Biblia Todo Logo
La Biblia Online

- Anuncios -




ម៉ាកុស 7:13 - ព្រះគម្ពីរខ្មែរសាកល

13 អ្នករាល់គ្នា​ធ្វើឲ្យ​ព្រះបន្ទូល​របស់​ព្រះ​ទៅជា​មោឃៈ​ដូច្នេះ ដោយ​ទំនៀមទម្លាប់​ដែល​អ្នករាល់គ្នា​បាន​ទទួល​តៗគ្នា​។ អ្នករាល់គ្នា​ក៏​ធ្វើ​ការ​ស្រដៀង​បែបនេះ​ជាច្រើន​ដែរ”។

Ver Capítulo Copiar

Khmer Christian Bible

13 អ្នក​រាល់គ្នា​បំបាត់​តម្លៃ​ព្រះបន្ទូល​ព្រះជាម្ចាស់​ដោយ​សារ​តែ​ទំនៀម​ទម្លាប់​ដែល​អ្នក​រាល់គ្នា​បាន​ទទួល​ និង​ការ​ស្រដៀង​គ្នា​ជា​ច្រើន​ដែល​អ្នក​រាល់គ្នា​ធ្វើ»​

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ក៏​បំបាត់​តម្លៃ​ព្រះ‌បន្ទូល​របស់​ព្រះ ដោយ​សារ​ទំនៀម​ទម្លាប់​ដែល​អ្នក​រាល់​គ្នា​បាន​បង្រៀន​តៗ​គ្នា។ អ្នក​រាល់​គ្នា​ធ្វើ​ការ​ជា​ច្រើន​ដែល​ស្រដៀង​នឹង​ការ​ដូច្នេះ»។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 អ្នក​រាល់​គ្នា​បាន​បំបាត់​តម្លៃ​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ ដោយ‌សារ​ទំនៀម‌ទម្លាប់​ដែល​អ្នក​រាល់​គ្នា​បាន​បង្រៀន​តៗ​គ្នា។ អ្នក​រាល់​គ្នា​បាន​ធ្វើ​ការ​ផ្សេងៗ​ជា​ច្រើន ស្រដៀង​នឹង​ការ​ទាំង​នេះ​ដែរ»។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ក៏​លើក​ព្រះ‌បន្ទូល​ចោល ដោយ‌សារ​សណ្តាប់‌ធ្នាប់ ដែល​អ្នក​រាល់​គ្នា​បាន​បង្ហាត់​បង្រៀន​មក ហើយ​ក៏​ធ្វើ​របៀប​យ៉ាង​នោះ​ជា​ច្រើន​ទៅ​ទៀត​ដែរ

Ver Capítulo Copiar

អាល់គីតាប

13 អ្នក​រាល់​គ្នា​បាន​បំបាត់​តម្លៃ​បន្ទូល​របស់​អុលឡោះ ដោយ‌សារ​ទំនៀម‌ទម្លាប់​ដែល​អ្នក​រាល់​គ្នា​បាន​បង្រៀន​តៗ​គ្នា។ អ្នក​រាល់​គ្នា​បាន​ធ្វើ​ការ​ផ្សេងៗ​ជា​ច្រើន ស្រដៀង​នឹង​ការ​ទាំង​នេះ​ដែរ»។

Ver Capítulo Copiar




ម៉ាកុស 7:13
14 Referencias Cruzadas  

ចូរ​ទៅរក​ក្រឹត្យវិន័យ និង​សេចក្ដីបង្គាប់​! ប្រសិនបើ​គេ​មិន​និយាយ​ស្របតាម​ពាក្យ​នេះ​ទេ នោះ​គ្មាន​ពន្លឺអរុណ​នៅក្នុង​ខ្លួនគេ​ឡើយ​។


អ្នកនោះ​មិន​បាច់​គោរព​ឪពុក​ម្ដាយរបស់​ខ្លួន​ទៀតឡើយ’។ អ្នករាល់គ្នា​បាន​ធ្វើឲ្យ​ព្រះបន្ទូលរបស់​ព្រះ​ទៅជាមោឃៈ​ដូច្នេះ ដោយសារតែ​ទំនៀមទម្លាប់​របស់អ្នករាល់គ្នា​។


អ្នករាល់គ្នា​លែង​ឲ្យ​អ្នកនោះ​ធ្វើ​អ្វី​សម្រាប់​ឪពុក​ម្ដាយ​ទៀតឡើយ’។


បន្ទាប់មក ព្រះអង្គ​ទ្រង់​ហៅ​ហ្វូងមនុស្ស​មក​ម្ដងទៀត ហើយ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ចូរ​អ្នក​ទាំងអស់គ្នា​ស្ដាប់​ខ្ញុំ ហើយ​យល់​ចុះ


ជាការពិត ពួកផារិស៊ី និង​ជនជាតិយូដា​ទាំងអស់​កាន់ខ្ជាប់​នូវ​ទំនៀមទម្លាប់​របស់​ចាស់បុរាណ គឺ​ពួកគេ​មិន​ហូប​ឡើយ ប្រសិនបើ​មិន​បាន​លាង​ដៃ​តាមពិធី​ទេ​។


ដូច្នេះ​ពួកផារិស៊ី និង​ពួក​គ្រូវិន័យ​សួរ​ព្រះអង្គ​ថា៖ “ហេតុអ្វីបានជា​ពួក​សិស្ស​របស់លោក​មិន​ដើរតាម​ទំនៀមទម្លាប់​របស់​ចាស់បុរាណ បែរជា​ហូប​នំប៉័ង​ដោយ​ដៃ​មិនបរិសុទ្ធ​ទៅវិញ​?”។


ព្រះយេស៊ូវ​មានបន្ទូល​ទៀត​ថា​៖“អ្នករាល់គ្នា​បោះបង់​សេចក្ដីបង្គាប់​របស់​ព្រះ​ចោល ដើម្បីឲ្យ​ទំនៀមទម្លាប់​របស់អ្នករាល់គ្នា​នៅ​គង់​វង្ស អីក៏បានល្អម្ល៉េះ​!


ខ្ញុំ​បាន​ចម្រើនឡើង​ក្នុង​សាសនាយូដា លើសជាង​អ្នកវ័យស្រករ​ខ្ញុំ​ជាច្រើន​ក្នុងចំណោម​ជនរួមជាតិ​របស់ខ្ញុំ ហើយ​ជា​អ្នកស៊ប់​យ៉ាងលើសលប់​ចំពោះ​ទំនៀមទម្លាប់​ដូនតា​របស់ខ្ញុំ​។


ការឈ្នានីស ការកាប់សម្លាប់ ការប្រមឹក ការស៊ីផឹកអាវាសែ និង​អ្វីៗ​ដែល​ស្រដៀងនឹង​ការ​ទាំងនេះ​។ ចំពោះ​ការទាំងនេះ ខ្ញុំ​សូម​ដាស់តឿនទុកមុន​ដល់​អ្នករាល់គ្នា ដូចដែល​ខ្ញុំ​បាន​ដាស់តឿនពីមុន​ហើយ​ថា អ្នក​ដែល​ប្រព្រឹត្ត​ការទាំងនេះ​នឹង​មិន​ទទួល​អាណាចក្រ​របស់​ព្រះ​ជាមរតក​ឡើយ​។


ទាំង​មិន​ស្ដាប់តាម​ទេវកថា​របស់ជនជាតិយូដា ឬ​សេចក្ដីបង្គាប់​របស់​មនុស្ស​ដែល​បោះបង់​សេចក្ដីពិត​ចោល​នោះ​ឡើយ​។


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos