Biblia Todo Logo
La Biblia Online

- Anuncios -




ទំនុកតម្កើង 39:7 - ព្រះគម្ពីរខ្មែរសាកល

7 ដូច្នេះ​ឥឡូវនេះ ព្រះអម្ចាស់​នៃទូលបង្គំ​អើយ តើ​ទូលបង្គំ​ទន្ទឹងរង់ចាំ​អ្វី​? ក្ដីសង្ឃឹម​របស់ទូលបង្គំ​នៅក្នុង​ព្រះអង្គ​ហើយ​!

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ឥឡូវ​នេះ ឱ​ព្រះ‌អម្ចាស់​អើយ តើ​ទូល‌បង្គំ​ទន្ទឹង​រង់​ចាំ​អ្វី? ព្រះ‌អង្គ​ជា​ទី​សង្ឃឹម​របស់​ទូល‌បង្គំ។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ឱ​ព្រះ‌អម្ចាស់​អើយ បើ​ដូច្នេះ​តើ​ឲ្យ​ទូលបង្គំ​ទន្ទឹង​រង់‌ចាំ​អ្វី? មាន​តែ​ព្រះអង្គ​ទេ ដែល​ជា​ទី​សង្ឃឹម​របស់​ទូលបង្គំ។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ឥឡូវ​នេះ ឱ​ព្រះ‌អម្ចាស់​អើយ តើ​ទូលបង្គំ​នៅ​រង់‌ចាំ​អ្វី​ទៀត ដ្បិត​ទូលបង្គំ​សង្ឃឹម​ដល់​ទ្រង់​តែ​១​ប៉ុណ្ណោះ

Ver Capítulo Copiar

អាល់គីតាប

7 ឱ​អុលឡោះ‌តាអាឡា​អើយ បើ​ដូច្នេះ​តើ​ឲ្យ​ខ្ញុំ​ទន្ទឹង​រង់‌ចាំ​អ្វី? មាន​តែ​ទ្រង់​ទេ ដែល​ជា​ទី​សង្ឃឹម​របស់​ខ្ញុំ។

Ver Capítulo Copiar




ទំនុកតម្កើង 39:7
12 Referencias Cruzadas  

ព្រះយេហូវ៉ា​អើយ ទូលបង្គំ​ទន្ទឹងរង់ចាំ​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​!


ព្រះយេហូវ៉ា​អើយ ទូលបង្គំ​រំពឹងមើលទៅ​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ ហើយ​ប្រព្រឹត្តតាម​សេចក្ដីបង្គាប់​របស់ព្រះអង្គ​។


ព្រលឹង​របស់ទូលបង្គំ​មានក្ដីប្រាថ្នាយ៉ាងខ្លាំង​ចំពោះ​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​; ទូលបង្គំ​បាន​សង្ឃឹម​លើ​ព្រះបន្ទូល​របស់ព្រះអង្គ​។


ប៉ុន្តែ​ព្រះយេហូវ៉ា​អើយ ទូលបង្គំ​សង្ឃឹម​លើ​ព្រះអង្គ​! ព្រះអម្ចាស់​ដ៏ជា​ព្រះ​នៃទូលបង្គំ​អើយ គឺ​ព្រះអង្គ​ហើយ​ដែល​ឆ្លើយតប​!


ពួកគេ​គិតក្នុងចិត្ត​ថា ផ្ទះ​របស់ខ្លួន​នឹងមាននៅ​ជារៀងរហូត ហើយ​លំនៅ​របស់ពួកគេ​ក៏មាននៅ​ពីជំនាន់មួយទៅជំនាន់មួយ​; ពួកគេ​ហៅ​ដីធ្លី​តាម​ឈ្មោះ​របស់ខ្លួន​។


ដ្បិត​មាន​មនុស្ស​ម្នាក់​ដែល​ធ្វើ​ការនឿយហត់​របស់ខ្លួន​ដោយ​ប្រាជ្ញា ដោយ​ចំណេះដឹង និង​ដោយ​ការស្ទាត់ជំនាញ ប៉ុន្តែ​ត្រូវ​ប្រគល់​ចំណែក​របស់ខ្លួន​ទៅ​មនុស្ស​ដែល​មិន​បាន​ប្រឹងប្រែងធ្វើការ​សម្រាប់​វា​វិញ​។ នេះ​ក៏​ជា​ការឥតន័យ និង​ជា​ការអាក្រក់​យ៉ាងខ្លាំង​ដែរ​!


គឺ​មាន​ម្នាក់​ដែល​នៅតែឯងឥតមានគូ ក៏​គ្មាន​កូន ឬ​បងប្អូន​ដែរ ប៉ុន្តែ​អស់ទាំង​ការនឿយហត់​របស់គាត់​គ្មាន​ទីបញ្ចប់​ឡើយ ហើយ​ភ្នែក​របស់គាត់​ក៏​មិន​ស្កប់ស្កល់​នឹង​ទ្រព្យសម្បត្តិ​ដែរ​។ គាត់មិនដែលសួរថា​៖ “តើ​អញ​ប្រឹងប្រែងធ្វើការ ហើយ​បង្អត់​ខ្លួនអញ​ពី​ការសប្បាយរីករាយ ដើម្បី​អ្នកណា​?”។ នេះ​ក៏​ជា​ការឥតន័យ និង​ជា​បន្ទុក​ដ៏ធ្ងន់​ដែរ​!


ពេលនោះ មើល៍! នៅ​យេរូសាឡិម​មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីម្មាន​។ បុរស​នេះ​ជា​មនុស្ស​សុចរិត និង​មានជំនឿស៊ប់ ហើយ​កំពុង​រង់ចាំ​ការសម្រាលទុក្ខ​ដល់​អ៊ីស្រាអែល​។ ព្រះវិញ្ញាណដ៏វិសុទ្ធ​ក៏​សណ្ឋិត​លើ​គាត់​ដែរ​។


សូមឲ្យ​ព្រះ​នៃ​សេចក្ដីសង្ឃឹម បំពេញ​អ្នករាល់គ្នា​ដោយ​គ្រប់ទាំង​អំណរ និង​សេចក្ដីសុខសាន្ត នៅពេល​ដែល​អ្នករាល់គ្នា​ជឿ​ព្រះអង្គ ដើម្បីឲ្យ​អ្នករាល់គ្នា​សម្បូរហូរហៀរ​ដោយ​សេចក្ដីសង្ឃឹម ដោយព្រោះ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណដ៏វិសុទ្ធ​។


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos