Biblia Todo Logo
La Biblia Online

- Anuncios -




ទំនុកតម្កើង 47:5 - ព្រះគម្ពីរខ្មែរសាកល

5 ព្រះ​បាន​យាង​ឡើងទៅ​ដោយ​សម្រែកហ៊ោសប្បាយ ព្រះយេហូវ៉ា​យាង​ឡើងទៅ​ដោយ​សូរ​ស្នែង​។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ៙ ព្រះ​បាន​យាង​ឡើង ដោយ​សំឡេង​អប​អរ គឺ​ព្រះ‌យេហូវ៉ា​យាង​ទៅ ដោយ​សំឡេង​ត្រែ។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ព្រះ‌ជាម្ចាស់​ទ្រង់​យាង​ឡើង​ទៅ​ភ្នំ​ស៊ីយ៉ូន ក្រោម​សំឡេង​អបអរ‌សាទរ​យ៉ាង​ខ្ញៀវ‌ខ្ញារ ព្រះ‌អម្ចាស់​យាង​ទៅ​មុខ អម​ដោយ​សំឡេង​ត្រែ។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ៙ ព្រះ‌ទ្រង់​បាន​យាង​ឡើង​ដោយ​សំឡេង​ហ៊ោ គឺ​ព្រះ‌យេហូវ៉ា​បាន​ឡើង​ទៅ​ដោយ​សូរ​ផ្លុំ​ត្រែ

Ver Capítulo Copiar

អាល់គីតាប

5 ទ្រង់​ឡើង​ទៅ​ភ្នំ​ស៊ីយ៉ូន ក្រោម​សំឡេង​អបអរ‌សាទរ​យ៉ាង​ខ្ញៀវ‌ខ្ញារ អុលឡោះ‌តាអាឡា​នាំ​មុខ អម​ដោយ​សំឡេង​ត្រែ។

Ver Capítulo Copiar




ទំនុកតម្កើង 47:5
26 Referencias Cruzadas  

ចូរ​សរសើរតម្កើង​ព្រះអង្គ​ដោយ​សូរ​ស្នែង ចូរ​សរសើរតម្កើង​ព្រះអង្គ​ដោយ​ពិណបុរាណ និង​ពិណហាប​!


ចូរច្រៀងសរសើរតម្កើងព្រះអង្គ​ដែល​ជិះ​លើ​បណ្ដាមេឃ គឺ​បណ្ដាមេឃ​តាំងពីបុរាណ​! មើល៍! ព្រះអង្គ​បញ្ចេញ​ព្រះសូរសៀង ជា​ព្រះសូរសៀង​ដ៏ខ្លាំងក្រៃលែង​!


ពេលនោះ ព្រះអម្ចាស់​របស់ខ្ញុំ​តើនឡើង​ដូច​ភ្ញាក់ពីដំណេក ដូច​មនុស្ស​ខ្លាំងពូកែ​ស្រែកយ៉ាងខ្លាំង​ដោយព្រោះ​ស្រា​។


ចូរ​ផ្លុំ​ស្នែង​នៅ​ថ្ងៃចូលខែ គឺ​នៅ​ថ្ងៃពេញបូណ៌មី នៅ​ថ្ងៃ​នៃ​ពិធីបុណ្យ​របស់យើង​!


ចូរ​ស្រែកហ៊ោសប្បាយ​នៅចំពោះ​ព្រះយេហូវ៉ា​ជា​ព្រះមហាក្សត្រ ដោយ​ត្រែ និង​សូរ​ស្នែង​!


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “មើល៍! យើង​នឹង​ស្ដីបន្ទោស​ពូជពង្ស​របស់​អ្នករាល់គ្នា ព្រមទាំង​ជះ​លាមក​លើ​មុខ​របស់អ្នករាល់គ្នា ជា​លាមក​ពី​យញ្ញបូជានៃពិធីបុណ្យ​របស់អ្នករាល់គ្នា ហើយ​អ្នករាល់គ្នា​នឹង​ត្រូវបាន​យកចេញ​ជាមួយ​លាមកនោះ​។


ក្នុង​មួយរំពេច ក្នុង​មួយ​ប៉ប្រិច​ភ្នែក ដោយ​សំឡេង​ត្រែ​ចុងក្រោយ​។ ពិតមែនហើយ នឹង​មាន​សំឡេងត្រែផ្លុំឡើង ហើយ​មនុស្សស្លាប់​នឹង​ត្រូវបាន​លើកឲ្យរស់ឡើង​វិញ​ជា​អមតៈ រីឯ​យើង​ក៏​នឹង​ត្រូវបាន​ផ្លាស់ប្រែ​;


ដ្បិត​ព្រះអម្ចាស់​ផ្ទាល់​នឹង​យាង​ចុះមក​ពី​លើមេឃ ដោយ​សម្រែកបញ្ជា ដោយ​សំឡេង​របស់​មហាទូតសួគ៌ និង​ដោយ​សំឡេង​ត្រែ​របស់​ព្រះ នោះ​មនុស្សស្លាប់​ក្នុង​ព្រះ​គ្រីស្ទ​នឹង​រស់ឡើងវិញ​ជាមុន


ពិតមែនហើយ ដូចដែលទាំងអស់គ្នាទទួលស្គាល់​អាថ៌កំបាំង​នៃ​ការគោរពព្រះ ជា​ការ​ធំឧត្ដម គឺ ព្រះ​បាន​លេចមក​ក្នុង​សាច់ឈាម ត្រូវបាន​បញ្ជាក់ថាសុចរិត​ដោយ​ព្រះវិញ្ញាណ ត្រូវបាន​ឃើញ​ដោយ​បណ្ដា​ទូតសួគ៌ ត្រូវបាន​ប្រកាស​ក្នុង​បណ្ដា​ប្រជាជាតិ ត្រូវបាន​ជឿ​ក្នុង​ពិភពលោក ហើយ​ត្រូវបាន​ទទួលឡើង​ក្នុង​សិរីរុងរឿង​៕


ទូតសួគ៌​ទីប្រាំពីរ​ផ្លុំត្រែឡើង នោះ​មាន​សំឡេង​យ៉ាងខ្លាំង​នៅ​លើមេឃ ពោលឡើងថា​៖ “អាណាចក្រ​របស់​ពិភពលោក បាន​ត្រឡប់ជា​របស់​ព្រះអម្ចាស់​នៃយើង និង​ព្រះ​គ្រីស្ទ​របស់​ព្រះអង្គ​ហើយ​។ ព្រះអង្គ​នឹង​គ្រងរាជ្យ​រហូត​អស់កល្បជាអង្វែងតរៀងទៅ​!”។


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos