ទំនុកតម្កើង 75:8 - ព្រះគម្ពីរខ្មែរសាកល8 ពោលគឺ នៅក្នុងព្រះហស្តរបស់ព្រះយេហូវ៉ាមានពែងមួយ មានស្រាដែលឡើងពពុះពេញដោយគ្រឿងលាយ; ព្រះអង្គទ្រង់ចាក់ចេញពីពែងនោះ ហើយអស់ទាំងមនុស្សអាក្រក់នៅលើផែនដីត្រូវផឹក គឺផឹកអស់រលីងរហូតដល់កករវា! Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 ព្រោះព្រះយេហូវ៉ាកាន់ពែងមួយនៅព្រះហស្ត ដែលមានស្រាកំពុងឡើងពពុះ ពែងនោះពេញដោយស្រាលាយជាស្រេច ព្រះអង្គនឹងចាក់បង្ហូរពីពែងនោះ ហើយមនុស្សអាក្រក់ទាំងប៉ុន្មាននៅផែនដី ត្រូវតែផឹកសម្រេងពីពែងនោះទាល់តែអស់។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 ព្រះអម្ចាស់កាន់ពែងមួយនៅក្នុងព្រះហស្ដ គឺពែងដែលមានពេញទៅដោយព្រះពិរោធ ពេលព្រះអង្គចាក់ពែងនោះទៅលើផែនដី មនុស្សអាក្រក់ទាំងប៉ុន្មានត្រូវតែទទួលទោស ចៀសមិនផុតឡើយ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 ពីព្រោះព្រះយេហូវ៉ាទ្រង់កាន់ពែង១នៅព្រះហស្ត ដែលមានស្រាកំពុងតែពពុះឡើង ពែងនោះពេញដោយស្រាលាយ ហើយទ្រង់ក៏ចាក់ចេញ ឯមនុស្សអាក្រក់ទាំងប៉ុន្មាន ដែលនៅផែនដី គេនឹងផឹកសំរេងកាកក្នុងពែងនោះជាមិនខាន។ Ver Capítuloអាល់គីតាប8 អុលឡោះតាអាឡាកាន់ពែងមួយនៅក្នុងដៃ គឺពែងដែលមានពេញទៅដោយកំហឹង ពេលទ្រង់ចាក់ពែងនោះទៅលើផែនដី មនុស្សអាក្រក់ទាំងប៉ុន្មានត្រូវតែទទួលទោស ចៀសមិនផុតឡើយ។ Ver Capítulo |