ទំនុកតម្កើង 22:16 - ព្រះគម្ពីរខ្មែរសាកល16 ដ្បិតហ្វូងឆ្កែបានព័ទ្ធជុំវិញទូលបង្គំ ហ្វូងមនុស្សដែលធ្វើអាក្រក់បានឡោមព័ទ្ធទូលបង្គំ ហើយចាក់ទម្លុះដៃ និងជើងរបស់ទូលបង្គំ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 ដ្បិតមានពួកឆ្កែឡោមព័ទ្ធទូលបង្គំជុំវិញ មនុស្សអាក្រក់មួយហ្វូង ដើរក្រវែលជុំវិញទូលបង្គំ គេបានចាក់ទម្លុះដៃជើងទូលបង្គំ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 មានពួកឆ្កែឡោមព័ទ្ធទូលបង្គំ ជនទុយ៌សមួយហ្វូងនាំគ្នាក្រវែលជុំវិញទូលបង្គំ ពួកគេចាក់ទម្លុះដៃជើងទូលបង្គំ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 ព្រោះមានឆ្កែមកឡោមព័ទ្ធទូលបង្គំហើយ មានពួកមនុស្សអាក្រក់ដើរក្រវែលជុំវិញទូលបង្គំ គេបានចាក់ទំលុះដៃជើងនៃទូលបង្គំ Ver Capítuloអាល់គីតាប16 មានពួកឆ្កែឡោមព័ទ្ធខ្ញុំ ជនទុយ៌សមួយហ្វូងនាំគ្នាក្រវែលជុំវិញខ្ញុំ ពួកគេចាក់ទម្លុះដៃជើងខ្ញុំ។ Ver Capítulo |
“យើងនឹងចាក់បង្ហូរវិញ្ញាណនៃសេចក្ដីសន្ដោស និងពាក្យអង្វរករលើវង្សត្រកូលដាវីឌ និងពួកអ្នកដែលរស់នៅយេរូសាឡិម ហើយពួកគេនឹងសម្លឹងមើលយើងដែលពួកគេបានចាក់ទម្លុះ។ ពួកគេនឹងកាន់ទុក្ខចំពោះអ្នកនោះ ហាក់ដូចជាទួញសោកចំពោះកូនតែមួយ ក៏នឹងយំសោកយ៉ាងល្វីងជូរចត់ចំពោះអ្នកនោះ ហាក់ដូចជាយំសោកយ៉ាងល្វីងជូរចត់ចំពោះកូនច្បង។
ដូច្នេះ សិស្សឯទៀតប្រាប់គាត់ថា៖ “យើងបានឃើញព្រះអម្ចាស់ហើយ!”។ ប៉ុន្តែគាត់ថា៖ “លុះត្រាតែខ្ញុំបានឃើញស្នាមដែកគោលលើព្រះហស្តរបស់ព្រះអង្គ ហើយបានដាក់ម្រាមដៃរបស់ខ្ញុំទៅក្នុងស្នាមដែកគោលនោះ ព្រមទាំងបានដាក់ដៃរបស់ខ្ញុំទៅក្នុងចំហៀងព្រះកាយរបស់ព្រះអង្គ ពុំនោះទេ ខ្ញុំមិនជឿជាដាច់ខាត”។