ទំនុកតម្កើង 56:8 - ព្រះគម្ពីរខ្មែរសាកល8 ព្រះអង្គបានរាប់ទុកនូវការសាត់អណ្ដែតរបស់ទូលបង្គំហើយ; សូមប្រមូលទឹកភ្នែករបស់ទូលបង្គំទុកក្នុងថង់ស្បែករបស់ព្រះអង្គផង! តើវាមិនមាននៅក្នុងបញ្ជីរបស់ព្រះអង្គទេឬ? Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 ព្រះអង្គបានកត់ត្រាទុកអស់ការសាត់អណ្តែត របស់ទូលបង្គំ ក៏ដាក់ទឹកភ្នែកទូលបង្គំទុកក្នុងដបរបស់ព្រះអង្គ តើទឹកភ្នែកទាំងនោះ មិននៅក្នុងបញ្ជីព្រះអង្គទេឬ? Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 ព្រះអង្គជ្រាបច្បាស់ថា ទូលបង្គំរងទុក្ខយ៉ាងណា សូមត្រងទឹកភ្នែកទូលបង្គំទុក ព្រះអង្គបានរាប់តំណក់ទឹកភ្នែក ទាំងនោះក្នុងបញ្ជីស្រាប់ហើយ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 ទ្រង់រាប់អស់ទាំងការសាត់អណ្តែតរបស់ទូលបង្គំ សូមទ្រង់ដាក់អស់ទាំងទឹកភ្នែករបស់ទូលបង្គំ ទុកនៅក្នុងដបនៃទ្រង់ ទឹកភ្នែកទាំងនោះ តើមិនកត់ទុកក្នុងបញ្ជីទ្រង់ទេឬអី Ver Capítuloអាល់គីតាប8 ទ្រង់ជ្រាបច្បាស់ថា ខ្ញុំរងទុក្ខយ៉ាងណា សូមត្រងទឹកភ្នែកខ្ញុំទុក ទ្រង់បានរាប់តំណក់ទឹកភ្នែក ទាំងនោះក្នុងបញ្ជីស្រាប់ហើយ។ Ver Capítulo |