លោកុប្បត្តិ 10:8 - ព្រះគម្ពីរខ្មែរសាកល8 គូសបានបង្កើតនីមរ៉ូឌជាអ្នកដំបូងដែលក្លាយជាមនុស្សខ្លាំងពូកែនៅលើផែនដី។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 គូសក៏បង្កើតនីមរ៉ុឌ ដែលជាមនុស្សខ្លាំងពូកែទីមួយនៅលើផែនដី។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 លោកគូសក៏បានបង្កើតលោកនីមរ៉ូដដែរ គឺលោកនីមរ៉ូដនេះហើយដែលជាវីរបុរសទីមួយនៅលើផែនដី។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 គូសក៏បង្កើតនីមរ៉ុឌ អ្នកនោះចាប់តាំងមានអំណាចនៅផែនដី Ver Capítuloអាល់គីតាប8 គូសក៏បានបង្កើតនីមរ៉ូដដែរ គឺនីមរ៉ូដនេះហើយ ដែលជាវីរបុរសទីមួយនៅលើផែនដី។ Ver Capítulo |
ពួកគេចាត់ទូតឲ្យទៅតាមសមុទ្រ គឺជិះនាវាធ្វើពីដើមកក់នៅលើផ្ទៃទឹក។ ពួកអ្នកនាំសារដ៏រហ័សអើយ ចូរទៅចុះ! ចូរទៅរកប្រជាជាតិមួយដែលមានមាឌខ្ពស់ ហើយមានស្បែករលោង ជាជាតិសាសន៍ដ៏គួរឲ្យខ្លាចទាំងជិតទាំងឆ្ងាយ ជាប្រជាជាតិខ្លាំងពូកែ ហើយជាន់ឈ្លីគ្រប់កន្លែង ដែលទឹកដីរបស់ពួកគេមានទន្លេហូរកាត់!