Biblia Todo Logo
La Biblia Online

- Anuncios -




ទំនុកតម្កើង 18:41 - ព្រះគម្ពីរខ្មែរសាកល

41 ពួកគេ​ស្រែករកជំនួយ ប៉ុន្តែ​គ្មានអ្នកណា​សង្គ្រោះ​ពួកគេ​សោះ ពួកគេ​ស្រែករកជំនួយ​ទៅកាន់​ព្រះយេហូវ៉ា ប៉ុន្តែ​ព្រះអង្គ​មិន​ឆ្លើយតប​នឹង​ពួកគេ​ឡើយ​។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

41 គេ​បាន​ស្រែក​រក​ជំនួយ តែ​គ្មាន​អ្នក​ណា​ជួយ​គេ​សោះ គេ​ស្រែក​រក​ព្រះ‌យេហូវ៉ា តែ​ព្រះ‌អង្គ​មិន​ឆ្លើយ​តប​នឹង​ពួក‌គេ​ឡើយ។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

41 គេ​នាំ​គ្នា​ស្រែក​រក​ជំនួយ តែ​គ្មាន​នរណា​ជួយ​ពួក​គេ​សោះ គេ​ស្រែក​ហៅ​ព្រះ‌អម្ចាស់ តែ​ព្រះអង្គ​មិន​ឆ្លើយ​តប​នឹង​ពួក​គេ​ឡើយ។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

41 គេ​បាន​ស្រែក​ឡើង តែ​គ្មាន​អ្នក​ណា​ជួយ​សោះ ក៏​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា តែ​ទ្រង់​មិន​ឆ្លើយ​មក​ឡើយ

Ver Capítulo Copiar

អាល់គីតាប

41 គេ​នាំ​គ្នា​ស្រែក​រក​ជំនួយ តែ​គ្មាន​នរណា​ជួយ​ពួក​គេ​សោះ គេ​ស្រែក​ហៅ​អុលឡោះ‌តាអាឡា តែ​ទ្រង់​មិន​ឆ្លើយ​តប​នឹង​ពួក​គេ​ឡើយ។

Ver Capítulo Copiar




ទំនុកតម្កើង 18:41
17 Referencias Cruzadas  

អស់ទាំង​ប្រជាជាតិ​បាន​ព័ទ្ធជុំវិញ​ខ្ញុំ​; តែ​ក្នុង​ព្រះនាម​របស់​ព្រះយេហូវ៉ា ខ្ញុំ​កាត់​ពួកគេ​ចេញ​!


ពួកគេ​បាន​ព័ទ្ធជុំវិញ​ខ្ញុំ មែនហើយ ពួកគេ​បាន​ព័ទ្ធជុំវិញ​ខ្ញុំ​; តែ​ក្នុង​ព្រះនាម​របស់​ព្រះយេហូវ៉ា ខ្ញុំ​កាត់​ពួកគេ​ចេញ​!


ឥឡូវនេះ ពួកដែល​ភ្លេច​ព្រះ​អើយ ចូរ​យល់ច្បាស់​នូវ​សេចក្ដីនេះ ក្រែងលោ​យើង​ហែក​ពួកអ្នក​ជាបំណែក ហើយ​គ្មានអ្នកណា​រំដោះឲ្យរួច​ឡើយ​។


ពេលនោះ ពួកគេ​នឹង​ស្រែកហៅ​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​នឹង​មិន​ឆ្លើយ​ទេ ពួកគេ​នឹង​ខំប្រឹងស្វែងរក​ខ្ញុំ ប៉ុន្តែ​រក​ខ្ញុំ​មិន​ឃើញ​ឡើយ​។


កាលណា​អ្នករាល់គ្នា​លាត​ដៃ​អធិស្ឋាន យើង​នឹង​បាំង​ភ្នែក​របស់យើង​ពី​អ្នករាល់គ្នា​; ទោះបីជា​អ្នករាល់គ្នា​បង្កើន​ពាក្យអធិស្ឋាន​ក៏ដោយ ក៏​យើង​មិន​ស្ដាប់​ឡើយ​។ ដៃ​របស់អ្នករាល់គ្នា​ពេញ​ដោយ​ឈាម​ហើយ​!


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​: ‘ដូចដែល​យើង​បាន​ស្រែកហៅ ប៉ុន្តែ​គេ​មិន​បាន​ស្ដាប់​យ៉ាងណា គេ​ក៏​ស្រែកហៅ ប៉ុន្តែ​យើង​នឹង​មិន​ស្ដាប់​យ៉ាងនោះដែរ​។


កាលណា​ម្ចាស់ផ្ទះ​ក្រោកឡើង​បិទ​ទ្វារ​ហើយ នោះ​អ្នករាល់គ្នា​ចាប់ផ្ដើម​ឈរ​នៅ​ខាងក្រៅ គោះ​ទ្វារ ទាំង​និយាយថា​: ‘ព្រះអម្ចាស់​អើយ! សូម​បើក​ទ្វារ​ឲ្យ​យើងខ្ញុំ​ផង​!’។ ម្ចាស់ផ្ទះ​ក៏​នឹង​ឆ្លើយ​មក​អ្នករាល់គ្នា​ថា​: ‘យើង​មិន​ដឹង​ថា​អ្នករាល់គ្នា​មកពីណា​ទេ’។


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos