Biblia Todo Logo
La Biblia Online

- Anuncios -




ទំនុកតម្កើង 18:8 - ព្រះគម្ពីរខ្មែរសាកល

8 ផ្សែង​បាន​ហុយ​ចេញមកពី​ព្រះនាសា​របស់ព្រះអង្គ ភ្លើង​ដែល​ស៊ីបំផ្លាញ​ចេញមកពី​ព្រះឱស្ឋ​របស់ព្រះអង្គ ហើយ​រងើកភ្លើង​ដែល​ឆេះឡើង​ក៏​ចេញមកពី​ព្រះអង្គ​។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 មាន​ផ្សែង​ហុយ​ចេញ​ពី​ព្រះ‌នាសា​ព្រះ‌អង្គ ហើយ​មាន​ភ្លើង​បញ្ឆេះ ចេញ​ពី​ព្រះ‌ឱស្ឋ​ព្រះ‌អង្គ​មក ក៏​មាន​រងើក​ភ្លើង​ឆេះ ជា​អណ្ដាតមក​ពីព្រះ‌អង្គ​ដែរ។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 មាន​ផ្សែង​ហុយ​ចេញ​មក​ពី​ព្រះ‌នាសា​របស់​ព្រះអង្គ ព្រះអង្គ​ផ្លុំ​ភ្លើង​ដែល​ឆាប‌ឆេះ​ចេញ​មក ហើយ​ក៏​មាន​រងើក​ភ្លើង​ខ្ទាត​ចេញ​មក ពី​ព្រះ‌ឱស្ឋ​របស់​ព្រះអង្គ​ដែរ។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 មាន​ផ្សែង​ហុយ​ចេញ​ពី​ព្រះ‌នាសា​ទ្រង់ ហើយ​មាន​ភ្លើង​ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់​មក​បញ្ឆេះ​បំផ្លាញ ក៏​កាត់​ឡើង​ជា​រងើក​ដែរ

Ver Capítulo Copiar

អាល់គីតាប

8 មាន​ផ្សែង​ហុយ​ចេញ​មក​ពី​ទ្រង់ ទ្រង់​ផ្លុំ​ភ្លើង​ដែល​ឆាប‌ឆេះ​ចេញ​មក ហើយ​ក៏​មាន​រងើក​ភ្លើង​ខ្ទាត​ចេញ​មក ពី​ទ្រង់​ដែរ។

Ver Capítulo Copiar




ទំនុកតម្កើង 18:8
18 Referencias Cruzadas  

គាត់​អើតមើល​សូដុម និង​កូម៉ូរ៉ា ព្រមទាំង​ផ្ទៃ​ដី​ទាំងមូល​នៃ​វាលទំនាប នោះ​មើល៍! គាត់​ក៏​ឃើញ​ផ្សែង​ពី​ដី ហុយឡើង​ដូចជា​ផ្សែង​ពី​ឡភ្លើង​។


នៅពេល​ព្រះអង្គ​ទត​មើល​មក​ផែនដី វា​ក៏​ញ័ររន្ធត់ នៅពេល​ព្រះអង្គ​ទ្រង់​ពាល់​ភ្នំ​នានា វា​ក៏​ហុយឡើង​។


ព្រះអង្គ​នឹង​បង្អុរ​អន្ទាក់​លើ​មនុស្ស​អាក្រក់​; ភ្លើង ស្ពាន់ធ័រ និង​ខ្យល់កម្លោច​ជា​ចំណែក​នៃ​ពែង​របស់ពួកគេ​។


ព្រះករុណា​នឹង​ធ្វើឲ្យ​ពួកគេ​បាន​ដូចជា​ឡ​ភ្លើង​ក្នុង​ពេលដែល​ព្រះករុណា​លេចមក​; ព្រះយេហូវ៉ា​នឹង​លេប​ពួកគេ​ដោយ​ព្រះពិរោធ​របស់ព្រះអង្គ ហើយ​ភ្លើង​នឹង​ស៊ីបំផ្លាញ​ពួកគេ​។


ព្រះ​របស់យើង​នឹង​យាង​មក ព្រះអង្គ​នឹង​មិន​នៅស្ងៀម​ឡើយ​; មាន​ភ្លើង​ស៊ីបំផ្លាញ​នៅពីមុខ​ព្រះអង្គ មាន​ខ្យល់ព្យុះ​យ៉ាងខ្លាំង​នៅ​ជុំវិញ​ព្រះអង្គ​។


ឱ​ព្រះ​អើយ ហេតុអ្វីបានជា​ព្រះអង្គ​បោះបង់​យើងខ្ញុំ​ចោល​ជារៀងរហូត​ដូច្នេះ​? ហេតុអ្វីបានជា​ព្រះពិរោធ​របស់ព្រះអង្គ​ហុយឡើង​ទាស់នឹង​ហ្វូងចៀម​នៅ​វាលស្មៅ​របស់ព្រះអង្គ​ដូច្នេះ​?


ពេលនោះ​នឹង​មានកើតឡើងដូច្នេះ​: អ្នកដែល​រត់គេច​ពី​សូរ​នៃ​ការភិតភ័យ​នឹង​ធ្លាក់​ទៅក្នុង​រណ្ដៅ ហើយ​អ្នកដែល​ឡើង​ពី​ក្នុង​រណ្ដៅ​នឹង​ជាប់​អន្ទាក់ ដ្បិត​បង្អួច​នៅ​ស្ថានដ៏ខ្ពស់​បាន​បើកចំហ ហើយ​គ្រឹះ​នៃ​ផែនដី​ក៏​កក្រើក​ដែរ​។


ទន្លេ​ភ្លើង​បាន​ហូរ​ចេញមក​ពី​ចំពោះ​ព្រះអង្គ មនុស្ស​រាប់ពាន់រាប់ម៉ឺន​នាក់​បម្រើ​ព្រះអង្គ មនុស្ស​រាប់លានរាប់កោដិ​នាក់​ឈរ​នៅចំពោះ​ព្រះអង្គ​។ ការជំនុំជម្រះ​បាន​ចាប់ផ្ដើម ហើយ​ក្រាំង​ទាំងឡាយ​ក៏​ត្រូវបាន​បើកឡើង​។


ប្រសិនបើ​មាន​អ្នកណា​ចង់​ធ្វើទុក្ខ​ពួកគេ ភ្លើង​នឹង​ចេញមក​ពី​មាត់​ពួកគេ ហើយ​បំផ្លាញ​ខ្មាំងសត្រូវ​របស់​ពួកគេ​។ ប្រសិនបើ​អ្នកណា​ចង់​ធ្វើទុក្ខ​ពួកគេ អ្នកនោះ​ត្រូវតែ​ត្រូវបាន​សម្លាប់​បែបនេះ​ឯង​។


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos