ទំនុកតម្កើង 21:9 - ព្រះគម្ពីរខ្មែរសាកល9 ព្រះករុណានឹងធ្វើឲ្យពួកគេបានដូចជាឡភ្លើងក្នុងពេលដែលព្រះករុណាលេចមក; ព្រះយេហូវ៉ានឹងលេបពួកគេដោយព្រះពិរោធរបស់ព្រះអង្គ ហើយភ្លើងនឹងស៊ីបំផ្លាញពួកគេ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 នៅវេលាដែលព្រះករុណាយាងមកដល់ ទ្រង់នឹងធ្វើ ឲ្យគេបានដូចជាគុកភ្លើងដែលឆេះក្តៅ ព្រះយេហូវ៉ានឹងលបគេ ដោយសេចក្ដីក្រោធរបស់ព្រះអង្គ ហើយភ្លើងនឹងឆេះបំផ្លាញគេអស់ទៅ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 នៅថ្ងៃព្រះករុណាយាងមកដល់ ទ្រង់នឹងកម្ទេចពួកគេដូចភ្លើងឆេះសុស សូមព្រះអម្ចាស់រំលាយពួកគេចោល ដោយសារព្រះពិរោធរបស់ព្រះអង្គ ហើយភ្លើងនឹងឆេះបំផ្លាញពួកគេ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 នៅវេលាដែលទ្រង់គង់នៅចំពោះគេ នោះទ្រង់នឹងធ្វើ ឲ្យគេបានដូចជាគុកភ្លើងដែលឆេះក្តៅ ព្រះយេហូវ៉ាទ្រង់នឹងលេបគេ ដោយសេចក្ដីក្រោធរបស់ទ្រង់ ហើយភ្លើងនឹងឆេះបំផ្លាញគេអស់ទៅ Ver Capítuloអាល់គីតាប9 នៅថ្ងៃស្តេចមកដល់ ស្តេចនឹងកំទេចពួកគេដូចភ្លើងឆេះសុស សូមអុលឡោះតាអាឡារំលាយពួកគេចោល ដោយសារកំហឹងរបស់ទ្រង់ ហើយភ្លើងនឹងឆេះបំផ្លាញពួកគេ។ Ver Capítulo |