Biblia Todo Logo
La Biblia Online

- Anuncios -




ទំនុកតម្កើង 66:17 - ព្រះគម្ពីរខ្មែរសាកល

17 មាត់​របស់ខ្ញុំ​បាន​ស្រែកហៅ​ព្រះអង្គ ហើយ​ពាក្យសរសើរតម្កើងដ៏ខ្ពស់​ក៏​នៅលើ​អណ្ដាត​របស់ខ្ញុំ​ដែរ​។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 មាត់​ខ្ញុំ​បាន​អំពាវ‌នាវ​រក​ព្រះ‌អង្គ ហើយ​អណ្ដាត​ខ្ញុំ​បាន​សរសើរ​តម្កើង​ព្រះ‌អង្គ។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ខ្ញុំ​បាន​ស្រែក​អង្វរ​រក​ព្រះអង្គ ទាំង​ពោល​ពាក្យ​លើក​តម្កើង​ព្រះអង្គ​ទៀត​ផង

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 មាត់​ខ្ញុំ​បាន​អំពាវ‌នាវ​ដល់​ទ្រង់ ហើយ​អណ្តាត​ខ្ញុំ​បាន​សរសើរ​ដំកើង​ទ្រង់

Ver Capítulo Copiar

អាល់គីតាប

17 ខ្ញុំ​បាន​ស្រែក​អង្វរ​រក​ទ្រង់ ទាំង​ពោល​ពាក្យ​លើក​តម្កើង​ទ្រង់​ទៀត​ផង

Ver Capítulo Copiar




ទំនុកតម្កើង 66:17
8 Referencias Cruzadas  

តើ​ខ្ញុំ​អាច​តបស្នង​ដល់​ព្រះយេហូវ៉ា សម្រាប់​អស់ទាំង​សេចក្ដីសប្បុរស​របស់ព្រះអង្គ​ចំពោះ​ខ្ញុំ​យ៉ាងដូចម្ដេច​?


ព្រះមហាក្សត្រ​ដ៏ជា​ព្រះ​នៃទូលបង្គំ​អើយ ទូលបង្គំ​នឹង​លើកតម្កើង​ព្រះអង្គ ទូលបង្គំ​នឹង​ថ្វាយពរ​ព្រះនាម​របស់ព្រះអង្គ​ជារៀងរហូតអស់កល្បជានិច្ច​!


ព្រះយេហូវ៉ា​អើយ ទូលបង្គំ​នឹង​លើកតម្កើង​ព្រះអង្គ​! ដ្បិត​ព្រះអង្គ​បាន​ស្រង់​ទូលបង្គំ​ចេញ ហើយ​មិន​បាន​ឲ្យ​ពួក​សត្រូវ​របស់ទូលបង្គំ​អរសប្បាយ​លើ​ទូលបង្គំ​ឡើយ​។


ព្រះយេហូវ៉ា​អើយ ទូលបង្គំ​ស្រែកហៅ​ព្រះអង្គ ហើយ​ទូល​អង្វរ​ព្រះអម្ចាស់​ថា​៖


“តើ​ចំណេញ​អ្វី​ក្នុង​ការបង្ហូរឈាម​ទូលបង្គំ នៅពេល​ទូលបង្គំ​ចុះទៅ​ក្នុង​រណ្ដៅមរណៈ​? តើ​ធូលី​នឹង​អរព្រះគុណ​ព្រះអង្គ​ឬ​? តើ​វា​នឹង​ប្រកាស​សេចក្ដីពិតត្រង់​របស់ព្រះអង្គ​ឬ​?


ខ្ញុំដែលជា​មនុស្ស​រងទុក្ខ​ម្នាក់​នេះ បាន​ស្រែកហៅ នោះ​ព្រះយេហូវ៉ា​ក៏​បាន​សណ្ដាប់ ហើយ​សង្គ្រោះ​ខ្ញុំ​ពី​អស់ទាំង​ទុក្ខវេទនា​របស់ខ្ញុំ​។


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos