Biblia Todo Logo
La Biblia Online

- Anuncios -




លោកុ‌ប្បត្តិ 18:24 - ព្រះគម្ពីរខ្មែរសាកល

24 ប្រហែលជា​មាន​មនុស្ស​សុចរិត​ហាសិប​នាក់​នៅក្នុង​ទីក្រុង​នោះ តើ​ព្រះអង្គ​នឹង​បំផ្លាញ ហើយ​មិន​លើកលែងទោស​ឲ្យ​កន្លែង​នោះ​ដោយយល់ដល់​មនុស្ស​សុចរិត​ហាសិប​នាក់​ដែល​នៅក្នុង​ទីក្រុងនោះ​ទេ​ឬ​?

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ប្រសិន‌បើ​មាន​មនុស្ស​សុចរិត​ហាសិប​នាក់​នៅ​ក្នុង​ក្រុង​នោះ តើ​ព្រះ‌អង្គ​នឹង​បំផ្លាញកន្លែង​នោះ ហើយ​មិន​ប្រណី​ដល់​ទី​ក្រុង ដោយ​យល់​ដល់​មនុស្ស​សុចរិត​ហាសិប​នាក់ ដែលរស់​នៅ​ក្នុង​ក្រុង​នោះ​ទេ​ឬ?

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 ក្នុង​ក្រុង​នោះ​ប្រហែល​ជា​មាន​មនុស្ស​សុចរិត​ហា‌សិប​នាក់​ដែរ​មើល​ទៅ។ តើ​ព្រះអង្គ​ពិត​ជា​រំលាយ​ក្រុង​នោះ​មែន​ឬ? តើ​ព្រះអង្គ​មិន​លើក‌លែង​ទោស​ឲ្យ​គេ ដោយ​យោគ‌យល់​ដល់​មនុស្ស​សុចរិត​ដែល​រស់​នៅ​ក្នុង​ក្រុង​នោះ​ទេ​ឬ?

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 បើ‌សិន​ជា​មាន​មនុស្ស​សុចរិត​៥០​នាក់​នៅ​ក្នុង​ក្រុង​នោះ តើ​ទ្រង់​នឹង​បំផ្លាញ​អស់​រលីង​ទៅ ឥត​មាន​ប្រណី​ដល់​ទី​ក្រុង ដោយ​ព្រោះ​មនុស្ស​សុចរិត​៥០​នាក់​ដែល​នៅ​ទី​នោះ​ទេ​ឬ​អី

Ver Capítulo Copiar

អាល់គីតាប

24 ក្នុង​ក្រុង​នោះ ប្រហែល​ជា​មាន​មនុស្ស​សុចរិត​ហាសិប​នាក់​ដែរ​មើល​ទៅ។ តើ​អុលឡោះ​ពិត​ជា​រំលាយ​ក្រុង​នោះ​មែន​ឬ? តើ​ទ្រង់​មិន​លើក​លែង​ទោស​ឲ្យ​គេ ដោយ​យោគ​យល់​ដល់​មនុស្ស​សុចរិត ដែល​រស់​នៅ​ក្នុង​ក្រុង​នោះ​ទេ​ឬ?

Ver Capítulo Copiar




លោកុ‌ប្បត្តិ 18:24
8 Referencias Cruzadas  

អ័ប្រាហាំ​ក៏​ចូលទៅជិត ទូល​សួរថា​៖ “តើ​ព្រះអង្គ​នឹង​បំផ្លាញ​មនុស្ស​សុចរិត​ជាមួយ​មនុស្ស​អាក្រក់​មែន​ឬ​?


សូមឲ្យ​ការនេះ​នៅឆ្ងាយ​ពី​ព្រះអង្គ ដែល​ព្រះអង្គ​ប្រព្រឹត្ត​ដូច្នោះ​ដើម្បី​សម្លាប់​មនុស្ស​សុចរិត​ជាមួយ​មនុស្ស​អាក្រក់​! បើធ្វើដូច្នោះ មនុស្ស​សុចរិត​ក៏​បាន​ដូចជា​មនុស្ស​អាក្រក់​ដែរ​! សូមឲ្យ​ការនេះ​នៅឆ្ងាយ​ពី​ព្រះអង្គ​! តើ​ព្រះអង្គដែល​ជំនុំជម្រះ​ផែនដី​ទាំងមូល​នឹង​មិន​អនុវត្ត​សេចក្ដីយុត្តិធម៌​ទេ​ឬ​?”។


គាត់​ទូល​ទៀត​ថា​៖ “សូម​ព្រះអម្ចាស់​នៃទូលបង្គំ​កុំ​ព្រះពិរោធ​ឡើយ នោះ​ទូលបង្គំ​នឹង​ទូល​តែ​ម្ដងទៀត​ទេ​។ ប្រហែលជា​ព្រះអង្គ​រកឃើញ​ដប់​នាក់​នៅ​ទីនោះ”។ ព្រះអង្គ​មានបន្ទូលថា​៖ “យើង​នឹង​មិន​បំផ្លាញ​ឡើយ ដោយយល់ដល់​ដប់​នាក់​នោះ”។


ប្រសិនបើ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មិន​បាន​បន្សល់​អ្នកដែលរួចជីវិត​បន្តិចបន្តួច​ឲ្យ​យើង​ទេ ម្ល៉េះសម​យើង​បាន​ដូចជា​សូដុម និង​បាន​ដូចជា​កូម៉ូរ៉ា​ទៅហើយ​។


ហើយ​និយាយថា​: ‘កុំ​ខ្លាច​ឡើយ ប៉ូល​អើយ​! អ្នក​ត្រូវតែ​ឈរនៅមុខ​សេសារ ហើយ​មើល៍! ព្រះ​បាន​ប្រទាន​អស់អ្នក​ដែល​រួមដំណើរ​ជាមួយ​អ្នក ដល់​អ្នក​ហើយ’។


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos