ទំនុកតម្កើង 132:16 - ព្រះគម្ពីរខ្មែរសាកល16 យើងនឹងស្លៀកពាក់ឲ្យពួកបូជាចារ្យរបស់នាងដោយសេចក្ដីសង្គ្រោះ ហើយវិសុទ្ធជនរបស់នាងនឹងស្រែកហ៊ោសប្បាយយ៉ាងខ្លាំង។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 ឯពួកសង្ឃរបស់ក្រុងនេះ យើងនឹងតាក់តែងដោយសេចក្ដីសង្គ្រោះ ហើយពួកបរិសុទ្ធនៅក្រុងនេះ នឹងស្រែកហ៊ោដោយអំណរ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 យើងនឹងសង្គ្រោះក្រុងនេះ តាមរយៈពួកបូជាចារ្យរបស់គេ យើងនឹងឲ្យប្រជាជននៅក្រុងនេះ ស្រែកហ៊ោដោយអំណរ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 ឯពួកសង្ឃ អញនឹងតាក់តែង ដោយសេចក្ដីសង្គ្រោះ ហើយពួកបរិសុទ្ធនឹងស្រែកហ៊ោដោយអំណរ Ver Capítuloអាល់គីតាប16 យើងនឹងសង្គ្រោះក្រុងនេះ តាមរយៈពួកអ៊ីមុាំរបស់គេ យើងនឹងឲ្យប្រជាជននៅក្រុងនេះ ស្រែកហ៊ោដោយអំណរ។ Ver Capítulo |
ខ្ញុំនឹងរីករាយយ៉ាងខ្លាំងនឹងព្រះយេហូវ៉ា ព្រលឹងរបស់ខ្ញុំនឹងត្រេកអរនឹងព្រះរបស់ខ្ញុំ ពីព្រោះព្រះអង្គបានស្លៀកពាក់ឲ្យខ្ញុំដោយសម្លៀកបំពាក់នៃសេចក្ដីសង្គ្រោះ ព្រះអង្គបានឃ្លុំខ្ញុំដោយអាវវែងនៃសេចក្ដីសុចរិត ដូចជាកូនកំលោះដែលពាក់ឈ្នួតស្អាតបែបបូជាចារ្យ ដូចជាកូនក្រមុំដែលតែងខ្លួនដោយគ្រឿងអលង្ការរបស់ខ្លួន។