ទំនុកតម្កើង 5:7 - ព្រះគម្ពីរខ្មែរសាកល7 រីឯទូលបង្គំវិញ ទូលបង្គំនឹងចូលទៅក្នុងដំណាក់របស់ព្រះអង្គ ដោយភាពបរិបូរនៃសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ ទូលបង្គំនឹងក្រាបថ្វាយបង្គំឆ្ពោះទៅព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គ ដោយការកោតខ្លាចព្រះអង្គ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 ឯទូលបង្គំវិញ ទូលបង្គំនឹងចូល ទៅក្នុងដំណាក់ព្រះអង្គ ដោយសារព្រះហឫទ័យសប្បុរស ដ៏បរិបូររបស់ព្រះអង្គ ទូលបង្គំនឹងក្រាបថ្វាយបង្គំ ឆ្ពោះទៅព្រះវិហារដ៏បរិសុទ្ធរបស់ព្រះអង្គ ដោយកោតខ្លាចដល់ព្រះអង្គ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 រីឯទូលបង្គំវិញ ទូលបង្គំចូលមកក្នុងព្រះដំណាក់របស់ព្រះអង្គបាន ដោយសារតែព្រះអង្គមានព្រះហឫទ័យសប្បុរស យ៉ាងខ្លាំងចំពោះទូលបង្គំ ទូលបង្គំសូមក្រាបថ្វាយបង្គំព្រះអង្គ ដោយបែរមុខតម្រង់ទៅរកព្រះវិហារដ៏វិសុទ្ធ របស់ព្រះអង្គ ទាំងគោរពកោតខ្លាច។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 ឯទូលបង្គំវិញ ទូលបង្គំនឹងចូលទៅក្នុងដំណាក់នៃទ្រង់ ដោយសារសេចក្ដីមេត្តាករុណាដ៏បរិបូររបស់ទ្រង់ ទូលបង្គំនឹងថ្វាយបង្គំនៅក្នុងព្រះវិហារដ៏បរិសុទ្ធរបស់ទ្រង់ ដោយចិត្តកោតខ្លាចដល់ទ្រង់ Ver Capítuloអាល់គីតាប7 រីឯខ្ញុំវិញ ខ្ញុំចូលមកក្នុងដំណាក់របស់ទ្រង់បាន ដោយសារតែទ្រង់មានចិត្តសប្បុរស យ៉ាងខ្លាំងចំពោះខ្ញុំ ខ្ញុំសូមក្រាបថ្វាយបង្គំទ្រង់ ដោយបែរមុខតម្រង់ទៅរកម៉ាស្ជិទដ៏វិសុទ្ធ របស់ទ្រង់ ទាំងគោរពកោតខ្លាច។ Ver Capítulo |