ទំនុកតម្កើង 52:9 - ព្រះគម្ពីរខ្មែរសាកល9 ទូលបង្គំនឹងអរព្រះគុណព្រះអង្គជារៀងរហូត ពីព្រោះព្រះអង្គបានបំពេញឲ្យសម្រេចនូវការនោះ! ទូលបង្គំនឹងទន្ទឹងរង់ចាំព្រះនាមរបស់ព្រះអង្គ ពីព្រោះព្រះនាមរបស់ព្រះអង្គល្អនៅចំពោះវិសុទ្ធជនរបស់ព្រះអង្គ!៕ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គជានិច្ច ដោយព្រោះកិច្ចការដែលព្រះអង្គបានធ្វើ ទូលបង្គំនឹងសង្ឃឹមដល់ព្រះនាមព្រះអង្គ ដ្បិតព្រះនាមព្រះអង្គល្អវិសេស នៅចំពោះអស់អ្នកដែលកោតខ្លាចព្រះអង្គ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គជានិច្ច ចំពោះកិច្ចការដែលព្រះអង្គបានធ្វើ ទូលបង្គំសង្ឃឹមទុកចិត្តលើព្រះនាមព្រះអង្គ នៅចំពោះមុខអស់អ្នកគោរពប្រណិប័តន៍ព្រះអង្គ ព្រោះព្រះអង្គមានព្រះហឫទ័យល្អសប្បុរស។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 ទូលបង្គំនឹងសរសើរដល់ទ្រង់ជាដរាប ដោយព្រោះទ្រង់បានសំរេចការនោះ ហើយទូលបង្គំនឹងសង្ឃឹមដល់ព្រះនាមទ្រង់ ដ្បិតព្រះនាមទ្រង់ល្អវិសេស នៅចំពោះពួកអ្នកបរិសុទ្ធរបស់ទ្រង់។ Ver Capítuloអាល់គីតាប9 ខ្ញុំនឹងសរសើរតម្កើងទ្រង់ជានិច្ច ចំពោះកិច្ចការដែលទ្រង់បានធ្វើ ខ្ញុំសង្ឃឹមទុកចិត្តលើនាមទ្រង់ នៅចំពោះមុខអស់អ្នកគោរពប្រណិប័តន៍ទ្រង់ ព្រោះទ្រង់មានចិត្តល្អសប្បុរស។ Ver Capítulo |