ទំនុកតម្កើង 147:1 - ព្រះគម្ពីរខ្មែរសាកល1 ហាលេលូយ៉ា! ដ្បិតការដែលច្រៀងសរសើរតម្កើងព្រះរបស់យើងជាការល្អ ដ្បិតចម្រៀងសរសើរតម្កើង នោះប្រពៃ ហើយសមគួរទៀតផង! Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ចូរសរសើរតម្កើងព្រះយេហូវ៉ា ! ដ្បិតការដែលច្រៀងសរសើរដល់ព្រះនៃយើង ជាការប្រពៃណាស់ ដ្បិតនេះជាទីដ៏សប្បាយរីករាយ ហើយចម្រៀងសរសើរតម្កើង ស័ក្ដិសមណាស់! Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 ហាលេលូយ៉ា! ស្មូត្រទំនុកតម្កើង ថ្វាយព្រះនៃយើង ជាការល្អប្រពៃណាស់ សរសើរតម្កើងព្រះអង្គ ជាការមួយដ៏សប្បាយ ហើយប្រសើរបំផុត។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 ចូរសរសើរដល់ព្រះយេហូវ៉ា ដ្បិតការដែលច្រៀងសរសើរ ដល់ព្រះនៃយើងខ្ញុំ នោះជាការសំណំហើយ ក៏ពីរោះផង សេចក្ដីសរសើរជាការគួរគប្បី Ver Capítuloអាល់គីតាប1 ចូរសរសើរតម្កើងអុលឡោះ! ការច្រៀង គីតាបសាបូរ ជូនអុលឡោះជាម្ចាស់នៃយើង ជាការល្អប្រពៃណាស់ សរសើរតម្កើងទ្រង់ ជាការមួយដ៏សប្បាយ ហើយប្រសើរបំផុត។ Ver Capítulo |