Biblia Todo Logo
La Biblia Online

- Anuncios -




ទំនុកតម្កើង 29:8 - ព្រះគម្ពីរខ្មែរសាកល

8 ព្រះសូរសៀង​របស់​ព្រះយេហូវ៉ា​ធ្វើឲ្យ​ទីរហោស្ថាន​រញ្ជួយ ព្រះយេហូវ៉ា​ទ្រង់​ធ្វើឲ្យ​ទីរហោស្ថាន​កាដេស​រញ្ជួយ​។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ព្រះ‌សូរ‌សៀង​របស់​ព្រះ‌យេហូវ៉ា កក្រើក​ទី​រហោ‌ស្ថាន ព្រះ‌យេហូវ៉ា​អង្រួន​ទី​រហោ‌ស្ថាន​ការដេស។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់ បាន​ធ្វើ​ឲ្យ​កក្រើក​វាល​រហោ‌ស្ថាន ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​រញ្ជួយ វាល​រហោ‌ស្ថាន​កាដេស។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ព្រះ‌សូរ‌សៀង​របស់​ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​ទី​រហោ‌ស្ថាន ញ័រ​កក្រើក ព្រះ‌យេហូវ៉ា​ទ្រង់​អង្រួន​ទី​រហោ‌ស្ថាន​កាដេស

Ver Capítulo Copiar

អាល់គីតាប

8 សំឡេង​របស់​អុលឡោះ‌តាអាឡា បាន​ធ្វើ​ឲ្យ​កក្រើក​វាល​រហោ‌ស្ថាន អុលឡោះ‌តាអាឡា​ធ្វើ​ឲ្យ​រញ្ជួយ វាល​រហោ‌ស្ថាន​កាដេស។

Ver Capítulo Copiar




ទំនុកតម្កើង 29:8
9 Referencias Cruzadas  

ពេលនោះ ផែនដី​ក៏​រង្គើ ហើយ​រញ្ជួយ រីឯ​គ្រឹះ​នៃ​ភ្នំ​នានា​ក៏​ញ័រ ហើយ​កក្រើក ដោយសារ​ព្រះអង្គ​ទ្រង់​ព្រះពិរោធ​។


ទោះបីជា​ទឹក​សមុទ្រ​គ្រហឹម ទាំង​បែកពពុះ ហើយ​ភ្នំ​ទាំងឡាយ​រញ្ជួយ​ដោយសារ​វា​ខ្ជោលឡើង​ក៏ដោយ​។ សេឡា


ដោយហេតុនេះ យើង​នឹង​ធ្វើឲ្យ​ផ្ទៃមេឃ​រញ្ជួយ ហើយ​ផែនដី​នឹង​កក្រើក​ចេញពី​កន្លែង​របស់វា ដោយសារតែ​សេចក្ដីក្ដៅក្រហាយ​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ ក្នុង​ថ្ងៃ​នៃ​ព្រះពិរោធ​ដ៏ក្រេវក្រោធ​របស់ព្រះអង្គ​។


កាលនោះ ព្រះសូរសៀង​ព្រះអង្គ​បាន​ធ្វើឲ្យ​ផែនដី​រញ្ជួយ ប៉ុន្តែ​ឥឡូវនេះ ព្រះអង្គ​បាន​សន្យា​ថា​‍:“យើង​នឹង​ធ្វើឲ្យរញ្ជួយ​ម្ដងទៀត មិនគ្រាន់តែ​ផែនដី​ប៉ុណ្ណោះទេ គឺ​ទាំង​ផ្ទៃមេឃ​ដែរ”។


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos