ម៉ាឡាគី 2:9 - ព្រះគម្ពីរខ្មែរសាកល9 ដោយហេតុនេះ យើងបានធ្វើឲ្យអ្នករាល់គ្នាត្រូវគេមើលងាយ និងបានតូចទាបនៅចំពោះប្រជាជាតិទាំងអស់ ពីព្រោះអ្នករាល់គ្នាមិនរក្សាផ្លូវរបស់យើង គឺរើសមុខក្នុងសេចក្ដីបង្រៀនវិញ”។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 ហេតុនោះ យើងក៏បានធ្វើឲ្យអ្នករាល់គ្នាជាទីមើលងាយ នៅចំពោះមុខជនទាំងឡាយដែរ ព្រោះអ្នករាល់គ្នាមិនបានកាន់តាមផ្លូវរបស់យើង គឺបានបង្រៀនក្រឹត្យវិន័យដោយរើសមុខ»។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 ដូច្នេះ យើងនឹងឲ្យប្រជាជនទាំងមូល ប្រមាថមាក់ងាយ បន្តុះបង្អាប់អ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាមិនធ្វើតាមមាគ៌ារបស់យើងទេ ហើយអ្នករាល់គ្នាបង្រៀនក្រឹត្យវិន័យ ដល់ប្រជាជនដោយរើសមុខ»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 ហេតុនោះ អញក៏បានធ្វើឲ្យឯងរាល់គ្នាជាទីមើលងាយ នៅចំពោះមុខជនទាំងឡាយដែរ ពីព្រោះឯងរាល់គ្នាមិនបានកាន់តាមអស់ទាំងផ្លូវរបស់អញ គឺបានយោគយល់មុខគេក្នុងក្រឹត្យវិន័យវិញ។ Ver Capítuloអាល់គីតាប9 ដូច្នេះ យើងនឹងឲ្យប្រជាជនទាំងមូល ប្រមាថមាក់ងាយ បន្តុះបង្អាប់អ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាមិនធ្វើតាមមាគ៌ារបស់យើងទេ ហើយអ្នករាល់គ្នាបង្រៀនហ៊ូកុំដល់ប្រជាជន ដោយរើសមុខ»។ Ver Capítulo |