Biblia Todo Logo
La Biblia Online

- Anuncios -




ទំនុកតម្កើង 58:9 - ព្រះគម្ពីរខ្មែរសាកល

9 មុន​ភ្លើង​បន្លា​ប៉ះ​ឆ្នាំង​របស់អ្នករាល់គ្នា ព្រះអង្គ​នឹង​ផាត់យកទៅ ទោះបីជា​វា​ស្រស់ ឬ​ឆេះ​ក៏ដោយ​។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 មុន​នឹង​ភ្លើង​បន្លា​ឆេះ​ក្ដៅ​ដល់​ឆ្នាំង សូម​ព្រះ‌អង្គ​ផាត់​យក​គេ ទាំងក្មេង​ទាំង​ចាស់ចេញ​ទៅ!

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ព្រះ‌ជាម្ចាស់​នឹង​ធ្វើ​ឲ្យ​មនុស្ស អាក្រក់​វិនាស​សូន្យ​ទៅ ដូច​បន្លា​ដែល​ពុំ​ទាន់​ដុះ​ចេញ​មក​ស្រួល‌បួល​ផង ក៏​ត្រូវ​ខ្យល់​កួច​ផាត់​បាត់​ទៅ គឺ​ទោះ​បី​នៅ ខៀវ​ស្រស់​ក្ដី ឬ​ក្រៀម​ទៅ​ហើយ​ក្ដី។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ឯ​មុន​ដែល​រំកាច់​ឧស​បាន​ប៉ះ​នឹង​ឆ្នាំង នោះ​ខ្យល់​កួច​នឹង​ផាត់​យក​ទៅ ដោយ​ទាំង​ឧស​ស្រស់ នឹង​ឧស​ដែល​ឆេះ​ផង

Ver Capítulo Copiar

អាល់គីតាប

9 អុលឡោះ​នឹង​ធ្វើ​ឲ្យ​មនុស្ស អាក្រក់​វិនាស​សូន្យ​ទៅ ដូច​បន្លា​ដែល​ពុំ​ទាន់​ដុះ​ចេញ​មក​ស្រួល‌បួល​ផង ក៏​ត្រូវ​ខ្យល់​កួច​ផាត់​បាត់​ទៅ គឺ​ទោះ​បី​នៅ ខៀវ​ស្រស់​ក្តី ឬ​ក្រៀម​ទៅ​ហើយ​ក្តី។

Ver Capítulo Copiar




ទំនុកតម្កើង 58:9
17 Referencias Cruzadas  

មនុស្ស​អាក្រក់​ដេញតាម​មនុស្ស​ទ័លក្រ​ដោយ​អំនួត​; សូមឲ្យ​ពួកគេ​ជាប់​ក្នុង​កលល្បិច​ដែល​ខ្លួន​បង្កើត​ចុះ​!


ផ្លូវ​របស់គេ​តែងតែ​ចម្រើនឡើង​ជានិច្ច ហើយ​ការជំនុំជម្រះ​របស់ព្រះអង្គ​នៅ​ស្ថានដ៏ខ្ពស់ ហួសឆ្ងាយពី​គេ​; គេ​ចំអកមើលងាយ​អស់ទាំង​សត្រូវ​របស់ខ្លួន​។


ពួកគេ​បាន​ព័ទ្ធជុំវិញ​ខ្ញុំ​ដូច​ហ្វូងឃ្មុំ តែ​ពួកគេ​បាន​រលត់​ទៅ​ដូច​ភ្លើង​ដែលឆេះ​បន្លា​; តែ​ក្នុង​ព្រះនាម​របស់​ព្រះយេហូវ៉ា ខ្ញុំ​កាត់​ពួកគេ​ចេញ​!


ឱ​ព្រះ​អើយ ព្រះអង្គ​នឹង​ទម្លាក់​ពួកគេ​ចុះ​ទៅក្នុង​រណ្ដៅ​នៃ​សេចក្ដីអន្តរាយ​! ពួក​មនុស្ស​នៃ​ការបង្ហូរឈាម និង​ការបោកបញ្ឆោត នឹង​មិន​រស់បានពាក់កណ្ដាល​អាយុជីវិត​របស់ខ្លួន​ឡើយ រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​នឹង​ជឿទុកចិត្តលើ​ព្រះអង្គ​៕


នៅពេល​ការភិតភ័យ​របស់អ្នករាល់គ្នា​មកដល់​ដូច​ព្យុះ ហើយ​សេចក្ដីអន្តរាយ​របស់អ្នករាល់គ្នា​មកដល់​ដូច​ខ្យល់កួច គឺ​នៅពេល​ទុក្ខវេទនា និង​ទុក្ខព្រួយ​ធ្លាក់មក​លើ​អ្នករាល់គ្នា​។


កាលណា​ព្យុះសង្ឃរា​ផាត់បាត់​ទៅ មនុស្ស​អាក្រក់​ក៏​គ្មានទៀត​ដែរ រីឯ​មនុស្ស​សុចរិត​នៅស្ថិតស្ថេរ​ជារៀងរហូត​។


មនុស្ស​អាក្រក់​ត្រូវបាន​ផ្ដួលរំលំ​ដោយសារតែ​សេចក្ដីអាក្រក់​របស់ខ្លួន រីឯ​មនុស្ស​សុចរិត​មានទីជ្រកកោន សូម្បីតែ​ក្នុង​ពេលដែល​គាត់​ស្លាប់​។


ដ្បិត​ដូចដែល​សំឡេងប្រែះៗ​របស់​បន្លា​នៅក្រោម​ឆ្នាំង​ជា​យ៉ាងណា សំណើច​របស់​មនុស្សល្ងង់​ក៏​ជា​យ៉ាងនោះដែរ​។ នេះ​ក៏​ជា​ការឥតន័យ​ដែរ​!


ជាតិសាសន៍​នានា​នឹង​ស្រែករំពង​ដូច​សូរសន្ធឹក​នៃ​ទឹក​ដ៏ច្រើន ប៉ុន្តែ​ព្រះអង្គ​នឹង​ស្ដីបន្ទោស​ពួកគេ នោះ​ពួកគេ​នឹង​រត់គេច​ទៅ​ឆ្ងាយ ក៏​នឹង​ត្រូវបាន​ដេញតាម​ដូចជា​អង្កាម​លើ​ភ្នំ​នៅមុខ​ខ្យល់ និង​ដូចជា​ដុំស្មៅ​នៅមុខ​ខ្យល់កួច​។


ពួកគេ​ត្រូវបាន​ដាំ​សឹងតែមិនទាន់ហើយ ក៏​ត្រូវបាន​សាបព្រោះ​សឹងតែមិនទាន់ហើយ ដើម​របស់ពួកគេ​ចាក់ឫស​ទៅក្នុង​ដី​សឹងតែមិនទាន់ហើយ​ផង ព្រះអង្គ​ក៏​ផ្លុំ​លើ​ពួកគេ នោះ​ពួកគេ​ក្រៀមស្វិត​ទៅ ហើយ​ខ្យល់ព្យុះ​ក៏​យក​ពួកគេ​ទៅ​ដូចជា​ចំបើង​។


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos