Biblia Todo Logo
La Biblia Online

- Anuncios -




ទំនុកតម្កើង 146:7 - ព្រះគម្ពីរខ្មែរសាកល

7 ព្រះអង្គ​ទ្រង់​អនុវត្ត​សេចក្ដីយុត្តិធម៌​សម្រាប់​មនុស្សដែល​ត្រូវបាន​សង្កត់សង្កិន ហើយ​ប្រទាន​អាហារ​ដល់​មនុស្ស​អត់ឃ្លាន​; ព្រះយេហូវ៉ា​ទ្រង់​ដោះ​អ្នកដែល​ជាប់គុក​ឲ្យរួច

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ព្រះ‌អង្គ​រក​យុត្តិធម៌​ឲ្យ​ពួក​អ្នក ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ព្រះ‌អង្គ​ប្រទាន​អាហារ​ដល់​អស់​អ្នក ដែល​ស្រេក​ឃ្លាន។ ព្រះ‌យេហូវ៉ា​ដោះ​លែង​អ្នក​ជាប់​ឃុំ​ឃាំង

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ព្រះអង្គ​រក​យុត្តិធម៌​ឲ្យ​អស់​អ្នក ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ព្រះអង្គ​ប្រទាន​អាហារ​ដល់​អស់​អ្នក ដែល​ស្រេក​ឃ្លាន ព្រះ‌អម្ចាស់​ដោះ​លែង​អ្នក​ជាប់​ឃុំ‌ឃាំង

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ទ្រង់​សំរេច​សេចក្ដី​សុចរិត​ដល់​ពួក​អ្នក ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ក៏​ប្រទាន​អាហារ​ដល់​អស់​អ្នក​ដែល​ឃ្លាន​ដែរ ព្រះ‌យេហូវ៉ា​ទ្រង់​ស្រាយ​ពួក​អ្នក ដែល​ជាប់​ចំណង ឲ្យ​រួច​ចេញ

Ver Capítulo Copiar

អាល់គីតាប

7 ទ្រង់​រក​យុត្តិធម៌​ឲ្យ​អស់​អ្នក ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ទ្រង់​ប្រទាន​អាហារ​ដល់​អស់​អ្នក ដែល​ស្រេក​ឃ្លាន អុលឡោះ‌តាអាឡា​ដោះ​លែង​អ្នក​ជាប់​ឃុំ‌ឃាំង

Ver Capítulo Copiar




ទំនុកតម្កើង 146:7
27 Referencias Cruzadas  

ដើម្បី​រកយុត្តិធម៌​ឲ្យ​កូនកំព្រា និង​អ្នកដែល​ត្រូវគេ​សង្កត់សង្កិន ដូច្នេះ​មនុស្ស​នៅលើ​ផែនដី​នឹង​មិន​បំភ័យ​គេ​ទៀតឡើយ​៕


ព្រះយេហូវ៉ា​ទ្រង់​អនុវត្ត​សេចក្ដីសុចរិត ក៏​អនុវត្ត​សេចក្ដីយុត្តិធម៌​សម្រាប់​អស់អ្នក​ដែល​ត្រូវបាន​សង្កត់សង្កិន​។


ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “ដោយសារតែ​ការសង្កត់សង្កិន​លើ​មនុស្ស​ទ័លក្រ ដោយសារតែ​សម្រែកថ្ងូរ​របស់​មនុស្ស​ខ្វះខាត យើង​នឹង​ក្រោកឡើង​ឥឡូវនេះ​។ យើង​នឹង​ដាក់​ពួកគេ​ឲ្យ​នៅ​ទីសុវត្ថិភាព​ដែល​គេ​ដង្ហក់រក​នោះ”។


ព្រះអង្គ​ប្រទាន​អាហារ​ដល់​គ្រប់ទាំង​សាច់ ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​!


សូម​នាំ​ព្រលឹង​របស់ទូលបង្គំ​ចេញ​ពី​គុក​ផង ដើម្បីឲ្យ​ទូលបង្គំ​បាន​អរព្រះគុណ​ដល់​ព្រះនាម​របស់ព្រះអង្គ​! មនុស្ស​សុចរិត​នឹង​ព័ទ្ធជុំវិញ​ទូលបង្គំ ពីព្រោះ​ព្រះអង្គ​នឹង​ប្រព្រឹត្តយ៉ាងសប្បុរស​ដល់​ទូលបង្គំ​៕


អស់ទាំង​ឆ្អឹង​ទូលបង្គំ​នឹង​និយាយថា​៖ “ព្រះយេហូវ៉ា​អើយ តើ​នរណា​ដូច​ព្រះអង្គ​ដែល​រំដោះ​មនុស្ស​ទ័លក្រ​ពី​អ្នកដែល​ខ្លាំង​ជាង​ខ្លួនអ្នកនោះ គឺ​រំដោះ​មនុស្ស​ទ័លក្រ និង​មនុស្ស​ខ្វះខាត​ពី​អ្នកដែល​ប្លន់​ពួកគេ​?”។


ព្រះ​ទ្រង់​ឲ្យ​មនុស្ស​ឯកោ​រស់នៅ​ក្នុង​ផ្ទះ​វិញ ព្រះអង្គ​ទ្រង់​នាំ​អ្នកទោស​ចេញមក ហើយឲ្យចូល​ក្នុង​សេរីភាព រីឯ​មនុស្ស​បះបោរ​រស់នៅ​ទឹកដីហួតហែង​។


ឱ​ព្រះ​អើយ នៅពេល​ព្រះអង្គ​យាង​ចេញ​នៅមុខ​ប្រជារាស្ត្រ​របស់ព្រះអង្គ នៅពេល​ព្រះអង្គ​ទ្រង់​យាត្រា​កាត់​ទីរហោស្ថាន សេឡា


សូមឲ្យ​ទ្រង់​រកយុត្តិធម៌​ឲ្យ​មនុស្ស​ទ័លក្រ​ក្នុងចំណោម​ប្រជារាស្ត្រ សូមឲ្យ​ទ្រង់​សង្គ្រោះ​កូនចៅ​របស់​មនុស្ស​ខ្វះខាត ហើយ​ជាន់កម្ទេច​អ្នកដែល​សង្កត់សង្កិន​។


ព្រះយេហូវ៉ា​បាន​សម្ដែង​អង្គទ្រង់​ហើយ ព្រះអង្គ​បាន​អនុវត្ត​សេចក្ដីយុត្តិធម៌​; មនុស្ស​អាក្រក់​ជាប់អន្ទាក់​ដោយ​ស្នាដៃ​របស់ខ្លួន​។ ហ៊ីកាអុន សេឡា


ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា ស្ថិត​នៅលើ​ខ្ញុំ ពីព្រោះ​ព្រះយេហូវ៉ា​បាន​ចាក់ប្រេងអភិសេក​លើ​ខ្ញុំ ឲ្យ​ប្រកាសដំណឹងល្អ​ដល់​មនុស្ស​តូចទាប​។ ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យទៅ ដើម្បី​រុំរបួស​ឲ្យ​មនុស្សដែល​បែកខ្ទេច​ក្នុង​ចិត្ត ដើម្បី​ប្រកាស​សេរីភាព​ដល់​ពួក​ឈ្លើយសឹក និង​ការដោះលែង​ដល់​ពួកអ្នកដែល​ជាប់គុក


ដ្បិត​ព្រះអង្គ​បាន​បំបាក់​នឹម​នៃ​បន្ទុក​របស់ពួកគេ និង​រំពាត់​នៅ​ស្មា​របស់ពួកគេ ព្រមទាំង​ដំបង​របស់​អ្នក​សង្កត់សង្កិន​ពួកគេ គឺ​ដូច​នៅ​ជំនាន់​ម៉ាឌាន​ដែរ​។


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “ដូច្នេះ យើង​នឹង​ចូលមកជិត​អ្នករាល់គ្នា​ដើម្បី​ជំនុំជម្រះ​។ យើង​នឹង​ធ្វើជា​សាក្សី​ដ៏រហ័សរហួន ទាស់នឹង​ពួក​គ្រូធ្មប់ ទាស់នឹង​មនុស្ស​ផិតក្បត់ ទាស់នឹង​ពួកអ្នក​ស្បថ​ដោយ​កុហក ទាស់នឹង​ពួកអ្នកដែល​សង្កត់សង្កិន​លើ​ថ្លៃឈ្នួល​របស់​កូនឈ្នួល ស្ត្រីមេម៉ាយ និង​កូនកំព្រា ព្រមទាំង​ទាស់នឹង​ពួកអ្នកដែល​បង្វែរ​ជនអន្តោប្រវេសន៍​ចេញ​ដោយ​មិន​កោតខ្លាច​យើង​ផង​។


ព្រះអង្គ​ទ្រង់​ចម្អែត​មនុស្ស​ស្រេកឃ្លាន​ដោយ​សេចក្ដី​ល្អ ហើយ​បណ្ដេញ​អ្នក​មាន​ឲ្យទៅ​ដោយដៃទទេ​។


“ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​ស្ថិត​នៅលើ​ខ្ញុំ ពីព្រោះ​ព្រះអង្គ​បាន​ចាក់ប្រេងអភិសេក​លើ​ខ្ញុំ ឲ្យ​ប្រកាសដំណឹងល្អ​ដល់​មនុស្សក្រីក្រ​។ ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យទៅ ដើម្បី​ប្រកាស​សេរីភាព ដល់​ពួក​ឈ្លើយសឹក និង​ការមើលឃើញឡើងវិញ​ដល់​មនុស្ស​ខ្វាក់ភ្នែក ដើម្បី​រំដោះ​មនុស្ស​ដែល​ត្រូវ​សង្កត់សង្កិន​ឲ្យមានសេរីភាព


ពួកគេ​ទាំងអស់គ្នា​បាន​ហូប​ឆ្អែត​។ បន្ទាប់មក ពួកគេ​ប្រមូល​បំណែក​ដែល​សេសសល់​បាន​ដប់ពីរ​កន្ត្រក​។


រំពេចនោះ មាន​រញ្ជួយផែនដី​យ៉ាងខ្លាំង​កើតឡើង ធ្វើឲ្យ​គ្រឹះ​គុក​រង្គើ ទ្វារ​គុក​ទាំងអស់​របើកឡើង​ភ្លាម ហើយ​ចំណង​របស់​អ្នកទោស​ទាំងអស់​ក៏​របូតចេញ​។


ប៉ុន្តែ​នៅ​ពេលយប់ ទូតសួគ៌​របស់​ព្រះអម្ចាស់​បាន​បើក​ទ្វារ​គុក នាំ​ពួកគេ​ចេញទៅខាងក្រៅ ហើយ​និយាយថា​៖


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos