Biblia Todo Logo
La Biblia Online

- Anuncios -




ទំនុកតម្កើង 30:2 - ព្រះគម្ពីរខ្មែរសាកល

2 ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃទូលបង្គំ​អើយ ទូលបង្គំ​បាន​ស្រែករកជំនួយ​ទៅកាន់​ព្រះអង្គ នោះ​ព្រះអង្គ​ក៏​ប្រោស​ទូលបង្គំ​ឲ្យជា​!

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​បាន​ស្រែក​រក​ព្រះ‌អង្គ ហើយព្រះ‌អង្គ​ប្រោស​ឲ្យ​ទូល‌បង្គំ​បាន​ជា។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ! ទូលបង្គំ​បាន​ស្រែក​អង្វរ​ព្រះអង្គ ហើយ​ព្រះអង្គ​ប្រោស​ទូលបង្គំ​ឲ្យ​បាន​ជា។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​បាន​អំពាវ‌នាវ​ដល់​ទ្រង់ ហើយ​ទ្រង់​ប្រោស​ឲ្យ​ទូលបង្គំ​បាន​ជា

Ver Capítulo Copiar

អាល់គីតាប

2 ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ! ខ្ញុំ​បាន​ស្រែក​អង្វរ​ទ្រង់ ហើយ​ទ្រង់​ប្រោស​ខ្ញុំ​ឲ្យ​បាន​ជា។

Ver Capítulo Copiar




ទំនុកតម្កើង 30:2
14 Referencias Cruzadas  

បន្ទាប់មក អ័ប្រាហាំ​អធិស្ឋាន​ទៅ​ព្រះ នោះ​ព្រះ​ក៏​ប្រោស​អ័ប៊ីម្ម៉ាឡិច និង​មហេសី ព្រមទាំង​ពួក​បាវបម្រើស្រី​របស់ទ្រង់​ឲ្យជា ដើម្បីឲ្យ​ពួកគេ​បង្កើត​កូន​បាន​។


ព្រះយេហូវ៉ា​បាន​វាយប្រដៅ​ខ្ញុំ​យ៉ាងខ្លាំង ប៉ុន្តែ​ព្រះអង្គ​មិន​បាន​ប្រគល់​ខ្ញុំ​ទៅ​សេចក្ដីស្លាប់​ទេ​។


ព្រះមហាក្សត្រ​ដ៏ជា​ព្រះ​នៃទូលបង្គំ​អើយ ទូលបង្គំ​នឹង​លើកតម្កើង​ព្រះអង្គ ទូលបង្គំ​នឹង​ថ្វាយពរ​ព្រះនាម​របស់ព្រះអង្គ​ជារៀងរហូតអស់កល្បជានិច្ច​!


ព្រះអង្គ​ប្រោស​អ្នកដែល​បែកខ្ទេច​ក្នុង​ចិត្ត​ឲ្យជា ហើយ​រុំ​របួស​របស់ពួកគេ​។


ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃទូលបង្គំ​អើយ សូម​រកយុត្តិធម៌​ឲ្យ​ទូលបង្គំ ដោយ​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​ផង​! កុំឲ្យ​ពួកគេ​បាន​អរសប្បាយ​លើ​ទូលបង្គំ​ឡើយ


រីឯ​ទូលបង្គំ​វិញ ព្រះអង្គ​បាន​ទ្រទ្រង់​ទូលបង្គំ ដោយសារតែ​សេចក្ដីគ្រប់លក្ខណ៍​របស់ទូលបង្គំ ហើយ​ឲ្យ​ទូលបង្គំ​ឈរ​នៅចំពោះ​ព្រះភក្ត្រ​របស់ព្រះអង្គ​ជារៀងរហូត​។


សូមឲ្យ​ទូលបង្គំ​ឮ​សេចក្ដីរីករាយ និង​អំណរ​ផង សូមឲ្យ​ឆ្អឹង​ដែល​ព្រះអង្គ​បាន​បំបាក់ បាន​ត្រេកអរ​វិញ​។


ព្រះយេហូវ៉ា​អើយ សូម​មេត្តា​ដល់​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​ខ្សោយ​ណាស់ហើយ​! ព្រះយេហូវ៉ា​អើយ សូម​ប្រោស​ទូលបង្គំ​ឲ្យជា​ផង ដ្បិត​ឆ្អឹង​ទូលបង្គំ​ញ័រញាក់​!


រីឯ​ទូលបង្គំ​វិញ ព្រះយេហូវ៉ា​អើយ ទូលបង្គំ​បាន​ស្រែករកជំនួយ​ពី​ព្រះអង្គ​! នៅ​ពេលព្រឹក ពាក្យអធិស្ឋាន​របស់ទូលបង្គំ​មកចំពោះ​ព្រះអង្គ​។


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos