Biblia Todo Logo
La Biblia Online

- Anuncios -




ម៉ាកុស 8:6 - ព្រះគម្ពីរខ្មែរសាកល

6 ព្រះអង្គ​ក៏​បង្គាប់​ហ្វូងមនុស្ស​ឲ្យ​អង្គុយ​នៅលើ​ដី។ នៅពេល​យក​នំប៉័ង​ប្រាំពីរ ព្រះអង្គ​ក៏​អរព្រះគុណ ហើយ​កាច់​នំប៉័ងទាំងនោះ រួច​ប្រទាន​ដល់​ពួក​សិស្ស​ដើម្បីឲ្យ​ពួកគេ​ចែក ពួកគេ​ក៏​ចែក​ឲ្យ​ហ្វូងមនុស្ស​។

Ver Capítulo Copiar

Khmer Christian Bible

6 ព្រះអង្គ​ក៏​បង្គាប់​បណ្ដា​ជន​ឲ្យ​អង្គុយ​នៅ​លើ​ដី​ ហើយ​ព្រះអង្គ​ក៏​យក​នំប៉័ង​ប្រាំ​ពីរ​ដុំ​នោះ​មក​ អរ​ព្រះគុណ​ រួច​កាច់​ឲ្យ​ទៅ​ពួក​សិស្ស​របស់​ព្រះអង្គ​ ដើម្បី​ឲ្យ​ពួកគេ​ចែក​បណ្ដា​ជន​ ហើយ​ពួកគេ​ក៏​ចែក​ដល់​បណ្ដា​ជន​

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ពេល​នោះ ព្រះ‌អង្គ​បង្គាប់​ឲ្យ​បណ្តាជន​អង្គុយ​នៅ​លើ​ដី ហើយ​ទ្រង់​យក​នំបុ័ង​ប្រាំ​ពីរដុំ​នោះ​មក អរ​ព្រះ‌គុណ រួច​កាច់​ប្រទាន​ឲ្យ​ពួក​សិស្ស ហើយ​គេ​ក៏​យក​ទៅ​ចែក​ឲ្យ​បណ្ដាជន។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ព្រះអង្គ​ក៏​ប្រាប់​បណ្ដា‌ជន​ឲ្យ​អង្គុយ​ផ្ទាល់​នឹង​ដី ព្រះអង្គ​យក​នំប៉័ង​ទាំង​ប្រាំ‌ពីរ​ដុំ​មក​កាន់ អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ហើយ​កាច់​ប្រទាន​ឲ្យ​ពួក​សិស្ស*​ចែក​បណ្ដា‌ជន។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 នោះ​ទ្រង់​បង្គាប់​ឲ្យ​ហ្វូង​មនុស្ស​អង្គុយ​នៅ​ដី រួច​ទ្រង់​យក​នំបុ័ង​៧​នោះ​មក ក៏​អរ​ព្រះ‌គុណ ហើយ​កាច់​ប្រទាន​ដល់​ពួក​សិស្ស ឲ្យ​លើក​ទៅ​ជូន​ដល់​ហ្វូង​មនុស្ស គេ​ក៏​លើក​ទៅ

Ver Capítulo Copiar

អាល់គីតាប

6 អ៊ីសា​ក៏​ប្រាប់​បណ្ដា‌ជន​ឲ្យ​អង្គុយ​ផ្ទាល់​នឹង​ដី អ៊ីសា​យក​នំបុ័ង​ទាំង​ប្រាំ‌ពីរ​ដុំ​មក​កាន់ អរ​គុណ​អុលឡោះ ហើយ​កាច់​ឲ្យ​ពួក​សិស្ស​ចែក​បណ្ដា‌ជន។

Ver Capítulo Copiar




ម៉ាកុស 8:6
18 Referencias Cruzadas  

នៅពេល​ពួកគេ​កំពុង​ហូប ព្រះយេស៊ូវ​ក៏​យក​នំប៉័ង ប្រទានពរ ហើយ​កាច់ រួច​ប្រទាន​ដល់​ពួក​សិស្ស ទាំង​មានបន្ទូលថា​៖“ចូរ​ទទួលយក​ហូប​ចុះ នេះ​ជា​រូបកាយ​របស់ខ្ញុំ”។


“ចុះ​ពេល​កាច់​នំប៉័ង​ប្រាំពីរ​ឲ្យ​បួនពាន់​នាក់​វិញ តើ​អ្នករាល់គ្នា​ប្រមូល​បំណែក​នំប៉័ង​បាន​ពេញ​ប៉ុន្មាន​កញ្ឆេ​?”។ ពួកគេ​ទូល​ឆ្លើយថា​៖ “ប្រាំពីរ​កញ្ឆេ”។


ព្រះយេស៊ូវ​ទ្រង់​សួរ​ពួកគេ​ថា​៖“តើ​អ្នករាល់គ្នា​មាន​នំប៉័ង​ប៉ុន្មាន​?”។ ពួកគេ​ទូល​ឆ្លើយថា​៖ “មាន​ប្រាំពីរ”។


ពួកគេ​មាន​ត្រីតូចៗ​ខ្លះ​ដែរ ដូច្នេះ​ព្រះអង្គ​ក៏​ប្រទានពរ ហើយ​ប្រាប់​ពួកគេ​ឲ្យ​ចែក​ត្រី​ទាំងនោះ​ដែរ​។


មានពរ​ហើយ បាវបម្រើ​ទាំងនោះ​ដែល​ចៅហ្វាយ​ឃើញ​ពួកគេ​ប្រុងស្មារតី នៅពេល​លោក​មក​ដល់​។ ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ចៅហ្វាយ​នឹង​ក្រវាត់​ខ្លួន ហើយ​ឲ្យ​ពួកគេ​អង្គុយ រួច​លោក​នឹង​មក​បម្រើ​ពួកគេ​វិញ​។


ខណៈដែល​រួមតុអាហារ​ជាមួយ​ពួកគេ ព្រះយេស៊ូវ​ទ្រង់​យក​នំប៉័ង ហើយ​ប្រទានពរ រួច​កាច់​ប្រទាន​ដល់​ពួកគេ​។


ម្ដាយ​របស់​ព្រះអង្គ​ប្រាប់​ពួក​អ្នកបម្រើ​ថា​៖ “អ្វីក៏ដោយដែល​លោក​ប្រាប់​អ្នករាល់គ្នា ចូរ​ធ្វើ​ចុះ”។


មាន​ទូកតូច​ផ្សេងៗ​មក​ពី​ទីបេរាស ជិត​កន្លែង​ដែល​គេ​បាន​ហូប​នំប៉័ង ក្រោយពី​ព្រះអម្ចាស់​បាន​អរព្រះគុណ​។


អ្នក​ដែល​ប្រកាន់​ថ្ងៃ ក៏​ប្រកាន់​ដើម្បី​ព្រះអម្ចាស់ រីឯ​អ្នក​ដែល​ហូប ក៏​ហូប​ដើម្បី​ព្រះអម្ចាស់​ដែរ ដ្បិត​គេ​អរព្រះគុណ​ដល់​ព្រះ​។ អ្នក​ដែល​មិន​ហូប ក៏​មិន​ហូប​ដើម្បី​ព្រះអម្ចាស់ ព្រមទាំង​អរព្រះគុណ​ដល់​ព្រះ​ផង​។


អ្វីក៏ដោយដែល​អ្នករាល់គ្នា​ធ្វើ មិនថា​ជា​ពាក្យសម្ដី​ក្ដី ជា​ការប្រព្រឹត្ត​ក្ដី ចូរ​ធ្វើ​ទាំងអស់​ក្នុង​ព្រះនាម​របស់​ព្រះអម្ចាស់​យេស៊ូវ ទាំង​អរព្រះគុណ​ដល់​ព្រះដែលជាព្រះបិតា​តាមរយៈ​ព្រះអង្គ​។


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos