Biblia Todo Logo
La Biblia Online

- Anuncios -




ទំនុកតម្កើង 88:13 - ព្រះគម្ពីរខ្មែរសាកល

13 រីឯ​ទូលបង្គំ​វិញ ព្រះយេហូវ៉ា​អើយ ទូលបង្គំ​បាន​ស្រែករកជំនួយ​ពី​ព្រះអង្គ​! នៅ​ពេលព្រឹក ពាក្យអធិស្ឋាន​របស់ទូលបង្គំ​មកចំពោះ​ព្រះអង្គ​។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ស្រែក​រក​ព្រះ‌អង្គ នៅ​ពេល​ព្រឹក ពាក្យ​អធិស្ឋាន​របស់​ទូល‌បង្គំ ចូល​មក​ចំពោះ​ព្រះ‌អង្គ។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ស្រែក​អង្វរ​ព្រះអង្គ ទូលបង្គំ​ចូល​មក​អធិស្ឋាន នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ​តាំង​ពី​ព្រឹក។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​បាន​អំពាវ‌នាវ​ដល់​ទ្រង់ នៅ​ពេល​ព្រឹក​សេចក្ដី​អធិស្ឋាន​របស់​ទូលបង្គំ នឹង​មក​ចំពោះ​ទ្រង់

Ver Capítulo Copiar

អាល់គីតាប

13 ឱ​អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​ស្រែក​អង្វរ​ទ្រង់ ខ្ញុំ​ចូល​មក​ទូរអា នៅ​ចំពោះ​ទ្រង់​តាំង​ពី​ព្រឹក។

Ver Capítulo Copiar




ទំនុកតម្កើង 88:13
8 Referencias Cruzadas  

ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃទូលបង្គំ​អើយ ទូលបង្គំ​បាន​ស្រែករកជំនួយ​ទៅកាន់​ព្រះអង្គ នោះ​ព្រះអង្គ​ក៏​ប្រោស​ទូលបង្គំ​ឲ្យជា​!


ព្រះយេហូវ៉ា​អើយ នៅ​ពេលព្រឹក ព្រះអង្គ​នឹង​ឮ​សំឡេង​របស់ទូលបង្គំ នៅ​ពេលព្រឹក ទូលបង្គំ​រៀបរាប់ទូល​ព្រះអង្គ ទាំង​ប្រុងស្មារតី​ផង​។


ដ្បិត​មនុស្ស​រស់​ដឹង​ថា​ពួកគេ​នឹង​ស្លាប់ រីឯ​មនុស្ស​ស្លាប់​មិន​ដឹង​អ្វី​ឡើយ ហើយ​គ្មាន​រង្វាន់​ដល់​ពួកគេ​ទៀត​ដែរ ពីព្រោះ​ការនឹកចាំ​អំពី​ពួកគេ​ត្រូវបាន​ភ្លេច​ហើយ​។


ព្រលឹមឡើង ពេលងងឹត​ខ្លាំង​នៅឡើយ ព្រះយេស៊ូវ​ទ្រង់​ក្រោកឡើង​ចេញទៅ​កន្លែង​ស្ងាត់ដាច់ពីគេ ហើយ​អធិស្ឋាន​នៅទីនោះ​។


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos