Biblia Todo Logo
La Biblia Online

- Anuncios -




ទំនុកតម្កើង 47:8 - ព្រះគម្ពីរខ្មែរសាកល

8 ព្រះ​បាន​គ្រងរាជ្យ​លើ​ប្រជាជាតិ​នានា ព្រះ​បាន​គង់​លើ​បល្ល័ង្ក​ដ៏វិសុទ្ធ​របស់ព្រះអង្គ​។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ៙ ព្រះ​គ្រប់‌គ្រង​លើ​ជាតិ​សាសន៍​នានា ព្រះ​គង់​លើ​បល្ល័ង្ក​ដ៏​បរិសុទ្ធ​របស់​ព្រះ‌អង្គ។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ព្រះ‌ជាម្ចាស់​គ្រង​រាជ្យ​លើ​ប្រជា‌ជាតិ​នានា ព្រះអង្គ​គង់​នៅ​លើ​បល្ល័ង្ក​ដ៏វិសុទ្ធ*។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ៙ ព្រះ‌ទ្រង់​គ្រប់‌គ្រង​លើ​អស់​ទាំង​សាសន៍ ព្រះ‌ទ្រង់​គង់​លើ​បល្ល័ង្ក​បរិសុទ្ធ​នៃ​ទ្រង់

Ver Capítulo Copiar

អាល់គីតាប

8 អុលឡោះ​គ្រង​រាជ្យ​លើ​ប្រជា‌ជាតិ​នានា ទ្រង់​នៅ​លើ​បល្ល័ង្ក​ដ៏‌វិសុទ្ធ។

Ver Capítulo Copiar




ទំនុកតម្កើង 47:8
18 Referencias Cruzadas  

ព្រះអង្គ​នឹង​ជំនុំជម្រះ​ក្នុងចំណោម​ប្រជាជាតិ​នានា ទាំង​បំពេញ​ទីនោះដោយ​សាកសព​; ព្រះអង្គ​នឹង​វាយកម្ទេច​មេដឹកនាំ​លើ​ផែនដី​ទាំងមូល​។


ព្រះយេហូវ៉ា​ទ្រង់​ធំឧត្ដម ហើយ​ស័ក្ដិសមនឹង​សរសើរតម្កើង​យ៉ាងខ្លាំង នៅ​ទីក្រុង​របស់​ព្រះ​នៃយើង គឺនៅលើ​ភ្នំ​ដ៏វិសុទ្ធ​របស់ព្រះអង្គ​!


សេចក្ដីសុចរិត និង​សេចក្ដីយុត្តិធម៌​ជា​គ្រឹះ​នៃ​បល្ល័ង្ក​របស់ព្រះអង្គ សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​សេចក្ដីពិតត្រង់​ដើរនៅមុខ​ព្រះអង្គ​។


ដ្បិត​ព្រះអង្គ​បាន​អនុវត្ត​សេចក្ដីយុត្តិធម៌ និង​ការជំនុំជម្រះ​សម្រាប់​ទូលបង្គំ​; ព្រះអង្គ​បាន​គង់​លើ​បល្ល័ង្ក ទាំង​ជំនុំជម្រះ​ដោយ​សេចក្ដីសុចរិតយុត្តិធម៌​។


ព្រះយេហូវ៉ា​ទ្រង់​គ្រងរាជ្យ ព្រះអង្គ​បាន​ពាក់​ភាពឧត្ដុង្គឧត្ដម​ជាព្រះពស្ត្រ​! ព្រះយេហូវ៉ា​បាន​ពាក់​ភាពឧត្ដុង្គឧត្ដម​ជាព្រះពស្ត្រ ហើយ​ក្រវាត់​អង្គទ្រង់​ដោយ​ព្រះចេស្ដា នោះ​ពិភពលោក​ក៏​ត្រូវបាន​តាំងឡើង​ឥត​រង្គើ​ឡើយ​។


តើ​បល្ល័ង្ក​នៃ​សេចក្ដីអន្តរាយ​ដែល​ប្រឌិត​រឿងអយុត្តិធម៌​ឡើង​ដោយ​អាង​ច្បាប់ អាច​ចងសម្ពន្ធមិត្ត​ជាមួយ​ព្រះអង្គ​បាន​ឬ​?


ចូរ​និយាយ​នៅកណ្ដាលចំណោម​ប្រជាជាតិ​ថា​៖ “ព្រះយេហូវ៉ា​ទ្រង់​គ្រងរាជ្យ ហើយ​ពិភពលោក​ក៏​ត្រូវបាន​តាំងឡើង វា​មិន​រង្គើ​ឡើយ​; ព្រះអង្គ​នឹង​ជំនុំជម្រះ​បណ្ដាជន​ដោយ​សេចក្ដីទៀងត្រង់”។


ព្រះយេហូវ៉ា​ទ្រង់​គ្រងរាជ្យ ចូរឲ្យ​ផែនដី​ត្រេកអរ​! ចូរឲ្យ​កោះ​ជាច្រើន​អរសប្បាយ​!


ព្រះយេហូវ៉ា​ទ្រង់​គ្រងរាជ្យ ចូរឲ្យ​ប្រជាជាតិ​នានា​ភ័យញ័រ​! ព្រះអង្គ​គង់លើ​ចេរ៉ូប៊ីន ចូរឲ្យ​ផែនដី​រញ្ជួយ​!


ព្រះយេហូវ៉ា​ទ្រង់​ធំឧត្ដម​នៅ​ស៊ីយ៉ូន ព្រះអង្គ​ត្រូវបាន​លើកតម្កើង​លើ​ប្រជាជាតិ​ទាំងអស់​។


ព្រះយេហូវ៉ា​នឹង​ធ្វើជា​ស្ដេច​លើ​ផែនដី​ទាំងមូល​។ នៅ​ថ្ងៃ​នោះ នឹង​មាន​តែ​ព្រះយេហូវ៉ា​មួយអង្គគត់ ហើយ​មាន​តែ​ព្រះនាម​របស់ព្រះអង្គ​មួយគត់​ដែរ​។


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “ត្រូវបណ្ដាសា​ហើយ មនុស្ស​បោកបញ្ឆោត​ដែល​មាន​សត្វ​ឈ្មោល​ឥតខ្ចោះ​នៅក្នុង​ហ្វូងសត្វ​របស់ខ្លួន ហើយ​បន់ ប៉ុន្តែបែរជា​ថ្វាយ​សត្វ​អន់ខូច​ជាយញ្ញបូជា​ដល់​ព្រះអម្ចាស់​ទៅវិញ​! ដ្បិត​យើង​ជា​ស្ដេច​ដ៏ធំឧត្ដម ហើយ​នាម​របស់យើង​ត្រូវបាន​កោតខ្លាច​ក្នុងចំណោម​ប្រជាជាតិ​នានា”៕


ដោយហេតុនេះ ចូរឲ្យ​យើង​ចូលទៅជិត​បល្ល័ង្ក​នៃ​ព្រះគុណ​ដោយ​ភាពក្លាហាន ដើម្បី​អាច​ទទួល​សេចក្ដីមេត្តា និង​ដើម្បី​អាច​រកបាន​ព្រះគុណ​ជា​ជំនួយ​នៅ​ពេលត្រូវការ​៕


បន្ទាប់មក ខ្ញុំ​ឮ​អ្វី​ដូចជា​សំឡេង​របស់​ហ្វូងមនុស្ស​មួយក្រុម​ធំ ដូចជា​សូរសន្ធឹក​របស់​ទឹក​ដ៏ច្រើន និង​ដូចជា​សូរសន្ធឹក​ផ្គរលាន់​យ៉ាងខ្លាំង ពោលឡើងថា​៖ “ហាលេលូយ៉ា​! ដ្បិត​ព្រះអម្ចាស់​ជា​ព្រះ​នៃយើង ជា​ព្រះដ៏មានព្រះចេស្ដា បាន​សោយរាជ្យ​ហើយ​!


បន្ទាប់មក ខ្ញុំ​ឃើញ​បល្ល័ង្ក​ស​ដ៏ធំ​មួយ ព្រមទាំង​ឃើញ​ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្កនោះ​។ ផែនដី និង​ផ្ទៃមេឃ​ក៏​រត់គេច​ពី​ព្រះភក្ត្រ​របស់​ព្រះអង្គ ហើយ​លែងមាន​កន្លែង​សម្រាប់​ផែនដី និងផ្ទៃមេឃ​ទៀតឡើយ​។


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos