លោកុប្បត្តិ 10:9 - ព្រះគម្ពីរខ្មែរសាកល9 គាត់ជាអ្នកប្រមាញ់ដ៏ខ្លាំងពូកែនៅចំពោះព្រះយេហូវ៉ា ហេតុនេះហើយបានជាមានពាក្យពោលថា៖ “ដូចនីមរ៉ូឌអ្នកប្រមាញ់ដ៏ខ្លាំងពូកែនៅចំពោះព្រះយេហូវ៉ា”។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 គាត់ជាព្រានព្រៃដ៏ខ្លាំងពូកែនៅចំពោះព្រះយេហូវ៉ា ហេតុនេះហើយបានជាមានពាក្យពោលថា «ដូចនីមរ៉ុឌ ជាព្រានព្រៃដ៏ខ្លាំងពូកែនៅចំពោះព្រះយេហូវ៉ា»។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 គាត់ជាអ្នកប្រមាញ់ដ៏ពូកែ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ហេតុនេះហើយបានជាគេតែងពោលថា «អ្នកនេះជាអ្នកប្រមាញ់ដ៏ពូកែ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដូចនីមរ៉ូដ»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 គាត់ជាព្រានព្រៃខ្លាំងពូកែនៅចំពោះព្រះយេហូវ៉ា បានជាមានពាក្យប្រៀបថា «ដូចជានីមរ៉ុឌ ជាព្រានព្រៃខ្លាំងពូកែ នៅចំពោះព្រះយេហូវ៉ា» Ver Capítuloអាល់គីតាប9 គាត់ជាអ្នកប្រមាញ់ដ៏ពូកែនៅចំពោះអុលឡោះតាអាឡា ហេតុនេះហើយបានជាគេតែងពោលថា «អ្នកនេះជាអ្នកប្រមាញ់ដ៏ពូកែ នៅចំពោះអុលឡោះតាអាឡា ដូចនីមរ៉ូដ»។ Ver Capítulo |
ពួកគេចាត់ទូតឲ្យទៅតាមសមុទ្រ គឺជិះនាវាធ្វើពីដើមកក់នៅលើផ្ទៃទឹក។ ពួកអ្នកនាំសារដ៏រហ័សអើយ ចូរទៅចុះ! ចូរទៅរកប្រជាជាតិមួយដែលមានមាឌខ្ពស់ ហើយមានស្បែករលោង ជាជាតិសាសន៍ដ៏គួរឲ្យខ្លាចទាំងជិតទាំងឆ្ងាយ ជាប្រជាជាតិខ្លាំងពូកែ ហើយជាន់ឈ្លីគ្រប់កន្លែង ដែលទឹកដីរបស់ពួកគេមានទន្លេហូរកាត់!