Biblia Todo Logo
La Biblia Online

- Anuncios -




ទំនុកតម្កើង 146:8 - ព្រះគម្ពីរខ្មែរសាកល

8 ព្រះយេហូវ៉ា​ទ្រង់​បើក​ភ្នែករបស់​មនុស្ស​ខ្វាក់ភ្នែក ព្រះយេហូវ៉ា​ទ្រង់​លើក​អ្នកដែល​ត្រូវបាន​បង្អោនចុះ ឲ្យងើបឡើងវិញ ព្រះយេហូវ៉ា​ទ្រង់​ស្រឡាញ់​មនុស្ស​សុចរិត

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ព្រះ‌យេហូវ៉ា​ប្រោស​ភ្នែក​មនុស្ស​ខ្វាក់​ឲ្យ​មើល​ឃើញ ព្រះ‌យេហូវ៉ា​លើក​អស់​អ្នក​ដែល​ត្រូវ​ឱន​ចុះ ឲ្យ​ងើប​ឡើង​វិញ ព្រះ‌យេហូវ៉ា​ស្រឡាញ់​មនុស្ស​សុចរិត។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ព្រះ‌អម្ចាស់​ប្រោស​មនុស្ស​ខ្វាក់​ឲ្យ​មើល​ឃើញ ព្រះ‌អម្ចាស់​លើក​អ្នក​ដែល​អស់​សង្ឃឹម ឲ្យ​ងើប​ឡើង​វិញ ព្រះ‌អម្ចាស់​ស្រឡាញ់​មនុស្ស​សុចរិត

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ព្រះ‌យេហូវ៉ា​ទ្រង់​បំភ្លឺ​ភ្នែក​របស់​មនុស្ស​ខ្វាក់ ព្រះ‌យេហូវ៉ា​ទ្រង់​លើក​អស់​អ្នក​ដែល​ត្រូវ​ឱន ឲ្យ​ត្រង់​ឡើង​វិញ ព្រះ‌យេហូវ៉ា​ទ្រង់​ស្រឡាញ់​ពួក​មនុស្ស​សុចរិត

Ver Capítulo Copiar

អាល់គីតាប

8 អុលឡោះ‌តាអាឡា​ប្រោស​មនុស្ស​ខ្វាក់​ឲ្យ​មើល​ឃើញ អុលឡោះ‌តាអាឡា​លើក​អ្នក​ដែល​អស់​សង្ឃឹម ឲ្យ​ងើប​ឡើង​វិញ អុលឡោះ‌តាអាឡា​ស្រឡាញ់​មនុស្ស​សុចរិត

Ver Capítulo Copiar




ទំនុកតម្កើង 146:8
18 Referencias Cruzadas  

ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​សុចរិតយុត្តិធម៌ ព្រះអង្គ​ទ្រង់​ស្រឡាញ់​សេចក្ដីសុចរិត​; មនុស្ស​ទៀងត្រង់​នឹង​បាន​ឃើញ​ព្រះភក្ត្រ​របស់ព្រះអង្គ​៕


ព្រះយេហូវ៉ា​ទ្រទ្រង់​អស់អ្នក​ដែល​ដួល ហើយ​លើក​អស់អ្នក​ដែល​ត្រូវបាន​បង្អោនចុះ ឲ្យងើបឡើងវិញ​។


ព្រះយេហូវ៉ា​ទ្រទ្រង់​មនុស្ស​តូចទាប ហើយ​បន្ទាប​មនុស្ស​អាក្រក់​ចុះ​ដល់​ដី​។


ពេលនោះ ភ្នែក​របស់​មនុស្ស​ខ្វាក់​នឹង​ត្រូវបាន​បើក ត្រចៀក​របស់​មនុស្ស​ថ្លង់​ក៏​នឹង​ត្រូវបាន​បើក​ដែរ​។


យើង​នឹង​នាំ​មនុស្ស​ខ្វាក់ភ្នែក​តាម​ផ្លូវ​មួយ​ដែល​ពួកគេ​មិន​ស្គាល់ យើង​នឹង​ដឹកនាំ​ពួកគេ​តាម​គន្លង​ដែល​ពួកគេ​មិន​ស្គាល់​។ យើង​នឹង​ធ្វើឲ្យ​សេចក្ដីងងឹត​ទៅជា​ពន្លឺ​នៅចំពោះ​ពួកគេ ហើយ​ធ្វើឲ្យ​ទីរដិបរដុប​ទៅជា​រាបស្មើ​វិញ​។ គឺ​ការ​ទាំងនេះ​ហើយ ដែល​យើង​នឹង​ធ្វើ យើង​នឹង​មិន​បោះបង់ចោល​ពួកគេ​ឡើយ​។


“មនុស្ស​ថ្លង់​អើយ ចូរ​ស្ដាប់​ចុះ​! មនុស្ស​ខ្វាក់ភ្នែក​អើយ ចូរ​ប្រឹងមើល ដើម្បីឲ្យ​បាន​ឃើញ​ចុះ​!


គឺ​មនុស្ស​ខ្វាក់ភ្នែក​មើលឃើញ មនុស្ស​ខ្វិន​ដើរ​បាន មនុស្សឃ្លង់​បានបរិសុទ្ធ មនុស្ស​ថ្លង់​ស្ដាប់ឮ មនុស្សស្លាប់​ត្រូវបាន​លើកឲ្យរស់ឡើងវិញ ហើយ​មនុស្សក្រីក្រ​បាន​ឮដំណឹងល្អ​។


ភ្នែក​របស់​ពួកគេ​ក៏​ត្រូវបាន​បើក​។ ព្រះយេស៊ូវ​ទ្រង់​បង្គាប់​ពួកគេ​យ៉ាងតឹងរ៉ឹង​ថា​៖“ត្រូវប្រាកដថា កុំឲ្យអ្នកណា​ដឹង​ឡើយ”។


ដ្បិត​ព្រះ​បិតា​ផ្ទាល់​ទ្រង់​ស្រឡាញ់​អ្នករាល់គ្នា ដោយសារ​អ្នករាល់គ្នា​បាន​ស្រឡាញ់​ខ្ញុំ និង​ជឿ​ថា ខ្ញុំ​ចេញមក​ពី​ព្រះ។


ដើម្បី​បើក​ភ្នែក​ពួកគេ ដើម្បីឲ្យ​ពួកគេ​បែរ​ពី​សេចក្ដីងងឹត​មក​រក​ពន្លឺ​វិញ បែរ​ពី​អំណាច​សាតាំង​មក​រក​ព្រះ​វិញ ព្រមទាំង​ដើម្បីឲ្យ​ពួកគេ​បាន​ទទួល​ការលើកលែងទោស​បាប និង​ទទួល​ចំណែក​ជាមួយ​អ្នក​ដែល​ត្រូវបាន​ញែកជាវិសុទ្ធ​ដោយ​ជំនឿ​លើ​យើង’។


ប៉ុន្តែ​ព្រះ​ដែល​តែងតែ​កម្សាន្តចិត្ត​មនុស្ស​តូចទាប បាន​កម្សាន្តចិត្ត​យើង​ដោយ​ការមកដល់​របស់​ទីតុស


ទាំង​ឲ្យ​ភ្នែក​នៃ​ចិត្ត​របស់អ្នករាល់គ្នា​ត្រូវបាន​បំភ្លឺ ដើម្បីឲ្យ​អ្នករាល់គ្នា​ដឹង​ថា​សេចក្ដីសង្ឃឹម​នៃ​ការត្រាស់ហៅ​របស់​ព្រះអង្គ​ជា​អ្វី ភាពបរិបូរ​នៃ​មរតក​របស់​ព្រះអង្គ ដែល​ប្រកបដោយ​សិរីរុងរឿង​ក្នុងចំណោម​វិសុទ្ធជន​ជា​អ្វី


រីឯ​អ្នករាល់គ្នា​វិញ អ្នករាល់គ្នាជា​ពូជសាសន៍​ដែល​ត្រូវបានជ្រើសរើស​ជា​បូជាចារ្យ​ខាងស្ដេច ជា​ប្រជាជាតិ​ដ៏វិសុទ្ធ ​ជា​ប្រជារាស្ត្រ​ដែលជាកម្មសិទ្ធិ​របស់ព្រះ ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ប្រកាស​គុណធម៌ ​របស់​ព្រះអង្គ ដែល​ត្រាស់ហៅ​អ្នករាល់គ្នា​ចេញពី​ភាពងងឹត មកក្នុង​ពន្លឺ​ដ៏អស្ចារ្យ​របស់​ព្រះអង្គ​។


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos