Biblia Todo Logo
La Biblia Online

- Anuncios -




ទំនុកតម្កើង 55:20 - ព្រះគម្ពីរខ្មែរសាកល

20 សម្លាញ់ភ្ងារបស់ខ្ញុំ​បាន​លូក​ដៃ​ទាស់នឹង​ពួក​មិត្តសម្លាញ់​របស់ខ្លួន ក៏​បាន​ក្បត់​សម្ពន្ធមេត្រី​របស់ខ្លួន​ផង​។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 គូកនរបស់​ខ្ញុំ​បាន​លូក​ដៃ ទាស់​នឹង​មិត្តសម្លាញ់​ខ្លួន គេ​បាន​ក្បត់ពាក្យ​សន្យា របស់​ខ្លួន។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 អ្នក​នោះ​តែងតែ​ក្បត់​នឹង​មិត្ត​សម្លាញ់ ហើយ​រំលោភ​លើ​ពាក្យ​សន្យា​របស់​ខ្លួន​ទៀត​ផង។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 គេ​បាន​លូក​ដៃ​ទៅ​ទាស់​នឹង​មិត្រ ដែល​ជា​មេត្រី​នឹង​គេ គេ​បាន​ក្បត់​ចំពោះ​សញ្ញា​របស់​ខ្លួន​ហើយ

Ver Capítulo Copiar

អាល់គីតាប

20 អ្នក​នោះ​តែងតែ​ក្បត់​នឹង​មិត្ត​សម្លាញ់ ហើយ​រំលោភ​លើ​ពាក្យ​សន្យា​របស់​ខ្លួន​ទៀត​ផង។

Ver Capítulo Copiar




ទំនុកតម្កើង 55:20
20 Referencias Cruzadas  

ពួកគេ​តបសង​ការអាក្រក់​ដល់​ទូលបង្គំ ស្នងនឹង​ការល្អ ហើយ​តបសង​សម្អប់ ស្នងនឹង​សេចក្ដីស្រឡាញ់​របស់ទូលបង្គំ​។


សត្រូវ​ទាំងអស់​របស់ខ្ញុំ​នឹង​អាម៉ាស់មុខ ហើយ​តក់ស្លុត​យ៉ាងខ្លាំង ពួកគេ​នឹង​ថយទៅវិញ ហើយ​អាម៉ាស់មុខ​ក្នុងមួយរំពេច​៕


ប្រសិនបើ​ទូលបង្គំ​បាន​តបសង​ការ​អាក្រក់​ដល់​អ្នកដែល​នៅសុខសាន្ត​ជាមួយ​ទូលបង្គំ ឬ​ប្លន់​សត្រូវ​របស់ទូលបង្គំ​ដោយ​គ្មានហេតុផល


យើង​នឹង​រក្សា​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់យើង​ចំពោះ​គាត់​ជារៀងរហូត ហើយ​សម្ពន្ធមេត្រី​របស់យើង​នឹង​នៅស្ថិតស្ថេរ​សម្រាប់​គាត់​។


យើង​នឹង​មិន​ក្បត់​សម្ពន្ធមេត្រី​របស់យើង ឬ​ផ្លាស់ប្ដូរ​អ្វីដែលចេញ​ពី​បបូរមាត់​របស់យើង​ឡើយ​។


ប៉ុន្តែ​សព្វថ្ងៃនេះ ព្រះអង្គ​បាន​បោះបង់ចោល និង​បាន​បដិសេធ​; ព្រះអង្គ​បាន​ព្រះពិរោធយ៉ាងខ្លាំង​ចំពោះ​អ្នកដែលត្រូវបានចាក់ប្រេងអភិសេក​របស់ព្រះអង្គ​។


បល្ល័ង្ក​របស់ព្រះអង្គ​ត្រូវបាន​តាំងឡើង​តាំងពី​ដើមដំបូង ព្រះអង្គ​មាននៅ​តាំងពី​អស់កល្ប​!


ខ្ញុំ​សូម​ទូន្មាន​អ្នក​ឲ្យ​រក្សា​សេចក្ដីបង្គាប់​របស់​ស្ដេច ដោយព្រោះ​សម្បថ​របស់​ព្រះ​។


នៅ​គ្រានោះ ព្រះបាទ​ហេរ៉ូឌ​បាន​លូក​ដៃ​ធ្វើបាប​អ្នកខ្លះ​ក្នុង​ក្រុមជំនុំ​។


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos