Biblia Todo Logo
La Biblia Online

- Anuncios -




លោកុ‌ប្បត្តិ 18:8 - ព្រះគម្ពីរខ្មែរសាកល

8 បន្ទាប់មក គាត់​យក​ប៊័រ និង​ទឹកដោះ ព្រមទាំង​កូន​គោ​ដែល​បាន​រៀបចំ មក​ដាក់​នៅមុខ​ពួកគេ រួច​គាត់​ឈរចាំបម្រើ​ពួកគេ​នៅក្រោម​ដើមឈើ ខណៈដែល​ពួកគេ​កំពុង​ហូប​។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 លោក​យក​ខ្លាញ់​ទឹក​ដោះ និង​ទឹក​ដោះ​រាវ ព្រម​ទាំង​កូន​គោ​ដែល​បាន​រៀបចំ មក​ដាក់​នៅ​មុខ​បុរស​ទាំង​បី រួចខ្លួន​លោក​ផ្ទាល់​ក៏​ឈរ​នៅ​ជិត ក្រោម​ដើម​ឈើ​នោះ ហើយ​បុរស​ទាំងបី​ក៏​បរិភោគ។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 លោក​យក​ខ្លាញ់ និង​ទឹក​ដោះ​គោ ព្រម​ទាំង​សាច់​កូន​គោ​ដែល​គេ​បាន​រៀបចំ​នោះ មក​ដាក់​នៅ​មុខ​បុរស​ទាំង​បី។ ខ្លួន​លោក​ផ្ទាល់​ឈរ​កំដរ​បុរស​ទាំង​បី​ក្រោម​ដើម​ឈើ​នោះ បុរស​ទាំង​បី​នាក់​ក៏​នាំ​គ្នា​បរិភោគ។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 នោះ​គាត់​យក​ខ្លាញ់​ទឹក​ដោះ ហើយ​នឹង​ទឹក​ដោះ​រាវ នឹង​កូន​គោ​ដែល​បាន​រៀបចំ​ទៅ​ថ្វាយ​ដល់​ទ្រង់ រួច​ឈរ​នៅ​ក្រោម​ដើម​ឈើ​ជិត​ទ្រង់ ហើយ​ទ្រង់​ក៏​សោយ​ទៅ។

Ver Capítulo Copiar

អាល់គីតាប

8 គាត់​យក​ខ្លាញ់ និង​ទឹក​ដោះ​គោ ព្រម​ទាំង​សាច់​កូន​គោ ដែល​គេ​បាន​រៀប​ចំ​នោះ មក​ដាក់​នៅ​មុខ​បុរស​ទាំង​បី។ ខ្លួន​គាត់​ផ្ទាល់ ឈរ​កំដរ​បុរស​ទាំង​បី​ក្រោម​ដើម​ឈើ​នោះ បុរស​ទាំង​បី​នាក់​ក៏​នាំ​គ្នា​បរិភោគ។

Ver Capítulo Copiar




លោកុ‌ប្បត្តិ 18:8
17 Referencias Cruzadas  

រួច​អ័ប្រាហាំ​ក៏​រត់ទៅ​ឯ​ហ្វូងគោ ហើយ​យក​កូន​គោ​មួយ​សាច់​ទន់​ល្អ ប្រគល់​ទៅ​យុវជន​ម្នាក់ ឲ្យ​គេ​ប្រញាប់​រៀបចំ​វា​។


ពួកគេ​សួរ​គាត់​ថា​៖ “តើ​សារ៉ា​ប្រពន្ធ​របស់អ្នក​នៅ​ឯណា​?”។ គាត់​ក៏​ឆ្លើយថា​៖ “មើល៍! នាង​នៅក្នុង​រោង”។


ប៉ុន្តែ​ឡុត​ទទូច​ដល់​ពួកគេ​យ៉ាងខ្លាំង ដូច្នេះ​ពួកគេ​ក៏​បែរទៅ​ជាមួយ​គាត់ ហើយ​ចូល​ក្នុង​ផ្ទះ​របស់គាត់​។ គាត់​ក៏​រៀបចំ​ពិធីជប់លៀង​សម្រាប់​ពួកគេ ហើយ​ដុត​នំប៉័ងឥតមេ នោះ​ពួកគេ​ក៏​ហូប​។


កូនប្រុសនោះ​នឹង​ហូប​ប៊័រ និង​ទឹកឃ្មុំ រហូតដល់​ពេលដែល​ចេះ​បដិសេធ​ការ​អាក្រក់ ហើយ​ជ្រើសរើស​ការ​ល្អ​។


ហើយ​ដោយព្រោះ​សត្វទាំងនោះ​ផ្ដល់​ទឹកដោះ​យ៉ាងច្រើន អ្នកនោះ​នឹង​បាន​ហូប​ប៊័រ​។ ដ្បិត​អស់អ្នក​ដែល​នៅសល់​ក្នុង​ទឹកដី​នោះ នឹង​ហូប​ប៊័រ និង​ទឹកឃ្មុំ​។


មានពរ​ហើយ បាវបម្រើ​ទាំងនោះ​ដែល​ចៅហ្វាយ​ឃើញ​ពួកគេ​ប្រុងស្មារតី នៅពេល​លោក​មក​ដល់​។ ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ចៅហ្វាយ​នឹង​ក្រវាត់​ខ្លួន ហើយ​ឲ្យ​ពួកគេ​អង្គុយ រួច​លោក​នឹង​មក​បម្រើ​ពួកគេ​វិញ​។


តើគាត់​មិន​និយាយ​នឹង​បាវបម្រើនោះ​ថា​: ‘ចូរ​រៀបចំ​អាហារ​ឲ្យ​ខ្ញុំ​ហូប ហើយ​ក្រវាត់​ខ្លួន បម្រើ​ខ្ញុំ​រហូតដល់​ខ្ញុំ​ហូប​ហើយ សឹម​អ្នក​ហូប​តាមក្រោយ​ចុះ’ ទេ​ឬ​?


ខណៈដែល​រួមតុអាហារ​ជាមួយ​ពួកគេ ព្រះយេស៊ូវ​ទ្រង់​យក​នំប៉័ង ហើយ​ប្រទានពរ រួច​កាច់​ប្រទាន​ដល់​ពួកគេ​។


ហើយ​ព្រះអង្គ​ក៏​ទទួលយក​មក​សោយ​នៅមុខ​ពួកគេ​។


នៅ​ទីនោះ គេ​បាន​រៀបចំ​ជប់លៀងពេលល្ងាច​ថ្វាយ​ព្រះអង្គ​។ ម៉ាថា​កំពុង​បម្រើ​ភ្ញៀវ រីឯ​ឡាសារ​ជា​ម្នាក់​ក្នុង​ពួក​អ្នក​ដែល​កំពុង​រួមតុអាហារ​ជាមួយ​ព្រះអង្គ​។


មិនមែន​ដល់​មនុស្ស​ទាំងអស់​ទេ តែ​ដល់​ពួក​សាក្សី​ដែល​ជ្រើសរើសទុកមុន​ដោយ​ព្រះ​វិញ គឺ​យើង​ដែល​ហូបជាមួយ​ព្រះអង្គ និង​ផឹកជាមួយ​ព្រះអង្គ ក្រោយពី​ព្រះអង្គ​មានព្រះជន្ម​រស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​។


បងប្អូន​អើយ អ្នករាល់គ្នា​ត្រូវបាន​ត្រាស់ហៅ​ដើម្បី​ទទួល​សេរីភាព គ្រាន់តែ​កុំ​ប្រើ​សេរីភាព​នោះ​ទុកជា​ឱកាស​សម្រាប់​សាច់ឈាម​ឡើយ ផ្ទុយទៅវិញ ចូរ​បម្រើ​គ្នាទៅវិញទៅមក​ដោយ​សេចក្ដីស្រឡាញ់


មើល៍! យើង​ឈរ​នៅ​មាត់ទ្វារ​ទាំង​គោះ​។ ប្រសិនបើ​អ្នកណា​ឮ​សំឡេង​របស់យើង ហើយ​បើក​ទ្វារ នោះ​យើង​នឹង​ចូលទៅ​ឯ​អ្នកនោះ ហើយ​ហូប​ជាមួយ​អ្នកនោះ ហើយ​អ្នកនោះ​ក៏​ហូប​ជាមួយ​យើង​ដែរ។


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos