Biblia Todo Logo
La Biblia Online

- Anuncios -




ទំនុកតម្កើង 96:8 - ព្រះគម្ពីរខ្មែរសាកល

8 ចូរ​ថ្វាយ​ដល់​ព្រះយេហូវ៉ា​នូវ​សិរីរុងរឿង​នៃ​ព្រះនាម​របស់ព្រះអង្គ​; ចូរ​នាំយក​តង្វាយ ហើយ​ចូលទៅ​ក្នុង​ទីធ្លា​របស់ព្រះអង្គ​។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ចូរ​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ‌យេហូវ៉ា ឲ្យ​ស័ក្ដិ​សម​នឹង​ព្រះ‌នាម​ព្រះ‌អង្គ ចូរ​នាំ​យក​តង្វាយ​ចូល​មក​ក្នុង​ទី‌លាន របស់​ព្រះ‌អង្គ!

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ចូរ​លើក​តម្កើង​សិរី‌រុងរឿង ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់! ចូរ​នាំ​គ្នា​យក​តង្វាយ​ចូល​មក ក្នុង​ព្រះ‌វិហារ​របស់​ព្រះអង្គ!

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ចូរ​ថ្លែង​ប្រាប់​ពី​ព្រះ‌យេហូវ៉ា​ថា ព្រះ‌នាម​ទ្រង់​មាន​សិរី‌ល្អ ចូរ​នាំ​យក​ដង្វាយ​ចូល​មក​ក្នុង​ទីលាន​របស់​ទ្រង់

Ver Capítulo Copiar

អាល់គីតាប

8 ចូរ​លើក​តម្កើង​សិរី‌រុង‌រឿង នាម​របស់​អុលឡោះ‌តាអាឡា! ចូរ​នាំ​គ្នា​យក​ជំនូន​ចូល​មក ក្នុង​ម៉ាស្ជិទ​របស់​ទ្រង់!

Ver Capítulo Copiar




ទំនុកតម្កើង 96:8
21 Referencias Cruzadas  

ចូរ​ចូល​តាម​ទ្វារ​របស់ព្រះអង្គ​ដោយ​ការអរព្រះគុណ ហើយ​ចូល​ក្នុង​ទីធ្លា​របស់ព្រះអង្គ​ដោយ​ការសរសើរតម្កើង​; ចូរ​អរព្រះគុណ​ដល់​ព្រះអង្គ ចូរ​ថ្វាយពរ​ព្រះនាម​របស់ព្រះអង្គ​។


ព្រះអង្គ​បាន​ចាត់​សេចក្ដីប្រោសលោះ​ឲ្យទៅ​ឯ​ប្រជារាស្ត្រ​របស់ព្រះអង្គ ព្រះអង្គ​បាន​បង្គាប់ឲ្យមាន​សម្ពន្ធមេត្រី​របស់ព្រះអង្គ​ជារៀងរហូត​; ព្រះនាម​របស់ព្រះអង្គ​វិសុទ្ធ ហើយ​គួរឲ្យកោតខ្លាច​។


នៅ​ទីធ្លា​ដំណាក់​របស់​ព្រះយេហូវ៉ា​—— យេរូសាឡិម​អើយ គឺ​នៅកណ្ដាលចំណោម​អ្នក​ហើយ​! ហាលេលូយ៉ា​!​៕


ចូរ​ថ្វាយ​ដល់​ព្រះយេហូវ៉ា​នូវ​សិរីរុងរឿង​នៃ​ព្រះនាម​របស់ព្រះអង្គ ចូរ​ថ្វាយបង្គំ​ព្រះយេហូវ៉ា​ក្នុង​ភាពរុងរឿង​នៃ​ភាពវិសុទ្ធ​។


កូនស្រី​ទីរ៉ុស​នឹង​នាំ​ជំនូន​មក ហើយ​ពួក​អ្នកមាន​នៃ​ប្រជាជន​នឹង​សុំក្ដីសន្ដោស​ពី​អ្នក​។


ពួក​ស្ដេច​នៃ​តើស៊ីស និង​កោះ​នានា​នឹង​នាំ​សួយសារអាករ​មក ពួក​ស្ដេច​នៃ​សេបា និង​សាបា​នឹង​ថ្វាយ​ជំនូន​។


ជាការពិត ចាប់ពី​តំបន់ថ្ងៃរះ​រហូតដល់​តំបន់ថ្ងៃលិច នាម​របស់យើង​នឹងបាន​ធំឧត្ដម​ក្នុងចំណោម​ប្រជាជាតិ​នានា​។ នៅ​គ្រប់​កន្លែង នឹង​មាន​ថ្វាយ​គ្រឿងក្រអូប និង​តង្វាយ​បរិសុទ្ធ​ដល់​នាម​របស់យើង ដ្បិត​នាម​របស់យើង​នឹងបាន​ធំឧត្ដម​ក្នុងចំណោម​ប្រជាជាតិ​នានា”។ ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូល​ដូច្នេះ​ហើយ​។


ដូច្នេះ បងប្អូន​អើយ ខ្ញុំ​សូម​ជំរុញទឹកចិត្ត​អ្នករាល់គ្នា​ដោយ​សេចក្ដីមេត្តាករុណា​របស់​ព្រះ ឲ្យ​ថ្វាយ​រូបកាយ​របស់អ្នករាល់គ្នា​ជា​យញ្ញបូជា​ដ៏​រស់ ទាំង​វិសុទ្ធ និង​ជាទីគាប់ព្រះហឫទ័យ​ដល់​ព្រះ​។ នេះហើយ ជា​ការបម្រើ​ដ៏សមគួរ​សម្រាប់​អ្នករាល់គ្នា​។


ដើម្បីឲ្យ​ខ្ញុំ​ធ្វើជា​អ្នកបម្រើ​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ​ដល់​សាសន៍ដទៃ ដោយ​បំពេញតួនាទីជាបូជាចារ្យ​សម្រាប់​ដំណឹងល្អ​របស់​ព្រះ​។ នេះគឺ​ដើម្បីឲ្យ​តង្វាយ​របស់​សាសន៍ដទៃ​បានជា​ទីគាប់ព្រះហឫទ័យ ទាំង​ត្រូវបាន​ញែកជាវិសុទ្ធ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ផង​។


ប៉ុន្តែ​ទោះបីជា​ខ្ញុំ​ត្រូវបាន​ច្រូចចេញជាតង្វាយច្រូច លើ​យញ្ញបូជា​និង​ការបម្រើ នៃ​ជំនឿ​របស់អ្នករាល់គ្នា​ក៏ដោយ ក៏​ខ្ញុំ​អរសប្បាយ ហើយ​អបអរជាមួយ​អ្នកទាំងអស់គ្នា​ដែរ​។


សព្វថ្ងៃនេះ ខ្ញុំ​មាន​គ្រប់គ្រាន់​ទាំងអស់ ហើយ​មានសម្បូរហូរហៀរ​ទៀតផង​។ ខ្ញុំ​បាន​ទទួល​គ្រប់គ្រាន់​ហើយ ដោយ​បាន​ទទួល​ពី​អេប៉ាប្រូឌីត​នូវ​អ្វីៗ​ដែល​មកពី​អ្នករាល់គ្នា​។ របស់ទាំងនោះជា​ក្លិនក្រអូបពិដោរ ជា​យញ្ញបូជា​នៃ​ការសន្ដោស និង​ជាទីគាប់ព្រះហឫទ័យ​ដល់​ព្រះ​។


ដោយហេតុនេះ ចូរឲ្យ​យើង​ចេញទៅ​ឯ​ព្រះអង្គ​នៅ​ខាងក្រៅ​ជំរំ ទាំង​ផ្ទុក​ការត្មះតិះដៀល​ដែល​ព្រះអង្គ​បានទទួល​។


អ្នករាល់គ្នា​ក៏​កំពុង​ត្រូវបាន​សាងសង់​ជា​ដំណាក់​ខាងវិញ្ញាណ​សម្រាប់​ការងារបូជាចារ្យ​ដ៏វិសុទ្ធ ដូចជា​ថ្ម​ដ៏​រស់​ដែរ ដើម្បី​ថ្វាយ​យញ្ញបូជា​ខាងវិញ្ញាណ​ដែល​ជាទីគាប់ព្រះហឫទ័យ​ដល់​ព្រះ តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ


ព្រះអម្ចាស់​អើយ​! តើ​មាន​នរណា​មិន​កោតខ្លាច ហើយ​មិន​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះនាម​របស់ព្រះអង្គ​? ដ្បិត​មាន​តែ​ព្រះអង្គ​ប៉ុណ្ណោះ ដែល​វិសុទ្ធ​។ ប្រជាជាតិ​ទាំងអស់​នឹង​មក​ថ្វាយបង្គំ​នៅចំពោះ​ព្រះអង្គ ដ្បិត​សេចក្ដីយុត្តិធម៌​របស់ព្រះអង្គ​ត្រូវបាន​សម្ដែង​ហើយ”។


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos