យ៉ាកុប 3:6 - ព្រះគម្ពីរខ្មែរសាកល6 អណ្ដាតជាភ្លើង ជាពិភពនៃសេចក្ដីទុច្ចរិត; អណ្ដាតត្រូវបានដាក់នៅក្នុងចំណោមអវយវៈរបស់យើង ទាំងធ្វើឲ្យរូបកាយទាំងមូលសៅហ្មង ក៏បញ្ឆេះដំណើរជីវិត ហើយខ្លួនវាក៏ត្រូវបានបញ្ឆេះដោយភ្លើងស្ថាននរកដែរ។ Ver CapítuloKhmer Christian Bible6 រីឯអណ្តាតក៏ជាភ្លើងម្យ៉ាងដែរ វាជាពិភពនៃសេចក្ដីទុច្ចរិត ហើយអណ្ដាតត្រូវបានដាក់ក្នុងចំណោមអវយវៈរបស់យើង ដែលអាចធ្វើឲ្យរូបកាយទាំងមូលស្មោកគ្រោក ហើយបញ្ឆេះអស់ទាំងដំណើរជីវិត គឺបញ្ឆេះដោយភ្លើងមកពីនរក Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 ហើយអណ្តាតក៏ជាភ្លើងម្យ៉ាង ជាពិភពនៃអំពើទុច្ចរិត។ អណ្ដាតជាផ្នែកមួយនៃអវយវៈរបស់យើង ដែលធ្វើឲ្យរូបកាយទាំងមូលស្មោកគ្រោក ក៏បញ្ឆេះដំណើរជីវិតទាំងមូល ហើយភ្លើងឆេះនោះមកពីស្ថាននរក។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 អណ្ដាតក៏ជាភ្លើងម្យ៉ាង ជាពិភពនៃអំពើទុច្ចរិត។ អណ្ដាតជាផ្នែកមួយក្នុងចំណោមសរីរាង្គរបស់យើង ដែលធ្វើឲ្យរូបកាយទាំងមូលទៅជាសៅហ្មង និងធ្វើឲ្យដំណើរជីវិតរបស់យើងត្រូវខ្លោចផ្សា ព្រោះមានភ្លើងនរកនៅក្នុងអណ្ដាតនេះ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 ហើយអណ្តាតក៏ជាភ្លើងដែរ គឺជាលោកីយដ៏ពេញដោយសេចក្ដីទុច្ចរិត ជាគ្រឿងរាប់បញ្ចូលជា១នឹងអវយវៈឯទៀតរបស់យើង ជារបស់ដែលធ្វើឲ្យរូបកាយទាំងមូលស្មោកគ្រោក ក៏បញ្ឆេះទាំងផ្លូវជីវិតផង ហើយភ្លើងឆេះនោះមកពីស្ថាននរកដែរ Ver Capítuloអាល់គីតាប6 អណ្ដាតក៏ជាភ្លើងម្យ៉ាង ជាពិភពនៃអំពើទុច្ចរិត។ អណ្ដាតជាផ្នែកមួយក្នុងចំណោមសរីរាង្គរបស់យើង ដែលធ្វើឲ្យរូបកាយទាំងមូលទៅជាសៅហ្មង និងធ្វើឲ្យដំណើរជីវិតរបស់យើងត្រូវខ្លោចផ្សា ព្រោះមានភ្លើងនរ៉កានៅក្នុងអណ្ដាតនេះ។ Ver Capítulo |
សត្វតិរច្ឆាននោះក៏ត្រូវបានចាប់ ហើយព្យាការីក្លែងក្លាយម្នាក់នោះដែលធ្វើទីសម្គាល់នៅមុខវា ក៏ត្រូវបានចាប់ជាមួយវាដែរ——ព្យាការីក្លែងក្លាយម្នាក់នោះបានបោកបញ្ឆោតពួកអ្នកដែលទទួលសញ្ញាសម្គាល់របស់សត្វតិរច្ឆាន និងអ្នកដែលថ្វាយបង្គំរូបសំណាករបស់វា ដោយទីសម្គាល់ទាំងនោះ។ វាទាំងពីរក៏ត្រូវបានទម្លាក់ទាំងរស់ ទៅក្នុងបឹងភ្លើងដែលឆេះដោយស្ពាន់ធ័រ។