Biblia Todo Logo
La Biblia Online

- Anuncios -




ទំនុកតម្កើង 6:7 - ព្រះគម្ពីរខ្មែរសាកល

7 ភ្នែក​របស់ទូលបង្គំ​ខ្សោយ​ដោយសារតែ​ទុក្ខព្រួយ ហើយ​ព្រឹល​ព្រោះតែ​ពួក​សត្រូវ​ទាំងអស់​របស់ទូលបង្គំ​។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ភ្នែក​ទូល‌បង្គំ​ស្រវាំង ព្រោះ​តែ​ថប់​ព្រួយ ក៏​ទៅ​ជា​ខ្សោយ ព្រោះ​តែ​បច្ចា‌មិត្ត​របស់​ទូល‌បង្គំ។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ទុក្ខ​កង្វល់​បាន​ធ្វើ​ឲ្យ​ទូលបង្គំ​ស្លក់​មុខ ភ្នែក​ទូលបង្គំ​ក៏​ប្រែ​ទៅ​ជា​ស្រវាំង ព្រោះ​តែ​បច្ចា‌មិត្ត​របស់​ទូលបង្គំ។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ភ្នែក​ទូលបង្គំ​ស្រវាំង​ទៅ ដោយ​ថប់​ព្រួយ ក៏​ទៅ​ជា​ចាស់ ដោយ​ព្រោះ​ពួក​ដែល​ត​តាំង​នឹង​ទូលបង្គំ។

Ver Capítulo Copiar

អាល់គីតាប

7 ទុក្ខ​កង្វល់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ស្លក់​មុខ ភ្នែក​ខ្ញុំ​ក៏​ប្រែ​ទៅ​ជា​ស្រវាំង ព្រោះ​តែ​បច្ចា‌មិត្ត​របស់​ខ្ញុំ។

Ver Capítulo Copiar




ទំនុកតម្កើង 6:7
10 Referencias Cruzadas  

ពេល​ទូលបង្គំ​រក្សាភាពស្ងៀមស្ងាត់​មិនសារភាពបាប នោះ​ឆ្អឹង​ទូលបង្គំ​បាន​ចុះខ្សោយ ដោយសារតែ​ការថ្ងូរ​របស់ទូលបង្គំ​វាល់ព្រឹកវាល់ល្ងាច


បេះដូង​របស់ទូលបង្គំ​លោតញាប់ កម្លាំង​របស់ទូលបង្គំ​បាន​បោះបង់​ទូលបង្គំ​ចោល ហើយ​សូម្បីតែ​ពន្លឺ​នៃ​ភ្នែក​ទូលបង្គំ​ក៏​លែង​នៅជាមួយ​ទូលបង្គំ​ដែរ​។


អ្នកដែល​ស្អប់​ទូលបង្គំ​ដោយគ្មានមូលហេតុ មានច្រើន​ជាង​សក់​ក្បាល​របស់ទូលបង្គំ​ទៅទៀត អ្នកដែល​ចង់​បំផ្លាញជីវិត​ទូលបង្គំ ដែលធ្វើជា​សត្រូវ​របស់ទូលបង្គំ​ដោយ​ឥតហេតុ ខ្លាំងពូកែ​ណាស់​។ សូម្បីតែ​អ្វីដែល​ទូលបង្គំ​មិន​បាន​ប្លន់ ក៏​ទូលបង្គំ​ត្រូវតែ​សងវិញ​ដែរ​!


ភ្នែក​របស់ទូលបង្គំ​បាន​ស្រវាំង​ទៅ​ដោយ​ទុក្ខវេទនា​; ព្រះយេហូវ៉ា​អើយ ទូលបង្គំ​បាន​ស្រែកហៅ​ព្រះអង្គ​ជា​រៀងរាល់ថ្ងៃ ទូលបង្គំ​បាន​លាត​ដៃ​របស់ទូលបង្គំ​ទៅ​ព្រះអង្គ​!


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos