Biblia Todo Logo
La Biblia Online

- Anuncios -




ម៉ាកុស 7:25 - ព្រះគម្ពីរខ្មែរសាកល

25 មាន​ស្ត្រី​ម្នាក់​ដែល​កូនស្រី​របស់​នាង​មាន​វិញ្ញាណអសោច​ចូល​បាន​ឮ​អំពី​ព្រះអង្គ នាង​ក៏​មក​ក្រាបចុះ​ទៀប​ព្រះបាទា​របស់​ព្រះអង្គ​ភ្លាម​។

Ver Capítulo Copiar

Khmer Christian Bible

25 ដ្បិត​ភ្លាម​នោះ​ មាន​ស្ដ្រី​ម្នាក់​ ដែល​មាន​កូន​ស្រី​ត្រូវ​វិញ្ញាណ​អាក្រក់​ចូល​ បាន​ឮ​អំពី​ព្រះអង្គ​ ក៏​មក​ក្រាប​នៅ​ទៀប​ព្រះអង្គ​

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ដ្បិត​ស្ត្រី​ម្នាក់​ដែល​កូន​ស្រី​មាន​វិញ្ញាណ​អាក្រក់​ចូល បាន​ឮ​គេ​និយាយ​អំពី​ព្រះ‌អង្គ​ភ្លាម ក៏​ចូល​មក​ក្រាប​នៅ​ទៀប​ព្រះ‌បាទ​ព្រះ‌អង្គ។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ភ្លាម​នោះ ស្ត្រី​ម្នាក់​ដែល​កូន​ស្រី​មាន​វិញ្ញាណ​អាក្រក់​ចូល បាន​ឮ​គេ​និយាយ​អំពី​ព្រះ‌យេស៊ូ នាង​មក​ក្រាប​ទៀប​ព្រះ‌បាទា​របស់​ព្រះអង្គ។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 ដ្បិត​មាន​ស្ត្រី​ម្នាក់​មាន​កូន​ស្រី​១ ដែល​អារក្ស‌អសោចិ៍​ចូល នាង​បាន​ឮ​និយាយ​ពី​ទ្រង់ ក៏​មក​ទំលាក់​ខ្លួន​ក្រាប​នៅ​ទៀប​ព្រះ‌បាទ​ទ្រង់

Ver Capítulo Copiar

អាល់គីតាប

25 ភ្លាម​នោះ ស្ដ្រី​ម្នាក់​ដែល​កូន​ស្រី​មាន​អ៊ីព្លេស​ចូល បាន​ឮ​គេ​និយាយ​អំពី​អ៊ីសា នាង​មក​ក្រាប​ដល់​ជើង​របស់​អ៊ីសា។

Ver Capítulo Copiar




ម៉ាកុស 7:25
10 Referencias Cruzadas  

ពេល​នោះ មើល៍! មាន​ស្ត្រី​ជនជាតិកាណាន​ម្នាក់​ពី​តំបន់​នោះ​បាន​ចេញមក ស្រែកឡើង​ថា​៖ “ព្រះអម្ចាស់​អើយ​! បុត្រ​ដាវីឌ​អើយ​! សូម​អាណិតមេត្តា​ខ្ញុំម្ចាស់​ផង​! កូនស្រី​របស់ខ្ញុំម្ចាស់​មាន​អារក្សធ្វើទុក្ខ​យ៉ាងវេទនា​ណាស់”។


មាន​មនុស្សឃ្លង់​ម្នាក់​មករក​ព្រះអង្គ ហើយ​លុតជង្គង់​ទូល​អង្វរ​ថា​៖ “បើសិន​លោក​សុខចិត្ត លោក​អាច​ប្រោស​ខ្ញុំ​ឲ្យបរិសុទ្ធ​បាន”។


ស្ត្រី​នោះ​ដឹង​អ្វីដែល​បាន​កើតឡើង​ដល់​ខ្លួននាង ក៏​មក​ទាំង​ភ័យញ័រ ហើយ​ក្រាបចុះ​នៅមុខ​ព្រះអង្គ ទូល​ការពិត​ទាំងស្រុង​ដល់​ព្រះអង្គ​។


ព្រះយេស៊ូវ​ទ្រង់​ក្រោកឡើង យាង​ចាកចេញ​ពីទីនោះ​ទៅ​ស្រុក​ទីរ៉ុស និង​ស៊ីដូន​។ នៅពេល​ចូលទៅ​ក្នុង​ផ្ទះ ព្រះអង្គ​មិន​ចង់ឲ្យ​អ្នកណា​ដឹង​ឡើយ ប៉ុន្តែ​លាក់មិនជិត​។


ស្ត្រី​នោះ​ជា​ក្រិក ជា​ជាតិសាសន៍​ហ្វេនីស៊ីក្នុងស៊ីរី​។ នាង​ទូល​អង្វរ​ព្រះអង្គ​ឲ្យ​ដេញ​អារក្ស​ចេញ​ពី​កូនស្រី​របស់​នាង​។


ហើយ​ក្រាប​មុខ​នៅទៀប​ព្រះបាទា​របស់​ព្រះយេស៊ូវ ទាំង​អរព្រះគុណ​ដល់​ព្រះអង្គ​។ អ្នកនោះ​ជា​ជនជាតិសាម៉ារី​។


Síguenos en:

Anuncios


Anuncios