Biblia Todo Logo
La Biblia Online

- Anuncios -




ទំនុកតម្កើង 18:6 - ព្រះគម្ពីរខ្មែរសាកល

6 ក្នុង​ទុក្ខវេទនា​របស់​ខ្ញុំ ខ្ញុំ​បាន​ស្រែកហៅ​ព្រះយេហូវ៉ា ខ្ញុំ​បាន​ស្រែករកជំនួយ​ពី​ព្រះ​របស់ខ្ញុំ នោះ​ព្រះអង្គ​បាន​សណ្ដាប់​សំឡេង​របស់ខ្ញុំ​ពី​ព្រះវិហារ​របស់ព្រះអង្គ ហើយ​សម្រែក​របស់ខ្ញុំ​ក៏​ចូលទៅ​ក្នុង​ព្រះកាណ៌​របស់ព្រះអង្គ​។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ៙ ក្នុង​គ្រា​ដែល​ខ្ញុំ​មាន​ទុក្ខ​វេទនា ទូល‌បង្គំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ខ្ញុំបាន​ស្រែក​រក​ជំនួយ​ដល់​ព្រះ​នៃ​ខ្ញុំ ពី​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​ឮ​សំឡេង​ខ្ញុំ ហើយ​សម្រែក​ដែល​ខ្ញុំ​ស្រែក​រក​ព្រះ‌អង្គ បាន​ទៅ​ដល់​ព្រះ‌កាណ៌​របស់​ព្រះ‌អង្គ។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 នៅ​ពេល​មាន​ទុក្ខ​វេទនា ខ្ញុំ​អង្វរ​រក​ព្រះ‌អម្ចាស់ ខ្ញុំ​ស្រែក​ហៅ​រក​ព្រះ​របស់​ខ្ញុំ ពី​ក្នុង​ព្រះ‌វិហារ​របស់​ព្រះអង្គ ទ្រង់​ព្រះ‌សណ្ដាប់​ឮ​សំឡេង​ខ្ញុំ ហើយ​ស្នូរ​សម្រែក​របស់​ខ្ញុំ​បាន​ឮ​ទៅ​ដល់ ព្រះ‌កាណ៌​របស់​ព្រះអង្គ។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ក្នុង​គ្រា​ដែល​ទូលបង្គំ​មាន​សេចក្ដី​វេទនា នោះ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ទូលបង្គំ​បាន​ស្រែក​ទូល​ដល់​ព្រះ​នៃ​ទូលបង្គំ ទ្រង់​ក៏​ឮ​សំឡេង​ទូលបង្គំ ពី​ក្នុង​ព្រះ‌វិហារ​ទ្រង់ ហើយ​សំរែក​ដែល​ទូលបង្គំ​ស្រែក នៅ​ចំពោះ​ទ្រង់ ក៏​ឮ​ដល់​ព្រះ‌កាណ៌​ទ្រង់

Ver Capítulo Copiar

អាល់គីតាប

6 នៅ​ពេល​មាន​ទុក្ខ​វេទនា ខ្ញុំ​អង្វរ​រក​អុលឡោះ‌តាអាឡា ខ្ញុំ​ស្រែក​ហៅ​រក​ម្ចាស់​របស់​ខ្ញុំ ពី​ក្នុង​ម៉ាស្ជិទ​របស់​ទ្រង់ ទ្រង់​ស្តាប់​ឮ​សំឡេង​ខ្ញុំ ហើយ​ស្នូរ​សំរែក​របស់​ខ្ញុំ​បាន​ឮ​ទៅ​ដល់ ទ្រង់។

Ver Capítulo Copiar




ទំនុកតម្កើង 18:6
17 Referencias Cruzadas  

ព្រះយេហូវ៉ា​គង់នៅ​ព្រះវិហារ​ដ៏វិសុទ្ធ​របស់ព្រះអង្គ ព្រះយេហូវ៉ា​មាន​បល្ល័ង្ក​នៅ​ស្ថានសួគ៌ ព្រះនេត្រ​របស់ព្រះអង្គ​ទត​មើល ត្របកព្រះនេត្រ​របស់ព្រះអង្គ​ពិសោធ​មនុស្សលោក​។


ក្នុង​ទុក្ខវេទនា​របស់​ខ្ញុំ ខ្ញុំ​បាន​ស្រែកហៅ​ព្រះយេហូវ៉ា នោះ​ព្រះអង្គ​ក៏​ឆ្លើយ​មក​ខ្ញុំ​។


ព្រះនេត្រ​របស់​ព្រះយេហូវ៉ា​នៅលើ​មនុស្ស​សុចរិត ហើយ​ព្រះកាណ៌​របស់ព្រះអង្គ​នៅនឹង​សម្រែក​របស់ពួកគេ​។


រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​នឹង​ចូលទៅ​ក្នុង​ដំណាក់​របស់ព្រះអង្គ ដោយ​ភាពបរិបូរ​នៃ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ ទូលបង្គំ​នឹង​ក្រាបថ្វាយបង្គំ​ឆ្ពោះទៅ​ព្រះវិហារ​ដ៏វិសុទ្ធ​របស់ព្រះអង្គ ដោយ​ការកោតខ្លាច​ព្រះអង្គ​។


ចូរ​ស្រែកហៅ​យើង​នៅ​ថ្ងៃ​នៃ​ទុក្ខវេទនា​ចុះ នោះ​យើង​នឹង​រំដោះ​អ្នក ហើយ​អ្នក​នឹង​លើកតម្កើងសិរីរុងរឿង​ដល់​យើង”។


ការភ័យខ្លាច និង​ការញ័ររន្ធត់​ស្ថិតនៅ​លើ​ទូលបង្គំ ហើយ​សេចក្ដីតក់ស្លុត​គ្របដណ្ដប់​ទូលបង្គំ​។


ព្រះអង្គ​ទូលថា​៖“អ័ប្បា​! ព្រះ​បិតា​អើយ! អ្វីៗ​ទាំងអស់​អាចសម្រេចបាន​សម្រាប់​ព្រះអង្គ សូម​យក​ពែង​នេះ​ចេញ​ពី​ទូលបង្គំ​ផង​! ប៉ុន្តែ​សូម​កុំ​តាម​អ្វីដែល​ទូលបង្គំ​ប្រាថ្នា​ឡើយ គឺ​សូមឲ្យសម្រេចតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ​វិញ”។


ដូច្នេះ ពេត្រុស​ក៏​ត្រូវ​ឃុំឃាំង​នៅក្នុង​គុក រីឯ​ក្រុមជំនុំ​វិញ ពួកគេ​បាន​អធិស្ឋាន​ទៅ​ព្រះ​យ៉ាងអស់ពីចិត្ត​សម្រាប់​គាត់​។


ពេលនោះ ព្រះវិហារ​របស់​ព្រះ​នៅ​ស្ថានសួគ៌​បាន​បើកឡើង ហើយ​ឃើញ​មាន​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ព្រះអង្គ​នៅក្នុង​ព្រះវិហារ​។ បន្ទាប់មក មាន​ផ្លេកបន្ទោរ សូរសន្ធឹក ផ្គរលាន់ រញ្ជួយផែនដី និង​មាន​ធ្លាក់​ដុំទឹកកក​ធំ​៕


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos