបាន​ជឿ​ហើយ​។


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos