ទំនុកតម្កើង 125:5 - ព្រះគម្ពីរខ្មែរសាកល5 រីឯចំពោះពួកអ្នកដែលបែរចេញទៅផ្លូវវៀចវេររបស់ខ្លួន ព្រះយេហូវ៉ានឹងនាំពួកគេទៅជាមួយពួកអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត។ សូមឲ្យមានសេចក្ដីសុខសាន្តនៅលើអ៊ីស្រាអែល!៕ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ប៉ុន្ដែ អស់អ្នកដែលងាកទៅរក ផ្លូវវៀចវេររបស់ខ្លួនវិញ ព្រះយេហូវ៉ានឹងនាំគេចេញទៅ ជាមួយពួកអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត។ សូមឲ្យសេចក្ដីសុខគ្របដណ្ដប់លើអ៊ីស្រាអែល! Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 រីឯអស់អ្នកដែលប្រព្រឹត្តតាមមាគ៌ាដ៏វៀចវេរវិញ សូមព្រះអម្ចាស់នាំគេយកទៅធ្វើទោសជាមួយ អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតដែរ។ សូមឲ្យអ៊ីស្រាអែលបានប្រកប ដោយសេចក្ដីសុខសាន្ត!។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 តែចំណែកមនុស្សដែលបែរទៅ តាមផ្លូវខ្វិចខ្វៀនរបស់ខ្លួនវិញ នោះព្រះយេហូវ៉ាទ្រង់នឹងនាំគេចេញទៅ ជាមួយនឹងពួកអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត សូមឲ្យសេចក្ដីសុខគ្របលើសាសន៍អ៊ីស្រាអែលផង។ Ver Capítuloអាល់គីតាប5 រីឯអស់អ្នកដែលប្រព្រឹត្តតាមមាគ៌ាដ៏វៀចវេរវិញ សូមអុលឡោះតាអាឡានាំគេយកទៅធ្វើទោសជាមួយ អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតដែរ។ សូមឲ្យអ៊ីស្រអែលបានប្រកប ដោយសេចក្ដីសុខសាន្ត!។ Ver Capítulo |